អង្គការសហប្រជាជាតិធ្វើសកម្មភាពដោយផ្អែកលើគោលការណ៍ដូចខាងក្រោម ៖
- អង្គការសហប្រជាជាតិបង្កើតឡើងតាមគោលការណ៍សមភាព ប្រកបដោយសមភាព នៃរដ្ឋទាំងអស់ ។
- សមាជិកអង្គការសហប្រជាជាតិ ត្រូវបំពេញដោយសុទ្ធចិត្តនូវកាតព្វកិច្ចរបស់ខ្លួនតាមធម្មនុញ្ញ ។
- សមាជិកអង្គការសហប្រជាជាតិ ត្រូវដោះស្រាយជម្លោះអន្តរជាតិ ដោយមធ្យោបាយសន្តិវិធី ដោយមិនធ្វើឲ្យមានគ្រោះថ្នាក់់ដល់សន្តិភាព និងសន្តិសុខអន្តរជាតិហើយនឹងយុត្តិធម៌ឡើយ ។
- សមាជិកអង្គការសហប្រជាជាតិជៀសវាងការគំរាមកំហែងឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងអ្នកដទៃទោះបីរដ្ឋនោះតូចក៏ដោយ ។
- សមាជិកអង្គការសហប្រជាជាតិត្រូវជួយឧបត្ថម្ភពេញបន្ទុកដល់អង្គការនេះ ក្នុងសកម្មភាពស្របទៅនឹងធម្មនុញ្ញហើយមិនត្រូវឧបត្ថម្ភតទោរដ្ឋណាមួយដែល អង្គការសហប្រជាជាតិបានរឹតត្បិតដាក់ទណ្ឌកម្មទៅតាមនិតិវិធីទៅលើរដ្ឋ ដែលមិនគោរពធម្មនុញ្ញនោះទេ ។
- អង្គការសហប្រជាជាតិត្រូវធ្វើយ៉ាងឲ្យរដ្ឋដែលមិនមែនជាសមាជិកគោរពតាមគោលការណ៍ដែលបានចែងរបស់អង្គការសហប្រជាជាតិ មានតម្លាភាពើ និង ជាចំាបាច់ដើម្បីទ្រទ្រង់សន្តិភាព និងសន្តិសុខអន្តរជាតិ ។
- មិនឲ្យមានបទបញ្ញាតិ្តណាមួយ នៅក្នុងរដ្ឋធម្មនុញ្ញអនុញ្ញាតឲ្យអង្គការសហប្រជាជាតិ ធ្វើអន្តរាគមន៍ក្នុងរឿងរ៉ាវទាំងឡាយណាដែលទាក់ទិនក្នុងយុត្ថាធិការក្នុងស្រុកនៃរដ្ឋណាមួយឡើយ ។