Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ចូររាប់ឈ្មោះតារានិករ​ដែលរះលើមេឃតាមខែនីមួយៗនៃឆ្នាំ ?

២. តើការសិក្សាទីតាំងរបស់តារានិករបានជួយមនុស្សសម័យមុនអ្វីខ្លះក្នុងជិវភាពរស់នៅប្រចាំថ្ងៃ ?

៣. តើសូរ្យគ្រាស និងចន្ទគ្រាសខុសគ្នាដូចម្តេច ? ហេតុអ្វីបានជាបាតុភូតនេះមិនកើតឡើងរាល់ថ្ងៃ ?

៤. តើតារាវិទូដែលបានអភិវឌ្ឍគំរូផែនដីនៅចំកណ្តាលឈ្មោះអ្វី ? ជាជនជាតិអ្វី ?

៥. តើគំរូផែនដី​នៅចំកណ្តាលសកលត្រូវ​បានអភិវឌ្ឍនៅពេលណា ?  ហើយត្រូវបានទទួ​លស្គាល់រហូតដល់ពេលណា ?

ចម្លើយ

១. ឈ្មោះតារានិករ​ដែលរះលើមេឃតាមខែនីមួយៗនៃឆ្នាំ ៖

  • ខែមករា គឺតារានិករចៀមឈ្មោល ( Aries )
  • ខែកុម្ភៈ គឺជាតារានិករគោឈ្មោល ( Taurus )
  • ខែមិនា គឺជាតារានិករកូនភ្លោះ( Gemini )
  • ខែមេសា គឺតារានិករក្តាម ( Cancer )
  • ខែឧសភាគឺតារានិករសិង្ហ ( Leo )
  • ខែមិថុនា គឺតារានិករស្រីព្រហ្មចារី ( Virgo )
  • ខែកក្កដា គឺតារានិករជញ្ជិងថាសពីរ ( Libra )
  • ខែសីហា គឺតារានិករខ្យាដំរី ( Scorpius )
  • ខែកញ្ញា គឺតារានិករព្រានប្រមាញ់  ( Sagittarius )
  • ខែតុលា គឺតារានិករពពែ ( Capricorn )
  • ខែវិច្ឆិកា គឺតារានិករអ្នករែកទឹក ( Aquarius )
  • ខែធ្នូ គឺតារានិករត្រី  ( Pisces )   ។

២. ការសិក្សាទីតាំងរបស់តារានិករបានជួយមនុស្សសម័យមុនក្នុងជីវភាពរស់នៅប្រចាំថ្ងៃដូចជា ៖

  • ប្រើវាជាមធ្យោបាយដើម្បីវាស់វែងពេលវេលា
  • ប្រើវាដើម្បីទស្សន៍ទាយព្រឹត្តិការណ៍នានាដែលមានសារៈសំខាន់សម្រាប់ការរស់នៅលើផែ​នដី ។

៣. សូរ្យគ្រាស និងចន្ទគ្រាសខុសគ្នាដូចតទៅ ៖

  • សូរ្យគ្រាសកើតឡើងនៅពេលថ្ងៃគឺនៅពេលដែលព្រះចន្ទ នៅចន្លោះផែនដី​ និងព្រះអាទិត្យហើយស្រមោលរបស់ព្រះចន្ទចោលមកលើផែនដី ។
  • ចន្ទគ្រាសកើតឡើងនៅពេលយប់គឺនៅពេលដែលផែនដីនៅចន្លោះព្រះអាទិត្យ និងព្រះចន្ទហើយស្រមោលរបស់ផែនដីចោលមកលើផ្ទៃព្រះចន្ទ  ​ ។

        បានជាបាតុភូតនេះមិនកើតឡើងរាល់ថ្ងៃ ព្រោះគន្លងរបស់ព្រះចន្ទជុំវិញផែនដីទ្រេតប្រហែល ៥ដឺក្រេ ពីគន្លងបង្កើតដោយផែន​ដីជុំវិញព្រះអាទិត្យ ។ ការទ្រេតនេះគឺល្មមគ្រប់គ្រាន់ឲ្យទីតាំងព្រះចន្ទចេញពីស្រមោលផែនដីនៅពេលខែពេញវង់ និងភពផែនដីចេញពីស្រមោលព្រះចន្ទនៅពេលខែដាច់  ។

៤. ទាក់ទង់​នឹងគំរូផែនដីនៅចំកណ្តាល តាមពិតទៅវាត្រូវបានស្ទើឡើងដោយលោកអារីស្កាគីស ហើយក្រោយមកពីតារាវិទូឈ្មោះតូលេមីបានអភិវឌ្ឈគំរូផែនដីនៅចំ​កណ្តាលបន្ថែមទៀត ។ លោកតូលេមីគឺជា​ ជនជាតិក្រិច ។

៥. គំរូផែនដីនៅចំកណ្តាលសកលត្រូវបានអភិវឌ្ឈកាលពីប្រហែល ២០០០ឆ្នាំ​មុន និងត្រូវបានងភិវឌ្ឈបន្ថែមនៅប្រហែល ១៤០ឆ្នាំក្រោយគ្រឹស្តស័ករាជ ​ហើយត្រូវបានទទួលស្គាល់រហូតដល់ទសវត្សឆ្នាំ ១៥០០ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login