ប្រភពនៃការតោងស្បៃកូនស្រីចូលប្លម់ ៖
- កាលពីព្រះថោងសព្វព្រះទ័ពចង់បាននាងនាគជាគូគាប់ក៏សុំលោមសេ្នហ៍សិទ្ធីពីនាង
- នាងនាគទទួលតបថានាងទៅពិគ្រោះយោបល់នឹងព្រះបិតាឋាននាគសិនទើបឆ្លើយតបបាន
- ព្រះថោងសុំនាងនាគទៅតាមគាល់បិតានាង ។ នាងនាគយល់ព្រមតែដើម្បីឪ្យព្រះថោងយាងចុះទីពិភពលោកនាគបានព្រះនាងទូលឪ្យអង្គតោងដោយស្បៃដើរពីក្រោយនាង
- ទៅដល់ពិភពនាគសេ្ដចនាគជាបិតាបានផ្សំផ្គិតក្សត្រទាំងពីរគូស្លាមីភរិយានឹងគ្នារួចឪ្យវិលមកគ្រប់គ្រង់នគរគោកធ្លក គឺនគរខ្មែរនេះឯង ។
ប្រភពលោកនៃការកាន់ដាវសំពះការ និងរាំសាកន្ទេល ៖
- ពីព្រេងនាយមានអាមាត្រម្នាក់ជារាជបម្រើត្រូវចេញទៅច្បាំងតែនាងមានគូដណ្ដឹងម្នាក់ភ្ជាប់ពាក្យរួចស្រេចដោយសន្យាថាបីខែទៀតនឹងរៀបការ
- ពេលបីឆ្នាំទើបអាមាត្រនោះមកវិញចំលេងដែលគូដណ្ដឹងផ្ទឹមសំពះនឹងបុរសថ្មី គេក៏ហូតដាវសម្លាប់បុរសនោះរួចនាំនាងនោះចេញទៅ
- ដើម្បីរំងាប់ចង្រៃ ម៉ែ ឪ កូនប្រុសស្រីឪ្យអាចារ្យស្លុតីលាងឈាមសាកន្ទេលភ្ជាម
ដូចនេះទើបពេលផ្ទឹមសំពះការខ្មែរតែងយកដាក់លើដៃឪ្យកូនសំពះផ្នឹមនិងឪ្យអ្នកច្រៀងរាំច្រៀងទំនុកសាកន្ទេង រំងាប់ចង្រៃរហូត ។
ប្រពភនៃផ្កាស្លាបី
- ពីនាយមានបុរស ៤ នាកចេះវិជ្ជាផ្សេងគ្នា គឺម្នាក់ចេះទាយ ម្នាក់ចេះបាញ់ ម្នាក់ចេះមុជទឹក ម្នាក់ចេះប្រស់
- ថ្ងៃមួយហតិ្ដលិត្ថពាំបុត្រី កាត់តាមសមុទ្រដែលនោះឆ្លងកាត់រួចក៏បានអនុវត្តន៍វិជ្ជាដែលរៀនចេះរួចសង្រ្គោះបុត្រីពីមរណា ។ ពួកគេតាំងឈ្លោះដណ្ដើមគ្នាជាភរិយាគ្រប់គ្នា ៗ
- ព្រះពោធិសត្វក៏សេចក្ដីឪ្យបុរសទាំងបួនសុខកាយ សុខចិត្តដោយឪ្យមនុស្សស្រង់នាងជាទឹកជាប្ដី បុរសចេះទាយជាឪពុក បុរសចេះប្រស់ម្ដាយ និងបុរសចេះបាញ់ជាបង ។
- ពេលរៀបការគូស្លាមីភរិយាថ្មីនេះពោធិសត្វបានរៀបផ្កាស្លាច្បងតាងឪពុកម្ដាយ ផ្កាស្លាបន្ទាប់តាមម្ដាយ ផ្កាស្លាពៅតាងបង ។ តាំងពីពេលនោះមកខ្មែរបានប្រកាន់ទំនៀមទម្លាយនេះជារៀងរហូត ។