Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណូរ  

១. តើព្រហ្មវិហារធម៌ទាំងបួនក្នុងពុទ្ធសាសនាត្រូវគ្នានឹងទស្សនៈសិទ្ធិមនុស្សត្រង់ចំណុចណាខ្លះ ?

២. ដើម្បីសម្រេចបាននូវសិទ្ធិទទួលការអប់រំចំណេះដឹងទូទៅមូលដ្ឋាន ៩ ឆ្នាំ តើសាមីខ្លួន និងអ្នកពាក់ព័ន្ធ (បុគ្គល ឬស្ថាប័ន) នីមួយៗមានករណីកិច្ចដូចម្តេចខ្លះ ?

៣. តើអ្វីជាកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ?

៤. ដូចម្តេចដែលហៅថា សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គម និងសិទ្ធិវប្បធម៌ ?

៥. ហេតុអ្វីបានជាកើតមានកតិកាសញ្ញាអន្តរជាតិ ?

ចម្លើយ

១. ព្រហ្មវិហារធម៌ទាំងបួនក្នុងពុទ្ធសាសនាត្រូវគ្នានឹងទស្សនៈសិទ្ធិមនុស្សត្រង់ចំណុច ៖

  • សិទ្ធិមនុស្សបានណែនាំមនុស្សឱ្យចេះស្រលាញ់រាប់អានគ្នាជាបងប្អូន (មេត្តា)
  • សិទ្ធិមនុស្សណែនាំមនុស្សឱ្យចេះត្រេកអរចំពោះសេចក្តីសុខរបស់អ្នកដទៃ (មុទិតា)
  • សិទ្ធិមនុស្សណែនាំមនុស្សឱ្យចេះគោរពសិទ្ធិគ្នា គោរពច្បាប់របស់ប្រទេសស្រឡាញ់យុត្តិធម៌ (ឧបេក្ខា) ។

២. ករណីកិច្ចរបស់សាមីខ្លួននិងអ្នកពាក់ព័ន្ធក្នុងការសម្រេចសិទ្ធិអប់រំចំណេះដឹងទូទៅមូលដ្ឋាន ៩ឆ្នាំមាន ៖

ក. ចំពោះសាមីខ្លួនផ្ទាល់

  • ខិតខំព្យាយាមរៀនសូត្រ ស្វ័យសិក្សា សិ្វយស្រាវជ្រាវ
  • យកចិត្តទុកដាក់ រាល់កិច្ចការដែលគ្រួសារសាលារៀនដាក់ឱ្យធ្វើ
  • គោរព អនុវត្ត វិន័យបទបញ្ជាផ្ទៃក្នុងសាលារៀន និងច្បាប់សង្គម ឬនិយ័តភាពសិក្សាទៀងទាត់
  • គោរព និងអនុវត្តតាមការទូន្មាន អប់រំរបស់មាតាបិតា ឬអាណាព្យាបាល គ្រូបាធ្យាយ
  • ចេះរស់ក្នុងសង្គម មានសាមគ្គីភាព រក្សាមិត្តភាព ចេះរក្សាសុខភាព ។

ខ. គ្រួសារ និងមាតាបិតា

  • បញ្ចូនកូនឱ្យទៅសាលារៀន
  • ផ្គត់ផ្គង់កូនឱ្យរៀនសូត្រឬបង្កលក្ខណៈឬផ្តល់ឱកាសកូនបានរៀនសូត្រ
  • តាមដានការសិក្សារបស់កូនជាប្រចាំឬមានទំនាក់ទំនងល្អជាមួយសាលារៀន គ្រូ
  • អប់រំដាស់តឿនកូនឱ្យរៀនសូត្រ ធ្វើរាល់កិច្ចការរបស់គ្រូ និងកិច្ចការសាលា
  • លើកទឹកចិត្តឱ្យកូនខិតខំរៀនសូត្រ ។

គ. សាលារៀន ឬនាយកត្រូវ

  • គ្រប់គ្រងវិន័យ បទបញ្ជាផ្ទៃក្នុងសកម្មភាពបង្រៀន រៀន
  • អប់រំទូន្មាន ប្រៀបប្រដៅ គ្រូ និងសិស្ស
  • តាមដានគ្រប់សសកម្មភាពរបស់សិស្ស និងមានទំនាក់ទំនងល្អជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សយកចិត្តទុកដាក់ចំពោះសិស្សទុរគតក្រីក្រ
  • ផ្តល់ចំណេះដឹង ចំណេះជំនាញងាយៗ បំណិនជីវិត និងបរិស្ថាន
  • សហការល្អ ជាមួយសហគមន៍ និងរដ្ឋអំណាចមូលដ្ឋាន ។

ឃ. រដ្ឋាភិបាល និងក្រសួងអប់រំ

  • បង្កើតសាលារៀន រៀបហេដ្ឋារចនាសម្ព័ន្ធអប់រំ
  • បណ្តុះបណ្តាលគ្រូ
  • ជួលគ្រូបង្រៀន
  • រៀបចំកម្មវិធីសិក្សា
  • ពង្រឹងគុណភាពអប់រំ ។

