Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពិធីបុណ្យចូលឆ្នាំ ជាពិធីបុណ្យមួយដែលបញ្ចប់នូវអ្វីដែលកើតមាននៅក្នុងឆ្នាំចាស់ ហើយទទួលអំណរនូវអ្វីៗ ដែលមានមង្គលសិរិសួស្ដីក្នុងឆ្នាំថ្មី ។

ពិធីបុណ្យចូលឆ្នាំប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ឬ ១៤ខែមេសា (​ ចេត្រ ) ។ ពិធីនេះមានរយៈពេល ៣ ថ្ងៃគឺ ៖

  • ថ្ងៃទី ១ ថ្ងៃមហាសង្រ្កាន គេនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃ បង្សុកូល ឧទ្ទិសកុសលជូនដល់បុព្ធការីជន ដែលបានចែកឋានទៅហើយ ។ គេនាំគ្នាជញ្ជូនដីចម្រើនទីវត្ត ពូនភ្នំខ្សាច់រែកទឹកស្រង់ព្រះសង្ឃ និងចាស់ព្រឹទ្ធាចារ្យ ។
  • ថ្ងៃទី ២ ជាថ្ងៃវណបត្តិ គេនាំគ្នាជូនចំណីអាហារល្អៗសំលៀកបំពាក់ថ្មីៗនិងវត្ថុមានតម្លៃផ្សេងៗ មាសប្រាក់ជាដើម ដល់ឪពុកម្ដាយ ជីដូនជីតា ដែលជាមានគុណ ឬដាក់ទានដល់ជនក្រីក្រលំបាក ។ បន្ទាប់មកធ្វើដូចថ្ងៃទី ១ ដែរគឺ ៖
  • ថ្ងៃទី៣ ជាថ្ងៃឡើងស័ក្ដិ គេតែងនាំគ្នាទៅវត្ត និមន្តព្រះសង្ឃឆ្លងឆ្នាំភ្នំខ្សច់ហើយអនុវត្តន៍ស្រដៀងថ្ងៃទី ២ ដែរ ។

          រយៈពេលទាំងបីថ្ងៃនៅតាមវត្តអារាមនានា ឬទៅតាមទីដែលទូលាយ ចាស់ ទុំ ក្រមុំ កម្លោះ ក្មេងៗ ប្រមូលផ្ដុំគ្នា ក្រោមម្លប់ឈើធំៗ ដើម្បីលេងល្បែងប្រជាប្រិយផ្សេងៗកំសាន្ដតាមចំណង់ចំណូលចិត្ត នៅតាមតំបន់នីមួយៗ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login