ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើផ្កាយព្រះគ្រោះជាអ្វី ?
២. តើផ្កាយព្រះគ្រោះស្ថិតនៅកន្លែងណា ?
៣. តើផ្កាយព្រះគ្រោះមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
៤. តើអាចម៍ផ្កាយជាអ្វី ? តើអាចម៍ផ្កាយ និងផ្កាយព្រះគ្រោះខុសគ្នាដូចម្តេច ? ដូចម្តេចដែលហៅថាទេពច្យុត ?
៥. ហេតុអ្វីបានជាការបុកទង្គិចនៅលើផ្ទៃព្រះចន្ទមានច្រើនជាងនៅលើផ្ទៃភពផែនដី ?
ចម្លើយ
១. ផ្កាយព្រះគ្រោះគឺជា អង្គសិលាតូចៗនៅក្នុងគន្លងជុំវិញព្រះអាទិត្យ ។
២. ផ្កាយព្រះគ្រោះភាគច្រើនធ្វើដំណើរជុំវិញព្រះអាទិត្យនៅក្នុងតំបន់ធំទូលាយចន្លោះភពអង្គារ និងព្រហស្បតិ៍ ។
៣. ផ្កាយព្រះគ្រោះអាចមានសមាសធាតុផ្សំអាស្រ័យលើទីតាំងដែលពួកវាស្ថិតនៅក្នុងក្រវាត់ផ្កាយព្រះគ្រោះ ។ គេចែកផ្កាយព្រគ្រោះជា ៣ ប្រភេទគឺ ៖
៤.អាចម៍ផ្កាយគឺជា អង្គសិលាតូចៗដែលធ្វើដំណើរជុំវិញព្រះអាទិត្យ ។
៥. បានជាការបុកទង្គិចនៅលើផ្ទៃព្រះចន្ទមានច្រើនជាងនៅលើផ្ទៃភពផែនដីព្រោះ ៖ ព្រះចន្ទគ្មានបរិយាកាស ឯផែនដីវិញមានបរិយាកាស ។ ដោយសារព្រះចន្ទគ្មានបរិយាកាស ទើបធ្វើឲ្យអង្គនានាដែលធ្លាប់មកលើផ្ទៃរបស់វានៅសល់ស្ទើរទាំងអស់ ជាហេតុនាំឲ្យវារងនូវការបុកទង្គិចច្រើន ។ ផ្ទុយទៅវិញភពផែនដីមានបរិយាកាសដែលមានតួនាទីការពារបុកទង្គិច ជាពិសេសមណ្ឌលមេសូ ឬមណ្ឌលកណ្តាលរបស់ផែនដី នៅពេលដែលអាចម៍ផ្កាយ ឬអង្គផ្សេងទៀតធ្លាក់ចូលក្នុងគន្លងផែនដី វានឹងធ្លាក់មករកផែនដី ប៉ុន្តែពេលវាឆ្លងកាត់មណ្ឌលមេសូធ្វើឲ្យមានការឆាបឆេះយ៉ាងខ្លាំង ។ ចំពោះអាចម៍ផ្កាយតូចៗអាចឆេះអស់មុនធ្លាក់មកដល់ផ្ទៃផែនដី ចំណែកអាចម៍ផ្កាយធំវិញគឺនឹងនៅសល់តូចមុនពេលវាមកដល់ផ្ទៃផែនដី ។