2018-11-16 17:34
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
និយាយពីអត្ថប្រយោជន៍ និងគុណវិបត្តិរបស់ថាមពលនុយក្លេអ៊ែ ៖
អត្តប្រយោជន៍របស់ថាមពលនុយក្លេអ៊ែគឺថាមពលនុយក្លេអ៊ែផ្តល់ថាមពលយ៉ាងច្រើនមហិមា( អ៊ុយរ៉ាដញូម ២៣៥ U235 1g ផ្តល់ថាមពលស្មើនឹងធ្យូងថ្ម ៣.៥តោន ) ។ ម៉្យាងទៀតថាមពលនុយក្លេអ៊ែមិនផលិតឧស្ម័នបំពុលអាកាសដូចជា កាបូនឌីអុកស៊ីត ។
គុណវិបត្តិរបស់ថាមពលនុយក្លេអ៊ែគឺប្រតិកម្មនៃការបំបែកនុយក្លេអ៊ែបញ្ចេញធាតុវិទ្យុសកម្មដែលមានគ្រោះថ្នាក់យ៉ាងខ្លាំង ។ ម៉្យាងទៀត ថាមពលនេះគឺពិបាករកកន្លែងទុកដាក់កាកសំណល់ ។