Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើទស្សនវិស័យអាស៊ានឆ្នាំ ២០២០ មានទិសដៅនិងគោលបំណងអ្វីខ្លះ ?

២. ចូររៀបរាប់តាមលំដាប់ចំពោះប្រទេសដែលជា សមាជិកអាស៊ាន ព្រមទាំងបញ្ជាក់ពីថ្ងៃខែឆ្នាំផង ។

៣. ចូររៀបរាប់ឈ្មោះទីក្រុងនៃប្រទេសដែលជាសមាជិកអាស៊ានទាំង១០ព្រមទាំងបញ្ជាក់ពីផ្ទៃដីរបស់ប្រទេសទាំងនោះផង ។

៤. តើអង្គការសមាគមអាស៊ានមានគោលបំណងដូចម្តេចខ្លះ ?

៥. តើច្បាប់ស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អាស៊ានបានចែងយ៉ាងដូចម្តេច ?

ចម្លើយ

១. អាស៊ានត្រូវបានចុះហត្ថលេខាបង្កើតឡើងដំបូងគេដោយប្រទេស៥នៅទីក្រុងបាងកក ប្រទេសទាំងនោះរួមមាន ៖

  • ប្រទេសថៃ              ចូលនៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៩៦៧
  • ប្រទេសម៉ាលេស្យា    ចូលនៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៩៦៧
  • ប្រទេសឥណ្ឌូនេស៊ី    ចូលនៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៩៦៧
  • ប្រទេសភីលីពីន       ចូលនៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៩៦៧
  • ប្រទេសសិង្ហបុរី        ចូលនៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៩៦៧

២. ប្រទេសដែលជាសមាជិកអាស៊ានទាំងអស់មាន ១០ គឺ ៖

  • ប្រទេសថៃ              ចូលនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ១៩៦៧
  • ប្រទេសម៉ាលេស្យា    ចូលនៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៩៦៧
  • ប្រទេសឥណ្ឌូនេស៊ី    ចូលនៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៩៦៧
  • ប្រទេសភីលីពីន       ចូលនៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៩៦៧
  • ប្រទេសសិង្ហបុរី        ចូលនៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៩៦៧
  • ប្រទេសព្រុយណេ     ចូលនៅថ្ងៃទី ៨ ខែមករា ឆ្នាំ ១៩៨៤
  • ប្រទេសវៀតណាម   ចូលនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៩៥
  • ប្រទេសមីយ៉ាន់ម៉ា     ចូលនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ១៩៩៧
  • ប្រទេសឡាវ            ចូលនៅថ្ងៃទី ២៣ ខែកក្កដា ១៩៩៧
  • ប្រទេសកម្ពុជា                   ចូលនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៩៩ ។

៣. ឈ្មោះទីក្រុង និងផ្ទៃដីរបស់ប្រទេសដែលជាសមាជិកអាស៊ានទាំង១០មាន ៖

  • ប្រទេសថៃ  ទីក្រុង បាងកក មានផ្ទៃដី ៥១៣ ០០០ គីឡូម៉ែត្រការេ
  • ប្រទេសម៉ាលេស្យា  ទីក្រុង កូឡាឡាំពូ មានផ្ទៃដី ៣២៩៧៥៨​ គីឡូម៉ែត្រការេ
  • ប្រទេសឥណ្ឌូនេស៊ី  ទីក្រុង ចាកាតា មានផ្ទៃដី ១៩០០ ០០០​ គីឡូម៉ែត្រការេ
  • ប្រទេសសិង្ហបុរី  ទីក្រុង សាំងហ្គាពូ មានផ្ទៃដី ៦៤៦.១ គីឡូម៉ែត្រការេ
  • ប្រទេស ភីលីពីន ទីក្រុង ម៉ានីល មានផ្ទៃដី ៣០០០ ០០០ គីឡូម៉ែត្រការេ
  • ប្រទេស ព្រុយណេ ទីក្រុង បង់ដាសិរីបេកាវ៉ាន់ មានផ្ទៃដី ៥៧៦៩ គីឡូម៉ែត្រការេ
  • ប្រទេស វៀតណាម ទីក្រុង ហាណូយ មានផ្ទៃដី ៣៣១ ៦៨៩ គីឡូម៉ែត្រការេ
  • ប្រទេស មីយ៉ាន់ម៉ា  ទីក្រុង រ៉ងហ្គូន មានផ្ទៃដី ៦៧៨​ ០៣៣  គីឡូម៉ែត្រការេ
  • ប្រទេស ឡាវ  ទីក្រុង វៀងច័ន្ទ មានផ្ទៃដី ២៣៦ ៨០០   គីឡូម៉ែត្រការេ
  • ប្រទេសកម្ពុជា  ទីក្រុង ភ្នំពេញ មានផ្ទៃដី ១៨១ ០៣៥ គីឡូម៉ែត្រការេ ។

