Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើអាស៊ានមានបាវចនាដូចម្តេច ?

២. ដើម្បីដោះស្រាយទំនាស់ តើសហគមន៍អាស៊ានប្រកាន់យកគោលការណ៍អ្វីខ្លះ ?

៣. ដើម្បីចូលជាសមាជិកអាស៊ាន តើប្រទេសនីមួយៗត្រូវគោរពលក្ខខណ្ឌអ្វីខ្លះ ?

៤. ដើម្បីក្លាយជាសមាជិកពេញសិទ្ធិរបស់សមាគមអាស៊ានតើប្រទេសនីមួយៗត្រូវឆ្លងកាត់ប៉ុន្មានដំណាក់កាល ?

៥. តើប្រទេសដែលសមាជិកអាស៊ានមានភារកិច្ចចំពោះមុខអ្វីខ្លះ ?

ចម្លើយ

១. បាវចនាអាស៊ានគឺចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ ។

២. ​ប្រទេសដែលជាសមាជិកអាស៊ាន ត្រូវមានកិច្ចសហប្រតិបត្តិការមិត្តភាពដូចខាងក្រោម ៖

  • ប្រើប្រាស់វេទិកាមួយសម្រាប់ដោះស្រាយការខ្វែងយោបល់គ្នាក្នុងរង្វង់តំបន់ ។
  • គោរពគ្នាទៅវិញទៅមកនូវឯករាជ្យ អធិបតេយ្យ ភាព​សមភាពបូរណភាពដែនដី និងអត្តសញ្ញាណជាតិរបស់សមាជិកទាំងអស់ ។
  • គោរពសិទ្ធិរបស់រដ្ឋនីមួយៗក្នុងការរស់នៅឱ្យរួចផុតពីការជ្រៀតជ្រែកនិងមិនធ្វើវិច្ឆេទកម្ម ឬការបង្ខិតបង្ខំពីខាងក្រៅ ។
  • ដោះស្រាយទំនាស់ ឬជម្លោះដោយសន្តិវិធី ។
  • បោះបង់ចោលរាល់ការគំរាមកំហែង ឬការប្រើកម្លាំង ។
  • សហការគ្នាល្អរវាងសមាជិកទាំងអស់លើផ្នែកនយោបាយសន្តិសុខ សេដ្ឋកិច្ច វប្បធម៌ សង្គម បរិស្ថាន ។ ល ។

៣ . លក្ខខណ្ឌសម្រាប់សមាជិកភាពក្នុងសមាគមអាស៊ានគឺ ៖

  • ប្រទេសនោះត្រូវស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
  • ជារដ្ឋអធិបតេយ្យភាពពិតប្រាកដហើយត្រូវផ្តល់សច្ចា​ប័នដោយអង្គការនីតិប្បញ្ញតិ
  • ត្រូវមានស្ថានទូតនៅគ្រប់បណ្តាប្រទេសសមាជិកសមាគមអាស៊ាន
  • ទទួលស្គាល់ យល់ព្រមចុះហត្ថលេខា និងគោរពតាមរាល់សន្ធិសញ្ញា កិច្ចព្រមព្រៀង និងអនុស្សារណៈដែលមានកន្លែងមកនិងដៅអនាគត
  • ត្រូវបង់វិភាគទាន ៖
  • ១លានដុល្លារសម្រាប់មូលនិធិអាស៊ានតែមួយដងប៉ុណ្ណោះ
  • ៥ ម៉ឺនដុល្លារសម្រាប់មូលនីធិវិទ្យាសាស្រ្តអាស៊ានតែមួយដង
  • ៦០ ម៉ឺនដុល្លារសម្រាប់ចំណាយប្រចាំថ្ងៃឆ្នាំ និងដំណើរការលេខាធិការអាស៊ាន ។
  • ចូលរួមរាល់កិច្ចប្រជុំអាស៊ានដែលមានជិត ៣០០ដងក្នុងមួយឆ្នាំ
  • សម្រួលទិដ្ឋាការចេញចូលដោយមិនបាច់ធ្វើពាក្យសុំសម្រាប់រយៈពេលពីរសប្តាហ៍រហូតដល់ពីរខែ ។

៤. ដើម្បីក្លាយជាសមាជិកអាស៊ានត្រូវឆ្លងកាត់បីដំណាក់កាល គឺ

  • ឋានៈជាភ្ញៀវពិសេស
  • ឋានៈជាអ្នកសង្កេតការណ៍
  • ការក្លាយជាសមាជិកផ្លូវការ ។

៥. ភារកិច្ចចំពោះមុខរបស់សមាជិកអាស៊ាន គឺ

  • អភិវឌ្ឍន៍សេដ្ឋសេរី និងប្រឹងប្រែងជំរុញល្បឿននៃដំណើរកំណែទម្រង់ និងទំនើបកម្មសម្រាប់លើកស្ទួយវឌ្ឍនភាពសេដ្ឋកិច្ច ។
  • ទំនាក់ទំនងល្អរវាងប្រទេសអាស៊ាន និងមហាអំណាចសេដ្ឋកិច្ចពិភពលោក ដូចជាជប៉ុន សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងអូស្រ្តាលីជាដើម ។
  • លើកទឹកចិត្តប្រទេសអ្នកមានឱ្យជួយប្រទេសក្រីក្រ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login