និយមន័យស្តីពីការសម្រួលពាណិជ្ជកម្មក្នុង WTO គឺ ៖
- សំដៅជំរុញបណ្តាប្រទេស ជាសមាជិកឱ្យបង្កើតនូវចំណុចពាណិជ្ជកម្ម ដោយប្រមូលជាក្រុម ជារូបវ័ន្តនូវភ្នាក់ងារទាំងឡាយដែលចូលរួម ក្នុងប្រតិបត្តិការពាណិជ្ជកម្មក្រៅប្រទេស ដើម្បីអាចផ្តល់ និងទទួលបាននូវសេវាកម្មចាំបាច់សម្រាប់បញ្ចប់ប្រតិបត្តិការនេះយ៉ាងរហ័ស និងមានប្រសិទ្ធភាព
- សំដៅលើការងារកែលម្អ លើតម្រូវការឯកសារ និងនីតិវិធីកំណត់ដោយបណ្តាប្រទេសនានា ដើម្បីធានានូវការគោរពតាមវិធានដែលអនុវត្តចំពោះទំនិញ នៅពេលធ្វើការនាំចេញ នាំចូល និងឆ្លងកាត់ ។ វិធានទាំងនោះរួមមាន ៖
- វិធានត្រួតពិនិត្យរបស់ភ្នាក់ងារគយ
- បទបញ្ញត្តិបច្ចេកទេសស្តង់ដារ
- ការត្រួតពិនិត្យភូតត្តាមអនាម័យ ។