2018-11-14 17:14
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
មាត្រា៧បានចែងថាព្រះមហាក្សត្រកម្ពុជាទ្រង់គ្រងរាជសម្បត្តិប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ។ ព្រះមហាក្សត្រទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត ។អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ ។មាត្រា៨បានចែងថាព្រះមហាក្សត្រជានិមិត្តរូបនៃឯកភាពជាតិនិងនិរន្តរភាពជាតិ ។ ព្រះមហាក្សត្រទ្រង់អ្នកធានាឯករាជ្យជាតិអធិបតេយ្យនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាទ្រង់ជាអ្នកធានាគោរពសិទ្ធិនិងសេរីភាពរបស់ប្រជាពលរដ្ឋនិងការគោរពសិទ្ធិសញ្ញាអន្តរជាតិ ។មាត្រា៩បានចែងថាព្រះមហាក្សត្រទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្តាលដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឱ្យមានភាពទៀងទាត់ ។ មាត្រា ១០ បានចែងថារបបរាជានិយមកម្ពុជាជារបបជ្រើសតាំង ។ ព្រះមហាក្សត្រទ្រង់ឥតមានព្រះរាជអំណាចចាត់តាំងព្រះរាជ្ជទាយាទសម្រាប់គ្រងរាជសម្បត្តិឡើយ ។មាត្រា១១បានចែងថាក្នុងករណីដែលព្រះមហាក្សត្រពុំអាចបំពេញព្រះរាជភារៈជាព្រះប្រមុខរដ្ឋបានដូចធម្មតាដោយព្រះអង្គទ្រង់ប្រឈួនជាទម្ងន់មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញជ្រើសរើសដោយប្រធានរដ្ឋសភានិងនាយករដ្ឋមន្រ្តីនោះប្រធានរដ្ឋសភាបំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានៈជា”ព្រះរាជានុសិទ្ធិ” ។មាត្រា១២បានចែងថានៅពេលព្រះមហាក្សត្រទ្រង់ចូលទីវង្គត់ប្រធានរដ្ឋសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទីក្នុងឋានៈជាព្រះរាជានុសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជា ។