ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើគំរូប្រព័ន្ធផែនដីនៅចំកណ្តាល និងគំរូប្រព័ន្ធព្រះអាទិត្យនៅចំកណ្តាលគឺជាអ្វី ?
២. តើគំរូរបស់លោកកូពែនិក និងគំរូរបស់លោកតូលេមីអំពីសកលខុសគ្នាដូម្តេច ?
៣. តើលោកកាលីឡេអូបានរកឃើញអ្វីខ្លះ ដែលគ្រាំទ្រគំរូព្រះអាទិត្យនៅចំកណ្តាលល ? តាមរយៈឧបករណ៍ឈ្មោះអ្វី ?
៤. តើតារាវិទូក្រិចសម័យមុនស្គាល់ភពអ្វីខ្លះ ?
៥. តើទ្រឹស្តីព្រះអាទិត្យនៅចំកណ្តាលរបស់លោកកូពែនិចអាចពន្យល់អំពីអ្វីខ្លះ ?
ចម្លើយ
១. គំរូប្រព័ន្ធផែនដីនៅចំកណ្តាលគឺជា ប្រព័ន្ធគំរូមួយដែលពន្យល់ថាភពទាំងឡាយ និងតារានានាកំពុងធ្វើដំណើរជុំវិញផែនដី ។គំរូប្រព័ន្ធព្រះអាទិត្យនៅចំកណ្តាលគឺជា ប្រព័ន្ធគំរូដែលផែនដី និងភពដទៃទៀតធ្វើដំណើរជុំវិញព្រះអាទិត្យ ។
២. គំរូរបស់លោកកូពែនិក និងគំរូរបស់លោកតូលេមីអំពីសកលខុសគ្នាដូចតទៅ ៖
គំរូរបស់លោកតូលេមី ៖
គំរូរបស់លោកកូពែនិក ៖
៣. លោកកាលីឡេអូបានរកឃើញភស្តុតាងមួយចំនួនដែលគាំទ្រគំរូព្រះអាទិត្យនៅចំកណ្តាលលរួមមាន ៖
លោកកាលីឡេអូបានរកឃើញភស្តុតាងជាច្រើនគាំទ្រ ប្រព័ន្ធគំរូព្រះអាទិត្យនៅចំកណ្តាលតាមរយៈឧបករណ៍ឈ្មោះ តេឡេទស្សន៍ ។
៤. តារាវិទូក្រិចសម័យមុនស្គាល់ភពមួយចំនួនដូចជា ៖ ភពពុធ ភពសុក្រ ភពអង្គារ ភពព្រហស្បតិ៍ និងភពសៅរ៍។
៥. ទ្រឹស្តីព្រះអាទិត្យនៅចំកណ្តាលរបស់លោកកូពែនិច អាចពន្យល់អំពីចលនាដើរថយក្រោយ ព្រមទាំងអាចកំណត់ចម្ងាយពីភពទៅព្រះអាទិត្យដោយប្រើរូបមន្តធរណីមាត្រ ។