ទង់ព្រះពុទ្ធសាសនាបានចាប់លើតបង្ហូតនៅក្នុងប្រទេសខ្មែរនៅពុទ្ធសករាង ២៥០០ នៅភ្នំពេញ គឺក្រោយពេលសម្ដេចព្រះសង្ឃរាជជួន ណាតយាងមកពីប្រជុំមហាសន្និបាតប្រមុខដឹកនាំពុទ្ធសាសនាទូទាំងពិភពលោកនាប្រទេសឥណ្ឌា ។ ទង់ព្រះពុទ្ធសាសនាមាន ៦ គឺ ៖
- ពណ៌ខៀវ កាលព្រះអង្គយកកំណើតព្រះបាទស្រីពិរាស្រ្ដឥន្រ្ទព្រាហ្មណ៍ មកសុំព្រះនេត្រទាំងគូ ព្រះពោធិសត្វ ខ្វេះឆ្កៀលភ្នែកខ្លួនឯងដាក់ទានដល់ឥន្រ្ទព្រាហ្មណ៍ ។
- ពណ៌ក្រហម កាលព្រះអង្គយកកំណើតជាមាណពឈ្មោះបុទុមកុមារ ពស់ចឹកមាតា ពេទ្យ ឪ្យរកបេះដូងឪ្យពេទ្យផ្សំថ្នាំឪ្យព្រះមាតាសោយ ដើម្បីឪ្យបាត់ឈឺចុកចាក់ ហើយរស់ឡើងវិញបាន ។
- ពណ៌លឿង កាលព្រះអង្គុយកំណើតជាវៃបណ្ឌិតព្រះឥន្រ្ទមិត្តនិមិត្តធ្វើជាជាងទង ។ វៃបណ្ឌិតបានអារកាត់សាច់ខ្លួនឯងហុចឪ្យជាងវាយដំ ផ្សំផែបិទព្រះពុទ្ធរូប ដែលខ្វះខាតដោយពេញលេញឡើងវិញ ។
- ពណ៌ហង្សបាទ កាលព្រះអង្គកើតជាព្រះកើតជាវិទ្យាធរ យក្សចាប់មាតាទៅ ។ វិទ្យាសាធរបានអារសាច់ឪ្យយក្សស៊ីដើម្បីដូរមាតាមកវិញ ។
- ពណ៌ស កាលព្រះអង្គកើតជាព្រះវេស្សន្តរ ឪ្យទានដំដល់ព្រាហ្មណ៍
- ពណ៌ផ្លេក ឬ ឥទ្ធធនូ ឬ ពណ៌ចំរុះ កាលព្រះអង្គកើតជាសត្វទន្សាយលោតចូលភ្លើង ដើម្បីសយកសាច់ឈាមឪ្យដល់ឥន្រ្ទព្រាហ្មណ៍ធ្វើអាហារ ។
តាមរយៈពណ៌តំណាងព្រះរាជសកម្មភាពនេះបានបង្កង់នូវគំនិតអប់រំដល់ពុទ្ធបរិស័ទ គឺឪ្យមានចិត្តចេះព្រះរាជសកម្មភាពនេះចែករំលែកសេចក្តីសុខផ្ទាល់ខ្លួនដលើខ្លួនអ្នកដទៃ ក្រៅពីជាតិខ្លួនសម្រាប់ឪ្យពួកគេមានលទ្ធភាពអាចរស់នៅសុខសាន្ដ មិនប្រកាន់ពណ៌ ។