2018-12-06 17:45
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បើក្រលេកមួយភ្លែត ទស្សនវិជ្ជាហាក់មិនចាំបាច់សំរាប់ជីវីតមនុស្សទេ ។ តែបើពិចារណាអោយជិតដល់ទៅ យើងឃើញថាទស្សនវិជ្ជាចាំបាច់ណាស់ចំពោះជីវីតមនុស្ស កាលណាយើងចង់ធ្វើខ្លួនអោយទៅជាមនុស្សប្រកបដោយវិចារណាញ្ញាណនិងគតិវិញ្ញូ ។ ព្រោះទស្សនវិជ្ជាជួយយើងអោយស្តាប់ខ្លួនឯងអោយស្តាប់លោកនេះ ពិសេសអោយចេះរៀបចំអាកប្បកិរិយាអោយសមស្រប សំដៅដឹកនាំខ្លួនទៅរកសុខ ។ ម្នាក់ៗត្រូវការទស្សនវិជ្ជាជាចាំបាច់ ដើម្បីត្រួសត្រាយជីវភាពរបស់ខ្លួនរហូតអាឡាំងចាត់ទុក « ទស្សនវិជ្ជាជា បាយប្រចាំថ្ងៃរបស់ខួរក្បាល « ។ ដោយសារទស្សនវិជ្ជា មនុស្សចេះស្គាល់ខ្លួនឯង ចេះខ្មាស់ខ្លួនឯង ចេះកំណត់ខ្លួនឯង និងចេះធ្វើម្ចាស់លើខ្លួនដោយខ្លួនឯង ។