ង. សហគមន៍

  • ចូលរួមជួយកសាង ថែរក្សា ការពារ មូលដ្ឋានសម្ភារៈរូបវ័ន្ត
  • ចលនា មាតាបិតា ឱ្យបញ្ចូនកូនទៅសាលារៀន ចលនាកុមារឱ្យទៅសាលារៀន
  • ចូលរួមគ្រប់គ្រងទុនវិនិយោគសម្រាប់វិស័យអប់រំ
  • ចូលរួមតាមការសិក្សារបស់កុមារ
  • ចលនាបង្កើតថ្នាក់អក្ខរកម្ម ថ្នាក់បំពេញវិជ្ជាសម្រាប់មនុស្សពេញវ័យ ។

ច. អជ្ញារធរដែនដី

  • រក្សា ការពារ សុវត្ថិភាពសង្គម សន្តិសុខសាធារណៈ
  • គ្រប់គ្រងស្ថិតិ ផែនការអប់រំ
  • មានវិធានការ ធានានិន្តរភាពសិក្សា
  • ទប់ស្កាត់បាតុភាពអាសអាភាសនៅជុំវិញសាលារៀន
  • បំផុសប្រជាជនមហាជនឱ្យជួយផ្គត់ផ្គង់និងសហការជាមួយសាលារៀន ។

ឆ. សង្គមស៊ីវិល ឬអង្គការក្រៅរដ្ឋាភិបាល

  • រួមចំណែកជួយជនងាយរងគ្រោះឬក្មេងអនាថាឱ្យបានចូលរៀន
  • រួមចំណែកបង្កើតថ្នាក់ពិសេស ថ្នាក់សមាហរណកម្ម
  • រួមចំណែកលើកកម្ពស់វិស័យអប់រំក្នុងរង្វង់សមត្ថកិច្ច្ ដើម្បីសម្រេចបានសិទ្ធិអប់រំរបស់កុមារ
  • ផ្តល់ថវិកា សម្ភារៈសិក្សា
  • ជួយបណ្តុះបណ្តាលធនធានមនុស្ស ។

៣. កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ គឺជាកិច្ចព្រមព្រៀងមួយដែលតភ្ជាប់កាតព្វកិច្ចភអនុវត្តដែលផ្តល់អានុភាពគតិយុត្តិពេញលេញដល់សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ដូចមានចែងក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ។ ដូចនេះ កតិកាសញ្ញានេះជាសមាសភាគីនៃកតិកាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយក្នុងសេចក្តីប្រកាសនេះ ។

៤. ដែលហៅថា សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គម និងសិទ្ធិវប្បធម៌ ៖

  • សិទ្ធិពលរដ្ឋ ជាសិទ្ធិរបស់មនុស្សក្នុងការរស់នៅ និងការពារខ្លួនស្របច្បាប់ ស្របតាមវប្បធម៌ទំនៀមទម្លាប់របស់ជាតិ ។
  • សិទ្ធិនយោបាយ គឺសំដៅទៅលើការចូលរួមចំណែកក្នុងឆាកនយោបាយការចូលរួមចំណែកក្នុងកិច្ចការសង្គមផ្សេងៗនិងការចូលរួមកំណត់វាសនាប្រទេសជាតិរបស់ខ្លួន (សិទ្ធិចូលរួមបោះឆ្នោត សិទ្ធិក្នុងការបញ្ចេញមតិ) ។
  • សិទ្ធិសេដ្ឋកិច្ច ជាសិទ្ធិដែលផ្តល់ និងអនុញ្ញាតិឱ្យប្រជាពលរដ្ឋមានការអភិវឌ្ឍផ្នែកជីវភាព ទ្រព្យសម្បត្តិក្នុងបំណងលើកតំកើងសុខមាលភាពប្រជាពលរដ្ឋ ។
  • សិទ្ធិសង្គមកិច្ច ជាសិទ្ធិដែលផ្តល់ការគាំទ្រដល់ប្រជាពលរដ្ឋឱ្យទទួលបាននូវសន្តិសុខ សន្តិភាព និងសុខភាព ។
  • សិទ្ធិវប្បធម៌ ជាសិទ្ធិដែលផ្តល់ដល់ប្រជាពលរដ្ឋដើម្បីចូលរួមថែរក្សាទំនៀមទម្លាប់ ប្រពៃណី អក្សរ អក្សរសាស្ត្រ និងច្បាប់ទម្លាប់ផ្សេងៗ ។

៥. បានជាកើតមានកតិកាសញ្ញាអន្តរជាតិ ព្រោះ ៖

  • ដើម្បីឱ្យស្របទៅតាមគោលការណ៍របស់អង្គការសហប្រជាជាតិ
  • ដើម្បីការប្រឆាំងនឹងការរើសអើង និងការប្រឆាំងពូជសាសន៍
  • ដើម្បីធានាដល់ប្រជាជនទាំងអស់ឱ្យទទួលបាននូវសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ខ្លួនក្នុងវិសាលភាពមួយដ៏ធំពេញលេញ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login