Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
SpecialExams
2018-02-15 01:50

លក្ខណៈពិសេសនៃមុខងារសាធារណៈមាន៤យ៉ាង៖

  • បេសកកម្មរបស់មុខងារសាធារណៈ ជាបេសកកម្មសេវាសាធារណៈ ហើយមន្រ្តីរាជការត្រូវគោរពគោលការណ៍ទាំងឡាយក្នុងការបំរើសសេវាសាធារណៈ ព្រមទាំងចេះសម្របសម្រួលក្នុងក្របខណ្ឌច្បាប់ មានភាពទន់ភ្លន់ និងប្រកបដោយសីលធម៌វិជ្ជាជីវៈចំពោះប្រជាពលរដ្ឋ។ បេសកកម្មម៉្យាងទៀតគឺ ជាការធ្វើឱ្យសម្រេចជោគជ័យនូវនយោបាយដែលអ្នកបញ្ជាដឹកនាំ។
  • មធ្យោបាយរបស់មុខងារសាធារណៈ គឺអំណាចសសាធារណៈ និងឥណទានសាធារណៈ។ អ្នករាជការជាអ្នកអនុវត្តបទបញ្ជាដែលរាជរដ្ឋាភិបាលដាក់ឱ្យ ព្រមទាំងមានបុព្វសិទ្ធិ នៃអំណាចសាធារណៈសម្រាប់ប្រើក្នុងការងាររបស់ខ្លួន។ អ្នករាជការជាអ្នកទទួល និងចាយឥណតានសាធារណៈ ដែលបានមកពីការយកពន្ធដារសព្វសារពើ និងប្រភពចំណូលផ្សេងៗទៀតក្នុងក្របខណ្ឌហិរញ្ញវត្ថុ និងថវិកា។
  • ប្រសិទ្ធភាពនៃសកម្មភាពរបស់មុខងារសាធារណៈ ដើម្បីឱ្យមានប្រសិទ្ធភាពការងារ របស់មុខសាធារណៈ ត្រូវមានការត្រួតពិនិត្យពិខាងក្នុងនិងខាងក្រៅ ទៅលើសកម្មភាពរបស់មន្ត្រីរាជការនៅក្នុងក្រសួង ស្ថាប័ន៖

១.ការត្រួតពិនិត្យខាងក្នុង៖ ការត្រួតពិនិត្យពីភាពត្រឹមត្រូវតាមច្បាប់ ពោលគឺ មើលពីការគោរពច្បាប់ បទបញ្ជា ធ្វើតាមនីតិវិធី មានភាពទៀងទាត់ មិនខ្ជះខ្ជាយ និងអាចដាក់ទណ្ឌកម្មចំពោះអ្នកនៅក្រោមបង្គាប់ ពោលគឺ ជាការត្រួតពិនិត្យរបស់ថ្នាក់ដឹកនាំលើទង្វើរបស់អ្នកក្រោមបង្គាប់បន្តបន្ទាប់។

២.ការត្រួតពិនិត្យខាងក្រៅ៖ ការត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុ ពោលគឺ ការត្រួតពិនិត្យពីចំណូលចំណាយរបស់ស្ថាប័ន ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬអត្គសវនកម្មជាតិ។ល។

គោលដៅរបស់ពួកឯកជន គឺទទួលបានប្រាក់ចំណេញ រីឯគោលដៅរបស់រាជការ គឺទំនាក់ទំនងល្អរវាងអ្នករាជការនិងប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវាសាធាណៈ គឺថាក្នុងផលប្រយោជន៍ទូទៅ។ ការធ្វើការផ្តល់សេវាសាធារណៈមានភាពរហ័ស ងាយស្រួល និងមានភាពរលូន ចំណាយតិចក្នុងការបំពេញបែបបទរដ្ឋបាល នាំឱ្យប្រជាពលរដ្ឋសប្បាយចិត្តនឹងរាជការដោយប្រែក្លាយសេវាកសាធារណៈ​ឱ្យមានគុណភាពល្អតម្លៃថោក ខ្លី សាមញ្ញ អាចជឿទុកចិត្តបានឆ្លើយតបទាប់ពេលវេលាទៅនឹងតម្រូវការ និងបង្កលក្ខណៈ ងាយស្រួលដល់អ្នកប្រើប្រាស់សេវា។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login