2018-10-22 17:49
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ប្រតិកម្មនៃក្រុមអភិជនអភិរក្សនិយមចំពោះកំណែទម្រង់នយោបាយទូទៅបានធ្វើឱ្យក្រុមអភិជនប្រតិកិរិយាពុំសប្បាយចិត្តហើយរិះរកមធ្យោបាយបំផ្លាញកិច្ចសន្យានេះចោលទៀតផង ។ ដើម្បីបម្រើគោលគំនិតនេះ នាយកនគរបាលសម្ងាត់ម្នាក់ក៏បានបន្លំចូលទៅគ្រប់គ្រងរោងចក្រ ហើយឃោសនាទាក់ទាញកម្មករឱ្យនាំគ្នាធ្វើបាតុកម្មសំដែងទឹកចិត្តត្រេកអរចំពោះព្រះចៅអធិរាជដើម្បីជាលេសចោទមហាជនពីបទបង្កចលាចលខាងមុន“វាំងសិសិររដូវ”ក្នុងក្រុងសាំងពែទែរប៊ូកក្រោមការមូលបង្កាច់នៃពួកអភិរក្សនិយមព្រះចៅនីកូឡៃទី២ដែលនឹកស្មានថាជាបាតុកម្មប្រឆាំងនឹងព្រះអង្គនោះក៏បានបញ្ជាទាហានឱ្យបាច់ប្រហារបាតុករបំបែកហ្វូងមនុស្សឱ្យរត់ខ្ចត់ខ្ចាយ ។