អាស៊ានមានគោលបំណង ដូចតទៅ ៖
- ថែរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខនិងស្ថេរភាព និងពង្រឹងថែមទៀត នូវតម្លៃឆ្ពោះទៅរកសន្តិភាពក្នុងតំបន់
- លើកកម្ពស់ភាព រឹងមាំនៃតំបន់ តាមរយៈការជំរុញឱ្យកាន់ តែខ្លាំងថែមទៀតនូវ កិច្ចសហប្រតិបត្តិការ ផ្នែកនយោបាយសន្តិសុខសេដ្ឋកិច្ច និងសង្គម វប្បធម៌
- រក្សាតំបន់អាស៊ីអាគ្នេយ៍ ជាតំបន់គ្មានអាវុធនុយក្លេរអ៊ែរ និងគា្មនអាវុធប្រល័យលោកផ្សេងៗទៀត
- ធានាថាប្រជាជន និងរដ្ឋសមាជិកអាស៊ាន រស់នៅប្រកប ដោយសន្តិភាព ជាមួយពិភពលោទាំងមូល ក្នុងបរិយាកាស យុត្តិធម៌ប្រជាធិបតេយ្យ និងភាពសុខដុមរមនា
- បង្កើតទីផ្សាររួមមួយ និងមូលដ្ឋានផលិតកម្មរួម ដែល មានស្ថេរភាពវិបុលភាព មានការប្រកួតប្រជែងខ្ពស់និងសមាហរណកម្មសេដ្ឋកិច្ចជាមួយនឹងការសម្របសម្រួលដ៏មានប្រសិទ្ធភាពសម្រាប់ពាណិជ្ជកម្មនិងការននិយោគដែលក្នុងនោះមានលំហូរដោយសេរីនូវទំនិញសេវាកម្មនិងវិនិយោគសម្រួលចលនាពាណិជ្ជករអ្នកមានវិជ្ជាជីវៈអ្នកមានទេពកោសល្យនិងពលករនិងលំហូរដោយម្ចាស់ការនៃទុន
- កាត់បន្ថយភាពក្រីក្រ និងបង្រួមគម្លាតនៃការអភិវឌ្ឍនៅ ក្នុងតំបន់អាស៊ាន តាមរយៈការជួយគ្នា ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ
- ពង្រឹងលទ្ធិប្រជាធិបតេយ្យ លើកកម្ពស់អភិវឌ្ឍបាលកិច្ចល្អ និងនីតិរដ្ឋ ការពារ និងលើកកម្ពស់សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានដោយយកចិត្តទុកដាក់ ចំពោះសិទ្ធិ និងការទទួលខុសត្រូវរបស់រដ្ឋសមាជិកអាស៊ាន
- ឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅតាមគោលការណ៍ នៃសន្តិសុខពេញលេញ ចំពោះការគំរាមកំហងគ្រប់ រូបភាពឧក្រិដ្ឋកម្ម ឆ្លងដែន និងបញ្ហាប្រឈមឆ្លងដែននានា
- លើកស្ទួយការអភិវឌ្ឍប្រកបដោយនិរន្តរភាពដើម្បីធានាការពារបរិស្ថាន តំបន់និរន្តរភាពដើម្បីធានាការពារបរិស្ថាន តំបន់និរន្តរភាពនៃធនធានធម្មជាតិ និងការអភិរក្សមត៌កវប្បធម៌ និងគុណភាព នៃជីវភាពរស់នៅរបស់ប្រជាជន
- អភិវឌ្ឍធនធានមនុស្សតាមរយៈកិច្ចសហប្រតិបត្តិការជិតក្នុងការអប់រំ និងការសិក្សាក្នុងមួយជីវិត និងលើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីផ្តល់ជូន ប្រជាជនអាស៊ាននិងការពង្រឹងសហគមន៍អាស៊ាន
- លើកកម្ពស់ភាពសុខដុមរមនានិងជីវភាពរស់នៅរបស់ប្រជាជនអាស៊ានដោយការផ្តល់ឱ្យនូវលទ្ធភាព ទទួលបានសមភាព ក្នុងការអភិវឌ្ឍមនុស្ស សុខុមាលភាពសង្គម និងយុត្តិធម៍
- ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការកសាងបរិស្ថាន ប្រកប ដោយសុវត្ថិភាព សន្តិសុខនិងភាពគ្មានគ្រឿងញៀន ម្រាប់ប្រជាជនអាស៊ាន
- ជំរុញការយកចិត្តទុកដាក់ដល់ ប្រជាជនអាស៊ានក្នុងនោះ គ្រប់ផ្នែកទាំងអស់ នៃសង្គមត្រូវបានលើកទឹកចិត្ត ឱ្យចូលរួម និងទទួលយកផលប្រយោជន៍ពីដំណើរការសមាហរណកម្ម និងការកសាងសហគមន៍អាស៊ាន
- ជំរុញអត្តសញ្ញាណអាស៊ានតាមរយៈការជំរុញឱ្យចម្រើនឡើងនូវការយល់ដឹងអំពីវប្បធម៌ និងមត៌កចម្រុះក្នុងតំបន់ថែរក្សាតួនាទីស្នូលដ៏សកម្ម របស់អាស៊ានជាកម្លាំង ចលករដ៏សំខាន់ ក្នុងទំនាក់ទំនង និងសហប្រតិបត្តិការរបស់ខ្លួនជាមួយដៃគូរក្រៅតំបន់ក្នុងនីម្មាបនកម្ម (ស្ថាបត្យកម្ម) តំបន់ប្រកបដោយ ភាពបើកចំហរមានតម្លាភាព និងការរួមបញ្ចូលគ្នា ។