Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. សិទ្ធិជាមូលដ្ឋានបីប្រការរបស់ជនបរទេសមានអ្វីខ្លះ ?

២. តើមនុស្សភេទណាខ្លះ ដែលចាត់ទុកថាមានសញ្ជាតិជាខ្មែរ ?

៣. “អាស៊ាន” មានន័យពេញលេញដូចម្តេច ? ហេតុអ្វីបានជាប្រទេសកម្ពុជាយកចិត្តទុកដាក់ចូលជាសមាជិកអាស៊ាន ?

៤. តើប្រទេសជាសមាគមអាស៊ានត្រូវមានតួនាទីដូចម្តេចខ្លះ ?

៥. ចូរពន្យល់ពីនិមិត្តសញ្ញាអាស៊ាន (ទង់អាស៊ាន) ។

ចម្លើយ

១. សិទ្ធិជាមូលដ្ឋានបីប្រការរបស់ជនបរទេសគឺ ៖

  • សិទ្ធិសុំការជ្រកកោន
  • សិទ្ធិរួចផុតពីការនិរទេសមិនត្រូវនិរទេសឱ្យទៅរស់នៅប្រទេសមួយ ដែលជីវិតឬសេរីភាពផ្ទាល់ខ្លួនត្រូវទទួលគ្រោះថ្នាក់ដោយសារតែរឿងពូជសាសន៍ សញ្ជាតិសាសនាឋានៈសង្គមឬការបញ្ចេញមតិ ខាងនយោបាយ
  • សិទ្ធិដើម្បីជួបជុំគ្រួសារឡើងវិញសិទ្ធិជួបជុំគ្រួសារដែលបែកខ្ញែកគ្នា ។

២. មនុស្សភេទ ដែលចាត់ទុកថាមានសញ្ជាតិជាខ្មែរមានដូចជា ៖​

ក. ត្រូវបានសញ្ជាតិខ្មែរ ទោះបីកើតនៅទីណាក៏ដោយ

  • កូនមានខាន់ស្លា ដែលកើតមកពីម្តាយ ឬឪពុកមានសញ្ជាតិខ្មែរ
  • កូនឥតខាន់ស្លា ដែលកើតមកពីម្តាយ ឬឪពុកមានសញ្ជាតិខ្មែរ
  • កូនដែលម្តាយឪពុកមិនទទួលស្គាល់កាលបើតុលាការបានចេញសាលក្រមថា កូននោះពិតជាកើតពីម្តាយ ឬឪពុកដែលមានសញ្ជាតិខ្មែរ ។

ខ. ត្រូវបានសញ្ជាតិខ្មែរដោយកើតនៅក្នុងព្រះរាជាណាចកម្ពុជា

  • កូនដែលកើតពីម្តាយ និងឪពុកបរទេសដែលកើត និងរស់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា
  • កូនដែលកើតពីម្តាយឪពុកមិនស្គាល់ និងកូនទើបនឹងកើតដែលគេរើស បាននៅក្នុងព្រះរាណាចក្រកម្ពុជាដែរ ។
  • ស្ត្រី ឬបុរសបរទេសដែលយកប្តី ឬប្រពន្ធខ្មែរដោយបានរៀបអាពាហ៍ពិពាហ៍
  • អាចទាមទារសញ្ជាតិខ្មែរបានលុះត្រាតែស្រ្តីឬបុរសនោះរស់នៅជាមួយគ្នារយៈពេលបីឆ្នាំក្រោយពេលចុះសំបុត្រអាពាហ៍ពិពាហ៍
  • ប្រជាជនរដ្ឋខ្មែរមិនបាត់សញ្ជាតិខ្មែរដោយសារការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសទេ
  • ប្រជាពលរដ្ឋខ្មែរមិនបាត់សញ្ជាតិខ្មែរដោយសារការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសទេ
  • កូនដែលកើតពីម្តាយឪពុកបរទេស ដែលស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេល ៧ឆ្នាំ ។

គ. ជនបរទេសអាចសុំចូលសញ្ជាតិខ្មែរ

  • ជនបរទេសអាចសុំចូលសញ្ជាតិខ្មែរបានដោយសញ្ជាតិតូបនីយកម្មសម្រេចដោយព្រះរាជក្រឹត្យ លុះត្រាបំពេញតាមលក្ខខណ្ឌនៃការចូលសញ្ជាតិ ។
  • ជនបរទេស ដែលមានលិខិតអនុសញ្ញាឱ្យវិនិយោគទុនពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចំណាយទុនចាប់ពី ១២៥០លានរៀល ឡើងទៅរយៈពេលស្នាក់នៅ ដែលមាននៅក្នុងលក្ខខណ្ឌនៃច្បាប់ចូលសញ្ជាតិត្រូវបានលើកលែង ។
  • ជនបរទេសណា ដែលពុំមានលិខិតអនុសញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា តែបានទទួលការអនុសញ្ញាតិត្រឹមត្រូវតាមច្បាប់ ហើយដែលបានចំណាយទុនចាប់ពី ១២៥០លានរៀលឡើងទៅក៏ត្រូវបានច្បាប់លើកលែងពីរយៈពេលស្នាក់នៅដែរ ។
  • ជនបរទេសណា ដែលបានធ្វើអំណោយជាប្រាក់ដល់ថវិកាជាតិចាប់ពី ១០០០លានរៀលឡើងទៅសម្រាប់ជាផលប្រយោជន៍ដល់ការស្តានិងកសាងសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ជនបរទេសនោះអាចធ្វើពាក្យសុំធ្វើសញ្ជាតិខ្មែរបានដោយមិនគិតរយៈពេលស្នាក់នៅ ។
  • ជនបរទេស ដែលមានសហព័ទ្ធ ឬកូនដែលមានអាយុតិចជាង ១៨ឆ្នាំ ដែលមានបំណងសុំសញ្ជាតិខ្មែរ អាចសុំសញ្ជាតិតូបនីយកម្មជាចង្កោមគ្រួសារ ។

៣. អាស៊ាន មានន័យពេញលេញថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ។ បានជាប្រទេសកម្ពុជាយកចិត្តទុកដាក់ចូលជាសមាជិកអាស៊ានពីព្រោះ វានាំឱ្យមានប្រយោជន៍ដូចជា ៖

  • ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
  • ឱ្យមានស្ថេរភាព សន្តិសុខ និងសន្តិភាពក្នុងតំបន់
  • ជំរុញសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមកលើគ្រប់វិស័យ
  • ជំរុញការអភិវឌ្ឍប្រទេសជាតិបានឆាប់រហ័ស
  • ជំរុញឱ្យមានការសិក្សាស្រាវជ្រាវក្នុងតំបន់អាស៊ីអាគ្នេយ៍
  • រក្សាសហប្រតិបត្តិការជិតស្និទ្ធនិងមានផលប្រយោជន៍ជាមួយអង្គការអន្តរជាតិនានា និងអង្គការដែលមានស្រាប់ក្នុងតំបន់ ។

៤. ប្រទេសជាសមាគមអាស៊ានត្រូវមានតួនាទី ៖

  • ការបង់ភាគទានជាសមាជិកក្នុងទឹកប្រាក់មួយលានដុល្លារសហរដ្ឋអាមេរិក
  • បង់មូលនិធីវិទ្យាសាស្រ្តប្រាំម៉ឺនដុល្លារសហរដ្ឋអាមេរិក
  • បង់ថ្លៃចំណាយរដ្ឋបាល ប្រហែលជិត ៣០០លើកក្នុងមួយឆ្នាំ ។ ភារកិច្ចចំពោះមុខរបស់អាស៊ាន ៖
  • អភិវឌ្ឍសេដ្ឋកិច្ចសេរី និងការប្រឹងប្រែងជម្រុញល្បឿននៃដំណើរកំណែទម្រង់ និងទំនើបកម្មសម្រាប់លើកស្ទួយវឌ្ឍន៍ភាពសេដ្ឋកិច្ច
  • ទំនាក់ទំនងល្អរវាងប្រទេស អាស៊ាន និងមហាអំណាចសេដ្ឋកិច្ចពិភពលោកដូចជាជប៉ុន សហរដ្ឋអាមេរិក សហគមន៍ អ៊ីរ៉ុប និងអូស្រ្តាលីជាដើម
  • លើកទឹកចិត្តប្រទេសអ្នកមានឱ្យជួយប្រទេសក្រីក្រ ។

៥. និមិត្តសញ្ញាអាស៊ាន (ទង់អាស៊ាន) មានអត្តន័យដូចខាងក្រោម ៖

  • ពណ៌ខៀវ របស់អាស៊ានតំណាង សន្តិភាពនិងស្ថិរភាព ។
  • ពណ៌ក្រហម របស់អាស៊ានតំណាង សេចក្តីក្លាហាននិងភាពស្វាហាប់ ។
  • ពណ៌ស របស់អាស៊ានតំណាង ភាពបរិសុទ្ធ និងស្មោះត្រង់ ។
  • ពណ៌លឿង របស់អាស៊ានតំណាង ភាពសម្បូរុងរឿង ។
  • ដើមស្រូវទាំង១០ របស់អាស៊ាន សុបិន្តរបស់បិតាបង្កើតអាស៊ានដែលចង់ប្រមូលផ្តុំប្រទេសទាំង១០នៅអាស៊ីអាគ្នេយ៍ឱ្យក្លាយជាសមាគមមួយដែលមានសាមគ្គីភាព ។
  • ពណ៌ទាំងអស់របស់ទង់អាស៊ាន តំណាងឱ្យពណ៌នៃទង់ជាតិរបស់ប្រទេសជាសមាជិកទាំងអស់ ។
  • ទង់អាស៊ាន តំណាងឱ្យសមាគមអាស៊ានមួយដែលមានស្ថិរភាពនិងសន្តិភាព ។
  • រង្វង់ព័ទ្ធជុំវិញ តំណាងឱ្យភាពឯកភាពគ្នារបស់អាស៊ាន ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login