Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពិធីបុណ្យទាក់ទងនឹងប្រេត នៅក្នុងគម្ពីរធម្មបទដ្ឋកថា បាននិយាយពីរឿងពួកប្រេតរបស់ព្រះរាជាព្រះនាមពិម្ពិសារមួយក្រុមបានបំពេញទានមានវត្ថុមិនស្អាតបរិសុទ្ធ ពោលគឺស៊ីបាយមុនលោក លុះធ្វើមរណកាលទៅបានទៅកើតក្នុងបេតវិស័យ “កើតជាប្រេត” សោយទុក្ខវេទនាអស់កាលដ៏យូរអង្វែង គឺតាំងពីមុនភទ្ទកប្បយើងនេះទៅទៀត ។ លុះមកដល់ភទ្ទកប្បយើងនេះមានព្រះពុទ្ធត្រាស់ដឹងធម៌ប្រាំព្រះអង្គ គឺកុក្កសន្ធោ កោនាគមនោកស្សបោ សមណគោត្តម និងអរិយមេត្តេយ្យ ។ នៅសល់ព្រះមួយអង្គទៀតដែលមិនទាន់បានត្រាស់ គឺព្រះអរិយមេត្តេយ្យ ដែលលោកកំពុងតែបំពេញបារមីនៅឋានតុសិតសព្វថ្ងៃនេះ ។ ព្រះពុទ្ធព្រះនាមកុក្កសន្ធោ បានត្រាស់ដឹងឡើងមុនគេក្នុងភទ្ទកប្បនេះ ពួកប្រេត ទាំងនោះក៏នាំគ្នាទៅសួរថា បពិត្រព្រះអង្គដ៏ចម្រើន ចុះយើងខ្ញុំទាំងឡាយកាលណាទើបបានអាហារបរិភោគ ។ ព្រះអង្គទ្រង់ត្រាស់ថា ចាំសួរព្រះពុទ្ធជាន់ក្រោយចុះ ក្នុងសាសនាតថាគតនេះអ្នកទាំងឡាយមិនត្រូវបានអាហារបរិភោគទេ ។ លុះផែនដីដុះបានមួយយោជន៍ឡើង​ ព្រះពុទ្ធព្រះនាមកោនាគមនោបានត្រាស់ដឹងឡើងក្នុងលោក ពួកប្រេតទាំងនោះបាននាំគ្នាទៅសួរព្រះអង្គ ហើយព្រះអង្គត្រាស់ថា អ្នកទាំងឡាយត្រូវបានអាហារបរិភោគក្នុងសាសនាតថាគតនេះហើយ តែចាំមើលពេលណាដែលព្រះបាទពិម្ពិសារជាញាតិរបស់អ្នកទាំងឡាយ ថ្វាយទានដល់តថាគតនឹងញុំាងអាហារឱ្យសម្រេចដល់អ្នកទាំងឡាយ អអ្នកទាំងឡាយនឹងបានអាហារបរិភោគក្នុងពេលនោះ ។ លុះព្រះបាទពិម្ពិសារបានថ្វាយទានក្នុងថ្ងៃដំបូងហើយមិនបានផ្សាយផលទៅឱ្យពួកញាតិ ក៏ស្រាប់តែពួកប្រេតទាំងឡាយនោះយំស្រែកទ្រហឹងអឺងកងក្នុងរាត្រី នោះជាសំលេងគួរឱ្យព្រឺព្រួចភ័យខ្លាចពេកណាស់ ដែលស្ថិតនៅពាសពេញព្រះរាជដំណាក់ ។ លុះព្រឹកឡើងព្រះបាទពិម្ពិសារក៏បានយាងទៅកាន់វត្តវេឡុវ័ន ហើយសួរព្រះសម្ពុទ្ធពីហេតុការណ៍យប់នោះ ព្រះអង្គទ្រង់ត្រាស់ថា ពួកប្រេតជាញាតិរបស់ព្រះអង្គនាំគ្នាយំស្រែករកអាហារព្រោះពួកប្រេតទាំងនោះត្រូវបានអាហារបរិភោគក្នុងសាសនាតថាគតនេះហើយ ។ ព្រះរាជាគ្រាន់តែបានដឹងហេតុយ៉ាងដូច្នេះហើយ ក៏បានចាត់ចែងធ្វើបុណ្យទានម្តងទៀតមានបាយ ទឹក នំចំណី ត្រី សាច់ សំពត់់អាវស្បៃជា ដើមដល់ព្រះសង្ឃទាំងឡាយមានព្រះពុទ្ធជាប្រធានព្រះអង្គក៏បានអនុមោទនាដោយ “តិរោកុឌ្ឌសូត្រ”ស្រេចហើយ ពួកប្រេតទាំងនោះក៏ទទួលផលក្នុងពេលនោះ ហើយក៏បានរួចចាកអំពីប្រេតវិស័យទៅកើតក្នុងសុគតិភពអស់ទៅ ។ រឿងនេះលើកយកមកទៅបំភ្លឺឱ្យឃើញអំពីទំនាក់ទំនងជាមួយបុណ្យភ្ជុំបិណ្ឌហើយជារឿងដែលគួរយកជាប្រមាណក្នុងកិច្ចកុសលបាន។គួរបញ្ជាក់ថាមនុស្សដែលស្លាប់ទៅមិនមែនសុទ្ធតែចាប់កំណើតជាប្រេតទាំងអស់នោះ ទេអ្នកធ្វើល្អតែងទៅកើតក្នុងសុគិតភពមានឋានទេវលោកជាដើម ហើយកុសលផលបុណ្យដែលញាតិធ្វើក្នុងរដូវភ្ជុំបិណ្ឌក៏ទៅជួយ សណ្តោងអ្នកល្អទាំងអស់នោះឱ្យរឹងរឹតសុខចម្រើនទ្វេឡើងថែមទៀតការលើកឡើងនេះក្រែងមានទស្សនៈយល់ច្រឡំ និងដើម្បីបញ្ចៀសនូវការយល់ខុស ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login