Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


          ទីតាំងត្រង់ណានៃប្រទេសចិន ដែលគេរកឃើញសំណល់ឆ្អឹងនៃមនុស្សជំនាន់ដើម គឺ៖

          ប្រទេសចិន​មានប្រវត្តិសាស្រ្ត ចំនួនបួនពាន់ឆ្នាំមកហើយ ។ ឯតំបន់ទន្លេលឿង ឬហ៊ងហឺល្បីជាកន្លែងមួយដែលមនុស្សរស់នៅមុនគេ លើពិភពលោក ។ ក្នុងភូមិភាគប៉េកាំងឆ្នាំ ១៩២៤ បុរាណវត្ថុវិទូបានកកាយឃើញសំណល់ នៃឆ្អឹងមនុស្សដើម រមនុស្សពានរ ស៊ីណង់ត្រូប ដែលមានជីវិតប្រហែលក្នុងរវាង ៥០០ ០០០ ទៅ ២០០ ០០០ ឆ្នាំមុន គ.ស ។​នេះជាភស្តុតាង មួយផ្នែកបញ្ជាក់ថាអរិយធម៌ចិន មានរូបរាងនៅលើអាងទន្លេលឿង ( ខាងជើងប្រទេសចិន​ )ក្នុងយុគសំរិទ្ធ ពោលគឹក្នុងយុគនេះហើយដែលទីក្រុងចាប់បដិសន្ធិមុនគេបង្អស់ លើដែនដីចិន ។ ជនជាតិចិនមានកំណើត ចេញពីចំណោមជនជាតិពូជម៉ុងហ្គោល បានទៅបញ្ចុះបញ្ចូលពពួកអនារ្យជនដែលស្នាក់នៅទន្លេជេគាង ព្រមទាំងប៉ែកកណ្តាល និងដីសណ្តនៃទន្លេយ៉ង់សេ ។ ក្រោយមកនៅដើមសហសវត្សទី១ មុនគ.ស ទំនាស់បានផ្តើមឡើងរវាងពួកចិនខាងជើង ជាកសិករដាំស្រូវមីយេ និងស្រូវសាឡី និងពួកចិនខាងត្បូងដែលជាអ្នកដើរទូកក្តារហើយបរិភោគបាយ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login