មនុស្ស សត្វនិង រុក្ខជាតិមិនអាចប្រើប្រាស់អាសូតនៅក្នុងបរិយាកាសផ្ទាល់បានទេ ។ ដើម្បីអាចប្រើប្រាស់អាសូត បានទាល់ តែមានដំណើរប្រព្រឹត្តិពីរគឺ ៖
- បញ្ជាប់អាសូតតាមជិវសាស្រ្តគឺ មីក្រូសារពាង្គកាយមួយចំនួន ( បាក់តេរី សារាយខៀវ- បៃតង់ ) ភ្ជាប់អាសូតជាមួយឧស្ម័នអ៊ីដ្រូសែនបង្កើតបានជាអាម៉ូញ៉ាក់ ( NH3) ។ រុក្ខជាតិខ្លះស្រូបយកអាម៉ូញ៉ាក់ហើយបំប្លែងឲ្យទៅជាទម្រង់អាសូតផ្សេងទៀតដែលអាចឲ្យភាវៈបរជីពនានាប្រើប្រាស់បាន ។
- បញ្ជាក់អាសូតតាមបរិយាកាសកើតមាននៅពេលព្យុះមានរន្ទះផ្គរ ។ ក្រោមឥទ្ធិពលសីតុណ្ហភាពខ្បស់ និងផ្លេកបន្ទោរឧស្ម័នអាសូត N2 ចូលរួមប្រតិកម្មជាមួយអុកស៊ីសែន O2 បង្កើតបានជានីក្រាានត ( NO3 ) ។