មូលហេតុដែលនាំឱ្យផ្ទុះសង្គ្រាមបំបែករដ្ឋនិងផលរបស់វាគឺកើតមានឡើងអំពីបញ្ហាពួកស្បែកខ្មៅ ដោយ ៖
- ចាប់តាំងពីឆ្នាំ១៨៥០នៅរដ្ឋប៉ែកខាងជើងមានចលនាប្រឆាំងមិនឱ្យមានរបបទាសភាពនៅប៉ែកខាងត្បូងប៉ុន្តែរដ្ឋប៉ែកខាងត្បូងមិនព្រមធ្វើតាមសំណើពួកខាងជើងដោយខ្លាចបាត់បង់ផលប្រយោជន៍ ពីព្រោះមុខរបរគេទីពឹងដាច់ខាតលើពួកស្បែកខ្មៅ ។
- នៅឆ្នាំ១៨៦០លោកអាប្រាហាមលឹងកូលមានគំនិតប្រឆាំងនឹងរបបទាសភាពបានជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក
- ការគាបសង្កត់បានជំរុញឱ្យរដ្ឋទាំង១១នៅប៉ែកខាងត្បូងបំបែកចេញពីរដ្ឋសហព័ន្ធដោយបង្កើតរដ្ឋធម្មនុញ្ញមួយដឹកនាំដោយប្រធានាធិបតីថ្មីឈ្មោះ ចេសផឺសុនដាវីស ។
លទ្ធផលនៃសង្រ្គាមបំបែករដ្ឋគឺ
- បានចំណាយជីវិតមនុស្ស៦សែននាក់
- បន្សល់ទុកនៅទីក្រុងដែលខ្ទេចខ្ទាំ
- ខូចខាតចំការដំណាំធំៗ
- ពួកម្ចាស់ចំការធំៗ នៅប៉ែកខាងត្បូងត្រូវវិនាសទ្រព្យសម្បត្តិធ្លាប់ខ្លួនក្រ
- ទាសករស្បែកខ្មៅត្រូវគេដោះលែងឱ្យមានសេរីភាព ។