ប្រាសាទព្រះវិហារមានលក្ខណៈពិសេសដូចជា ៖
- ប្រាសាទ ឬគុបុរៈទាំង៤ ដែលមានហូរហែតផ្លូវឡើងទៅកាន់កំពូលសុទ្ធតែកសាងសង់លើខឿនដែលមានប្រាំថ្នាក់
- យើងកត់សម្គាល់ឃើញថានាគរាជធំៗ ទាំងគូដែលសន្ធឹងខ្លួនយាមអមមហាវិថីក្នុងប្រាសាទមានក្បាលប្រាំពីរ តែគ្មានក្បាំងក្រោយដូចនាគផ្សេងៗនៅតាមប្រាសាទនានានោះឡើយ
- ប្រាសាទទាំងបួន ឬ គុបុរៈទាំងបួនសុទ្ធតែមានទៅមុខណាមានក្លោងទ្វាររាងត្រីកោណជាដំបូល គ្មានប្រក់ថ្ម ឬ គ្រឿងពីលើទេ ។
- ក្លោទ្វារនីមួយៗមានចែកចេញជាពីររចនាថ ។ រចនាថទី១សម្រាប់ទ្វារចូលទៅកាន់ប្រាសាទទាំងបួនមានរាងត្រីកោណដោយចុងមុំបាតទាំងពីរនៅខាងក្រោមតូចមូលដូចកូថខ្យល់វែង ស្រួចទៅលើរំលេចទៅមានដោយក្បាច់ស្លឹកឈើ ។ រចនាបថទី២ គឹសម្រាប់ទ្វារធម្មតាតូចតាចតាមច្រកផ្សេងៗជាបន្ទាប់បន្សំ ដែលផ្នែកខាងលើមានរាងទ្រវែងស្រួចទៅលើមានបីស្រទាប់ ពីតូចទីធំ ហើយដែលឆ្លាក់តាមលំនាំរូបភាពស្លឹកឈើ ។
- បន្ទាប់មកទៀតគឺលក្ខណៈពិសេសសង់នៅលើកំពូលភ្នំ លេចផុតចំកណ្ដាលអាកាសខុសប្លែកអំពីប្រាសាទនានា ដូចប្រាសាទវត្តភ្នំ និងកោះកេរ្តិ៍ជាដើម ។
- ឯលក្ខណៈពិសេសមួយទៀតគឺកាំជណ្ដើរ និងមហាវិធីធំដែលកសាងក្រាលទៅដោយផ្ទាំងសិលាដ៏ធំ ។ ដូនតាខ្មែរ បានលើកចិតភ្នំ និងផ្ទាំងឬ ដាក់បន្ទុបបន្តពីលើគ្នាយ៉ាងរាបស្មើ ឆ្លងកាត់ឡើងពីប្រាសាទមួយទៀតេហូតដល់កំពូលប្រាសាទ ។
- រួបចម្លាប់ទាំងអស់សុទ្ធតែបានលើកយកព្រះអាទិតទេពមានព្រះសិវៈ ព្រះវិស្ណុ និងព្រះឥន្ទមកឆ្លាត់
- គេពុំឃើញមានរូបអប្សរាដូចប្រាសាទកោះកេរ្ដិ៍ ប្រាសាទបន្ទាយស្រី ប្រាសាទបឹងមាលា និងអង្គរវត្តទេ ទោះបីប្រាសាទព្រះវិហារទទួលឥទ្ធិពលអំពីប្រាសាទកោះកេរ្ដិ៍ និងប្រាសាទបន្ទាយស្រីក៏ដោយ
- ឯរូបទ្វារបាល ឬ ឆ្មាំងយាមទ្វារក៏គ្មានដែរគឺសុខប្រាសាទដទៃដូចបានរៀបរាប់ខាងលើនេះ
សន្និដ្ឋាន ប្រាសាទព្រះវិហារមិនមែនត្រឹមតែជាមោទនភាពសិល្បៈវប្បធម៌ប៉ុណ្ណោះទេ តែវាថែមទាំងបានបង្ហាញនូវមោទនភាពដ៏ធំធេងឧត្តុង្គឧត្តមរបស់ខ្មែរក្នុងវិស័យទ្រឹស្ដី គំនិត បញ្ញាញាណ នយោបាយ សេដ្ឋកិច្ច កសិកម្ម យោធា គ្រប់គ្រង និងប្រវត្តិសាស្រ្ដខ្មែរថែមទៀតផង ។ ប្រាសាទព្រះវិហារជាសក្ដីកម្មនៃមហាអំណាចចក្រភពខ្មែរ ជាសក្ដីភាពល្អខ្ពង់ខ្ពស់ ចេះកសាងស្ថាបនាជាតិតាមផ្លូវល្អត្រឹមត្រូវ ប្រត្យក្សនិយម និងជាសក្ដីភាពនសសេចក្ដីអង់អាចក្លាហានពូកែរបស់ខ្លូនក្នុងការវេនគ្នា ឪ្យម៉ានចីរភាព ។ កត្តានេះហើយដែលធ្វើឪ្យប្រទេសខ្មែរមានទឹកដីទូលំទូលាយ ក្លាយជាចក្រភពយ៉ាងធំធេងនៅអាស៊ីអាគ្នេយ៍ ។