2018-12-06 12:46
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើក្រុមប្រឹក្សាស្បៀងអាហារពិភពលោក ( WFC ) មានសមាជិកប៉ុន្មានរូប ? បង្កើតនៅឆ្នាំណា ? ដើម្បីអ្វី ?
២. តើក្រុមប្រឹក្សាស្បៀងអាហារពិភពលោកបង្កើតដោយអ្នកណា ?
៣. តើគោលគំនិតសំខាន់ររបស់ WFC2 ជាអ្វី ?
៤. ចូរនិយាយអំពីគណៈកម្មាធិការសន្តិសុខស្បៀងអាហារពិភពលោក ។
៥. តើ UNIFEM ជាអ្វី ?
ចម្លើយ
១. ក្រុមប្រឹក្សាស្បៀងអាហារពិភពលោក ( WFC ) មានសមាជិក៣៦រូប ។ បានបង្កើតឡើងក្នុងឆ្នាំ ១៩៧៤ ។ ដើម្បីត្រួតមើលបញ្ហាគោលនយោបាយសំខាន់ៗ ដែលជះឥទ្ធិពលដល់ស្ថានភាពចំណីអាហារ ពិភពលោកនិងធ្វើការបង្កើតនូវធ្វើវិធីសាស្រ្តបញ្ចូលគ្នាដើម្បីឆ្ពោះទៅកាន់ដំណោះស្រាយ ។
២. ក្រុមប្រឹក្សាស្បៀងអាហារពិភពលោកបង្កើតឡើងដោយមន្រ្តីនៃរដ្ឋាភិបាលនីមួយៗ WFC គឺជាអង្គការកម្រិតខ្ពស់ជាងគេ នៃអង្គការសហប្រជាជាតិដែលទាក់ទងជាមួយ និងបញ្ហាចំណីរអាហារ ។ អង្គការនេះជាអ្នកកំណត់គោលបំណងសាកល គូសព្រាងអំពីមធ្យោបាយដើម្បីសម្រេចបាននូវគោលបំណងទាំងនោះនិងកៀបគរការឧបត្ថម្ភនយោបាយនិងហិរញ្ញវត្ថុពីប្រទេសជាសមាជិក ។ អង្គការនេះមានការប្រជុំប្រចាំឆ្នាំម្តង ប៉ុន្តែអាចបើកសម័យប្រជុំពិសេសៗបាន ។
៣. ក្នុងចំណោមគោលគំនិតសំខាន់របស់ WFC គឺការពិនិត្យទៅលើទស្សនទាននៃយុទ្ធសាស្រ្តស្បៀងអាហារជាតិដែលមានគោលបំណងឆ្ពោះទៅរកការសម្របសម្រួលកម្រិត ខ្ពស់ អំពីគោលនយោបាយចំណីអាហារនិងកសិកម្មជាតិនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ។ យុទ្ធសាស្រ្តទាំងនេះបានបង្កើតកម្មវិធីរយៈពេលវែង និងមធ្យមដើម្បីបញ្ច្រាស់ផលិតកម្មអវិជ្ជមាន និងទំនោរនៃការប្រើប្រាស់ តាមរយៈផ្តោតអារម្មណ៍ទៅលើការខិតខំរួមគ្នារបស់រដ្ឋាភិបាលទាំងឡាយដោយដាក់បញ្ចូលជាមួយនឹងការឧបត្ថម្ភពីសំណាក់ភ្នាក់ងារជំនួយទ្វេភាគីនិងភាគី ។
៤. គណៈកម្មាធិការសន្តិសុខស្បៀងអាហារពិភពលោកបង្កើតឡើងក្នុងឆ្នាំ ១៩៧៥គណៈកម្មាធិកាស្បៀងអាហារពិភពលោកនៃអង្គការ FOA3គឺជាអង្គអន្តររដ្ឋាភិបាលនៅក្នុងប្រប័ន្ធរបស់អង្គការសហប្រជាជាតិមានភារកិច្ចទទួលខុសត្រូវក្នុងការត្រួតពិនិត្យវាយតម្លៃ និងផ្តល់យោបល់លើស្ថានភាពសន្តិសុខស្បៀងអាហារពិផបលោក ។ គណៈកម្មាធិការនេះក៏បានវិភាគផងដែរលើតម្រូវការចំណីវាយតម្លៃលើភាពអាចរកបាន ការដឹកជញ្ចូនឧបករណ៍គ្រឹះសម្រាប់ធ្វើអាហារនិងត្រួតពិនិត្យមមើលកម្រិតដែលមាននៅក្នុងការស្តុកទូទាំងពិភពលោកហើយក៏បានផ្តល់អនុសាសន៍លើគោលនយោបាយរយៈពេលហើយក៏បានផ្តល់អនុសាសន៍លើគោលនយោបាយរយៈពេលវែង និងមធ្យមដើម្បីធ្វើឲ្យប្រាកដធុញ្ញជាតិដែលមានល្មមគ្របគ្រាន់ ។ ការងាររបស់គណៈកម្មាធិការសន្តិសុខស្បៀងអាហារពិភពលោកត្រូវបានគាំទ្រពីក្រោយដោយបណ្តាញដ៏ធំនៃប្រព័ន្ធត្រួតពិនិត្យ និងការអង្កេតតាមរយៈផ្កាយរណបរបស់អង្គការ FOA ។ ភាពមានសារៈសំខាន់បំផុតនៃការងារនេះគឺព័ត៌មានសាកលនិងប្រព័ន្ធព្រមានមុនដែលបានទទួលស្គាល់ទូលំទូលាយថា ជាប្រភពអំណាចអន្តរជាតិនៃព័ត៌មានសាកល និងការព្រមានមុនពីបញ្ហាស្បៀងអាហារជាពិសេសក្នុងប្រទេសអភិវឌ្ឍន៍ដែលងាយរងគ្រោះជាងគេ ។
៥. UNIFEM ជាឈ្មោះមូលនិធិអភិវឌ្ឍន៍ អង្គការសម្រាប់ស្រ្តី ។