មុខងារនិងអំណាចនៃក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមមានដូចតទៅ ៖
- បម្រើជាវេទិកាកណ្តាលសម្រាប់កិច្ចពិភាក្សាអំពីបញ្ហាសកលដែលទាក់ទងនឹងសេដ្ឋកិច្ច និងសង្គមឬក៏លក្ខណៈបញ្ហាផ្ទៃក្នុងនិងការបង្កើតនូវអនុសាសន៍ គោលនយោបាយទៅលើបញ្ហាដែលត្រូវដោះស្រាយមួយនឹងរដ្ឋជាសមាជិកនិងប្រព័ន្ធរបស់អង្គការសហប្រជាជាតិ ។
- ជុំរុញឲ្យមានការគោរព ស៊ើអង្កេតលើបញ្ហាសិទ្ធមនុស្សនិងសេរីភាពជាមូលដ្ឋាន ។
- ពិភាក្សាអំពីកិច្ចព្រមព្រៀងជាមួយភ្នាក់ងារជំនាញដោយកំណត់ នូវទំនាក់ទំនងជាមួយនឹងអង្គការសហប្រជាជាតិ។
- សម្របសម្រួលសកម្មភាពរបស់ភា្នក់ងារឯកទេសតាមមធ្យោបាយប្រឹក្សាយោបល់និងផ្តល់អនុសាសន៍ដល់មហាសន្និបាតនិងសមាជិកនៃអង្គការសហប្រជាជាតិ ។
- ផ្តល់សេវាទាំងឡាយដោយមានការអនុម័តពីមហាសន្និបាតចំពោះសមាជិកអង្គការសហប្រជាជាតិនិងតាមសំណើររបស់ភ្នាក់ងារឯកទេស ។
- ប្តូរយោបល់ជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល ទៅលើបញ្ហាទាំងឡាយដែលអាចស្របជាមួយនឹងក្រុមប្រឹក្សាភាគច្រើន ។