Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ជីវភាពរស់នៅរបស់ជនជាតិភាគតិចមានលក្ខណៈខុសប្លែកជាងមុនប៉ុន្តែពួកគេរស់នៅតំបន់ដាច់ស្រយ៉ាលពីទីប្រជុំជនពិសេសច្រើនរស់នៅតាមតំបន់ភ្នំ ។ពួកគេជួបការលំបាកក្នុងការធ្វើដំណើរដដោយសារគ្មានផ្លូវគមនាគមន៍ ។ ពួកគេទើបតែដុតរានថ្មី ៗ ។ ក្រៅពីនេះពួកគេប្រកបរបរខ្លឹមចន្ទន៍ បេះក្រវ៉ាញ និងប្រមាញ់ផងដែរ ។ពួកគេបានរក្សាទម្រង់ដើមនៃអរិយធម៌របស់ខ្លួនដោយពុំទទួលឥទ្ធិពលអរិយធម៌បរទេសឡើយ ។ ពួកគេមិនគោរពសាសនាធំៗឡើយគឺពួកគេនូវរក្សាជំនឿតាំងពីដូនតារបស់គេដូចជាការជឿលើបារមីនៃអ្នកតាជាដើម ។ ពេលមានអ្នកណាម្នាក់ឈឺគឺ បណ្តាលមកពីការខឹងសំបារនៃអារុក្ខអារក្សអ្នកតា ហើយពួកគេត្រូវថ្វាយតង្វាយផ្សេងៗដើម្បីឱ្យបានជាសះស្បើយ ។ដើម្បីឱ្យអ្នកតាជួយថែរក្សាភូមិស្រុកពួកគេតែងរៀបចំពិធីឡើងអ្នកតាជារៀងរាល់ឆ្នាំដោយមានការកាប់ក្របីថ្វាយអ្នកតាមានការស៊ីផឹត រាំច្រៀងទៀតផង ។ពួកគេប្រកាន់ខ្ជាប់សីលធម៌បានយ៉ាងល្អដូចជាជនជាតិស្អូចពុំសូវមានវិវាទនឹងគ្នាពួកនេះទៀតត្រង់ណាស់មិនចេះភូតកុហកឡើយព្នងមិនចេះលួចមិនចេះមានគំនុំនឹងគ្នាមិនឈ្លោះប្រកែកវាយតប់គ្នាឡើយ ។សំរ៉ែឬព័រមានភាពស្មោះត្រង់នឹងគ្នាទៅវិញទៅមកបើមានរឿងហេតុអ្វីគេនាំគ្នាទៅស្បថចំពោះវត្ថុសក្តិសិទ្ធិ ដូចជាអ្នកតាជាដើម ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login