Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណូរ  

១. ចូរនិយាយពីមនុស្សទាំងអស់មានសិទ្ធិស្មើគ្នាចំពោះច្បាប់សីលធម៌ ។

២. តើមហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាសសេចក្តីថ្លៃងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សនៅថ្ងៃខែឆ្នាំណា ?

៣. តើសិទ្ធិជាមូលដ្ឋានដែលមនុស្សមានតាំងពីកំណើតមកគឹអ្វី ?

៤. តើការអនុវត្តសិទ្ធិមនុស្សមានសារៈប្រយោជន៍អ្វីខ្លះ ?

៥. តើអង្គការសហប្រជាជាតិបង្កើតឡើងនៅថ្ងៃខែឆ្នាំណា ? នៅទីណា ? មានប្រទេសប៉ុន្មានចូលរួម ? ក្នុងគោលបំណងអ្វី ?

ចម្លើយ

១. និយាយពីមនុស្សទាំងអស់មានសិទ្ធិស្មើគ្នាចំពោះច្បាប់សីលធម៌ ។ ច្បាប់សីលធម៌ ជាច្បាប់មួយដែលឱ្យមនុស្សគ្រប់រូបប្រព្រឹត្តល្អដោយកាយ វាចារឱ្យមានរបៀបរៀបរយ ឬកិរិយាមាយាទ ឬមានសណ្តាប់ធ្នាប់ ។ ម៉្យាងទៀត ច្បាប់សីលធម៌ ជាដំបូន្មានដែលនាំមនុស្សឱ្យវៀចាកនូវអំពើអាក្រក់ ហើយប្រព្រឹត្តតែអំពើល្អ ។

២. មហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាសសេចក្តីថ្លៃងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សនៅថ្ងៃ ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ១៩៤៨ ។

៣. សិទ្ធិជាមូលដ្ឋានដែលមនុស្សមានតាំងពីកំណើតមកគឹ មានជីវិត និងសេរីភាព ។

៤. ការអនុវត្តសិទ្ធិមនុស្សមានសារៈប្រយោជន៍ខ្លាំងណាស់ដល់មនុស្សជាតិទូទៅដូចជា ៖

  • ធ្វើឱ្យមានការគោរពសិទ្ធិគ្នាទៅវិញទៅមក
  • ធ្វើឱ្យសង្គមជាតិមានសន្តិសុខ ស្ថេរភាព មានសុវត្ថិភាព និងវិបុលភាព
  • ធ្វើឱ្យសង្គមមាននីតិរដ្ឋពិតប្រាកដ
  • ធ្វើឱ្យមនុស្សចេះរស់នៅដោយចុះសម្រុងគ្នា គ្មានជម្លោះ គ្មានអំពើហិង្សាមិនរើសអើងពូជសាសន៍ ភេទ ពណ៍សម្បុរ
  • ធ្វើឱ្យមនុស្សចេះទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន និងចេះកែប្រែខ្លួន ។

៥. អង្គការសហប្រជាជាតិបង្កើតឡើងនៅថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ១៩៤៥ ដោយអនុវត្តលោមតាមធម្មនុញ្ញនៃទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ ដែលមានប្រទេសចូលរួមចំនួន ៥០ ។ ក្នុងគោលបំណង

  • ធានាសន្តិភាព រិះរកវិធានការកាត់បន្ថយ និងរំសាយគ្រឿងសព្វាវុធ
  • ប្រឆាំងនឹងការប្រកាន់ពូជសាសន៍
  • បង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិលើគ្រប់វិស័យរវាងប្រជាជាតិនានានៅលើសកលលោក ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login