៤. អង្គការសមាគមអាស៊ានមានគោលបំណងដូចតទៅ ៖

  • ថែរក្សា និងលើកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពរ និងពង្រឹងបន្ថែមទៀតនូវតម្លៃឆ្ពោះទៅរកសន្តិភាពក្នុងតំបន់ ។
  • លើកកម្ពស់រឹងមាំនៃតំបន់តាមរយៈការជំរុញឱ្យកាន់តែខ្លាំងថែមទៀតនូវកិច្ចសហប្រតិបត្តិការផ្នែកនយោបាយសន្តិសុខនិងសង្គមវប្បធម៌ ។
  • រក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងគ្មានអាវុធប្រល័យលោកផ្សេងទៀត ។
  • ធានាថាប្រជាជននិងរដ្ឋសមាជិកអាស៊ានរស់នៅប្រកបដោយសន្តិភាពជាមួយពិភពលោកទាំងមូលក្នុងបរិយាយកាសយុត្តិប្រជាធិបតេយ្យនិងភាពសុខដុនរមនា ។
  • បង្កើតទីផ្សាររួមមួយ និងមូលដ្ឋានផលិតកម្មរួមដែលមានស្ថិរភាពវិបុលភាព មានការប្រកួតប្រជែងខ្ពស់ និងសមាហរណកម្មសេដ្ឋកិច្ចជាមួយនឹងការសម្របសម្រួលដ៏ចលនាពាណិជ្ជករ អ្នកមានវិជ្ជាជីវៈ អ្នកមានទេពកោសល្យនិងពលករ និងលំហូរដោយម្ចាស់ការនៃទុន ។
  • កាត់បន្ថយភាពក្រីក្រនិងបង្រួមគម្លាតនៃការអភិវឌ្ឍនៅក្នុងតំបន់អាស៊ានតាមរយៈការជួយគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ ។
  • ពង្រឹងលទ្ធិប្រជាធិបតេយ្យលើកកម្ពស់អភិបាលកិច្ចល្អនិងនីតិរដ្ឋការពារ និងលើកកម្ពស់ សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានដោយយកចិត្តទុកដាក់ចំពោះសិទ្ធិនិងការទទួលខុសត្រូវរបស់សមាជិកអាស៊ាន ។
  • ឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅតាមគោលការណ៍នៃសន្តិសុខ ពេញលេញចំពោះការគំរាមកំហែងគ្រប់រូបភាពឧក្រិដ្ឋកម្មឆ្លងដែននឹងបញ្ហាប្រឈមដែននានា ។
  • លើកស្ទួយការអភិវឌ្ឍប្រកបដោយនិរន្តរភាពដើម្បីធានាការពារបរិស្ថានតំបន់ និងនិរន្តរភាពនៃធនធានធម្មជាតិនិងការអភិរក្សមត៌ក និងគុណភាពនៃជីវភាពរស់នៅខ្ពស់របស់ប្រជាជន ។
  • អភិវឌ្ឍន៍ធនធានមនុស្សតាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងការអប់រំនិងការសិក្សាក្នុងមួយជីវិត និងលើផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ដើម្បីផ្តល់ជូនប្រជាជនអាស៊ាននិងការពង្រឹងសហគមន៍អាស៊ាន ។
  • លើកកម្ពស់ភាពសុខដុមរមនា និងជីវភាពរស់នៅរបស់ប្រជាជនអាស៊ានដោយការផ្តល់ឱ្យនូវលទ្ធភាពទទួលបានសមភាពក្នុងការអភិវឌ្ឍមនុស្ស សុខុមាលភាពសង្គម និងយុត្តិធម៌ ។
  • ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកសាងបរិស្ថានប្រកបដោយសុវត្ថិភាព​សន្តិសុខនិងភាពគ្មានគ្រឿញៀនសម្រាប់ប្រជាជនអាស៊ាន ។
  • ជំរុញការយកចិត្តទុកដាក់ដល់ប្រជាជនអាស៊ានក្នុងនោះគ្រប់ផ្នែកទាំងអស់នៃសង្គមត្រូវបានលើកទឹកចិត្តឱ្យចូលរួម និងទទួលយកផលប្រយោជន៍ពីដំណើរការសមាហរណកម្ម និងការកសាងសហគមន៍អាស៊ាន ។
  • ជំរុញអត្តសញ្ញាណអាស៊ានតាមរយៈការជំរុញឱ្យចម្រើនឡើងនូវការយល់ដឹងអំពីវប្បធម៌និងមរតកចម្រុះក្នុងតំបន់ ។
  • ថែរក្សាតួនាទីស្នូលដ៏សកម្មរបស់អាស៊ានជាកម្លាំងចលចរដ៏សំខាន់ទំនាក់ទំនង និងសហប្រតិបត្តិការរបស់ខ្លួនជាមួយដៃគូក្រៅតំបន់ខ្លួនស្ថាបត្យកម្មតំបន់ប្រកបដោយភាពបើកចំហមានតម្លាភាពនិងការរួមបញ្ចូលគ្នា ។

៥. អាស៊ានមានសិទ្ធិទទួលបានបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៅក្នុងទឹកដីនៃរដ្ឋសមាជិកតាមភាពចាំចាច់សម្រាប់ការបំពេញគោលបំណងរបស់ខ្លួន ។ បុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនេះត្រូវកំណត់នៅក្នុងកិច្ចព្រមព្រៀងដោយឡែករវាងអាស៊ាន និងរដ្ឋសមាជិកជាម្ចាស់ផ្ទះ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login