Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ច្បាប់ស្តីពី ការ​ប្រឆាំងអំពើពុករលួយ មាន ៩ជំពូក និង ៥៧ មាត្រា មានដូចខាងក្រោម ៖

+ ជំពូកទី ១ បទប្បញ្ញត្តិទូទៅ

  • មាត្រា ១ គោលបំណង
  • មាត្រា ២ គោលដៅ
  • មាត្រា ៣ វិសាលភាព
  • មាត្រា ៤ និយមន័យ

+ ជំពូកទី២ ស្ថាប័នប្រឆាំងអំពើពុករលួយ

  • មាត្រា ៥ ស្ថាប័នប្រឆាំងអំពើពុករលួយ

ផ្នែកទី ១

  • មាត្រា ៦ ការបង្កើតក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
  • មាត្រា ៧ អាណត្តិ ការដកចេញពីតំណែង និងការជំនួសតំណែង
  • មាត្រា ៨ ការជ្រើសតាំងប្រធាន និងអនុប្រធាន
  • មាត្រា ៩ ឋានៈរបស់សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
  • មាត្រា ១០ ភារកិច្ចរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ។

ផ្នែកទី២

  • មាត្រា ១១ ការបង្កើតអង្គភាពប្រឆាំងអំពើពុករលួយ
  • មាត្រា ១២ លក្ខណសម្បត្តិប្រធាន អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
  • មាត្រា ១៣ ភារកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ
  • មាត្រា ១៤ មន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ
  • មាត្រា ១៥ បណ្តាញនៃអង្គភាពប្រឆាំងអំពើពុករលួយ ។

+ ជំពូកទី ៣​ ថវិកានិងធនធានរបស់ស្ថាប័នប្រឆាំងអំពើពុករលួយ

  • មាត្រា ១៦ ថវិកានិងធនធានរបស់ស្ថាប័នប្រឆាំងអំពើពុករលួយ

+ ជំពូកទី៤ ការប្រកាសទ្រព្យសម្បត្តិនិងបំណុល

  • មាត្រា ១៧ សមាសភាពបុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល
  • មាត្រា ១៨ របបប្រកាសទ្រព្យសម្បត្តិ និងបំណុល
  • មាត្រា ១៩ ជនផ្សេងទៀតដែលត្រូវប្រកាសទ្រព្យសម្បត្តិនិងបំណុល
  • មាត្រា ២០ ការរក្សាទុកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ។

+ ជំពូកទី៥ នីតិវិធីអនុវត្តចំពោះបទល្មើសពុករលួយនិងអាជ្ញាធរមានសមត្ថកិច្ច

  • មាត្រា ២១ នីតិវិធីសម្រាប់អនុវត្តចំពោះបទល្មើសពុករលួយ
  • មាត្រា ២២ មន្ត្រីមានសមត្ថកិច្ចនៅក្នុងការស៊ើបអង្កេតបទល្មើសពុករលួយ
  • មាត្រា ២៣ ការផ្តល់នីតិសម្បទាចំពោះមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ
  • មាត្រា ២៤ សម្បថ
  • មាត្រា ២៥ អំណាចស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ
  • មាត្រា ២៦ បុព្វសិទ្ធិពិសេសរបស់អង្គភាពប្រឆាំងអំពើពុករលួយ
  • មាត្រា ២៧ បុព្វសិទ្ធិរបស់អង្គភាពប្រឆាំងអំពើពុករលួយ
  • មាត្រា ២៨ បុព្វសិទ្ធិរបស់អង្គភាពប្រឆាំងអំពើពុករលួយទាក់ទងនឹងការបង្កកទ្រព្យសម្បត្តិរបស់បុគ្គល
  • មាត្រា ២៩ បុព្វសិទ្ធិរបស់អង្គភាពក្នុងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរសាធារណៈ
  • មាត្រា ៣០ ការចាប់យក
  • មាត្រា ៣១ នីតិវិធីនៅចំពោះមុខតុលាការព្រហ្មទណ្ឌ ។

+ ជំពូកទី៦ បទល្មើសពុករលួយនិងទោស

  • មាត្រា ៣២ បទល្មើសពុករលួយដែលមានបញ្ញត្តិនៅក្នុងក្រមព្រហ្មទណ្ឌ
  • មាត្រា ៣៣ បទស៊ីសំណូកនៃមន្ត្រីសាធារណៈបរទេស ឬមន្ត្រីនៃអង្គការអន្តរជាតិសាធារណៈ
  • មាត្រា ៣៤ បទសូកប៉ាន់ចំពោះមន្ត្រីសាធារណៈបរទេស ឬមន្ត្រីនៃអង្គការអន្តរជាតិសាធារណៈ
  • មាត្រា ៣៥ បទរំលោភអំណាច
  • មាត្រា ៣៦ បទមានទ្រព្យសម្បត្តិដោយខុសច្បាប់
  • មាត្រា ៣៧ បទទទួលផលបន្តពីបទល្មើសពុករលួយ
  • មាត្រា ៣៨ បទមិនប្រកាសទ្រព្យសម្បត្តិនិងបំណុល
  • មាត្រា ៣៩ បទទម្លាយការសម្ងាត់នៃប្រភពព័ត៌មានស្តីពីអំពើពុករលួយ
  • មាត្រា ៤០ បទរារាំងនិងការជ្រៀតជ្រែកដល់ការងាររបសស់អង្គភាពប្រឆាំងអំពើពុករលួយ
  • មាត្រា ៤១ បទប្តឹងបរិហារដោយភូតកុហក
  • មាត្រា ៤២ បទបំពានលើទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃការចាប់យក
  • មាត្រា ៤៣ បទល្មើសពុករលួយតូចតាចនិងទោស
  • មាត្រា ៤៤ ការប៉ុនប៉ង
  • មាត្រា ៤៥ ទោសបន្ថែមអនុវត្តចំពោះបទល្មើសពុករលួយ
  • មាត្រា ៤៦ ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល
  • មាត្រា ៤៧ ការផ្សាយចេញនូវកំណត់ត្រារបស់ធនាគារ
  • មាត្រា ៤៨ សេចក្តីសម្រេចរឹបអូស
  • មាត្រា ៤៩ ការទាមទារឱ្យបញ្ជូននូវផលនៃបទល្មើសពុករលួយ ។

+ ជំពូកទី៧ មត្យាប័ននិងជំនួយផ្នែកច្បាប់ទៅវិញទៅមក

  • មាត្រា ៥០ បទបញ្ញត្តិដែលត្រូវអនុវត្តក្នុងរឿងបត្យាប័ន
  • មាត្រា ៥១ ជំនួយផ្នែកច្បាប់ទៅវិញទៅមក
  • មាត្រា ៥២ ករណីពលរដ្ឋខ្មែរដែលមានសញ្ជាតិលើសពីមួយ
  • មាត្រា ៥៣ នីតិវិធីជំនួយផ្នែកច្បាប់ទៅវិញទៅមក ។

+ ជំពូកទី​៨ អវសានប្បញ្ញត្តិ

  • មាត្រា ៥៥ និរាករណ៍
  • មាត្រា ៥៦ ការប្រកាសឱ្យប្រើច្បាប់
  • មាត្រា ៥៧ ការអនុវត្តច្បាប់ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login