Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Geo
2018-10-25 23:21

លក្ខខណ្ឌធម្មជាតិកូរ៉េខាងត្បូងនិងកម្ពុជា ៖

លក្ខខណ្ឌធម្មជាតិកូរ៉េ

  • ប្រទេសកូរ៉េស្ថិតនៅខាងត្បូងនៃឧបកូរ៉េ ខាងលិចជាប់សមុទ្រលឿន ខាងកើតជាប់សមុទ្រជប៉ុន (សមុទ្រខាងកើត) ខាងត្បូងជាប់ច្រកកូរ៉េ និងមសមុទ្រកើត ។ ប្រទេសកូរ៉េមានផ្ទៃដីសរុប ៩៩៦៧៨ km2   ។
  • អាកាសធាតុកូរ៉េខាងត្បូងបង្កើតឪ្យមានរដូវបួនច្បាស់លាស់ ។ និទាឃរដូវនិងសរទេរដូវមានរយៈពេលខ្លី ។សិសិរដូវត្រជាក់មានខ្បល់បក់បោកនិងធ្លាក់ទឹកកក ។ វស្សារដុវក្ដៅ សើមដីមានភ្លៀងធ្លាក់ ។ ធាតុអាកាសតែងទទួលឥទ្ធិពលទ្វីបនិងសមុទ្រនៅជុំវិញ ។ ខ្យល់មូសុងអាស៊ីខាងកើតនាំមកនូវខ្យល់ត្រជាក់ ពីតំបន់អាកទិចនៅសិសិររដូវនិងមូសុងបក់មកពីសមុទ្រចិនខាងត្បូងនៅវស្សានរដូវជាខ្យល់ក្ដៅផ្ទុតដោយចំហាយទឹកច្រើន ។
  • នៅសេអ៊ូល សីតុណ្ហភាពខែមករាស្ថិតនៅចន្លោះ -៧ អង្សា និង ១ អង្សា ហើយនៅកក្កដាមានពី ២២ អង្សា ទៅ ២៩ អង្សា ។
  • ធនធានធម្មជាតិសំខាន់ៗរបស់កូនកូរ៉េមាន ធ្យូងថ្ម (ភាគច្រើនជាអង់ត្រា អង់ត្រាស៊ីត ) ដែក និងក្រាភីត ។ រ៉ែផ្សេងៗទៀតមានស័ង្កសីតង់ស្ដែន សំណ មាស និងម៉ូលីបដែន ។ ប៉ុន្ដែប្រទេសសម្បូរថ្ម កំបោរណាស់  ។

លក្ខខណ្ឌធម្មជាតិកម្ពុជា

  • ស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ជាប់នឹងប្រទេសវៀតណាម ឡាវ ថៃ
  • អាកាសធាតុស្រុកខែចែកចេញជារដូវពិច្បាស់លាស់ គឺរដូវវស្សានឹងរដូវប្រាំង ។ រដូវវស្សាចាប់ពីខែតុលា ហើយរដូវប្រាំងចាប់ពីខែវិច្ឆិកា ដល់ខែមេសា
  • សីតុណ្ហភាពមធ្យមប្រចាំឆ្នាំមាន ២៧ អង្សា នៅទីក្រុងភ្នំពេញខែក្ដៅជាងគេគឺខែ សីហា មានសីតុណ្ហភាព ៤០ អង្សា ហើយខែត្រជាក់ជាងគេ គឺខែមករា មានសីតុណ្ហភាព ១៤ អង្សា
  • ធនធានធម្មជាតិមាន មាស ត្បូង ពេជ្រ ដែក សំណ ក្រាភិត ទង់ដែង ប្រាក់ ធ្បូងថ្ម ប្រេងកាត...។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login