ក្នុងប្រទេសអនុវត្តលទ្ធិប្រជាធិបតេយ្យអំណាចសំខាន់ៗមាន ៣ ។ ការគ្រប់គ្រងរដ្ឋទាមទារឱ្យមានការបែងចែកអំណាចដាច់ពីគ្នា អំណាចទាំង ៣ នោះមានការបែងចែកដាច់ពីគ្នា គឺ ៖
- អំណាចនីតិបញ្ញត្តិ (រដ្ឋសភាព ព្រឹទ្ធសភា) ៖ មាននាទីតាក់តែងច្បាប់ និងអនុម័តច្បាប់ ។
- អំណាចនីតិប្រតិបត្តិ (រដ្ឋាភិបាល) ៖ មាននាទីជាអ្នកអនុវត្តច្បាប់និងក្រិត្យ ។
- អំណាចតុលាការ (អង្គចៅក្រម) ៖ ជំនុំជំរៈក្តី និងរកយុត្តិធម៌ជូនសង្គម ។
- អំណាចទាំង ៣ បែងចែកដាច់ពីគ្នាដើម្បីចៀសវាងការរំលោភអំណាចគ្នាដែលគេហៅថា “អំណាចផ្តាច់ការ” ។ អំណាចទាំង ៣ នេះ ជាស្ថាប័នផ្សេងៗពីគ្នា ប៉ុន្តែត្រួតពិនិត្យគ្នាទៅវិញទៅមកដើម្បីកុំឱ្យអំណាចណាមួយរំលោភទៅលើអំណាចណាមួយទៀត ។