2018-12-07 17:02
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
តាមទស្សនវិជ្ជាមនុស្ស និងសត្វខុសគ្នាត្រង់មនុស្សមិនមែនមានត្រឹមតែសភាវៈគតិ ទំលាប់បញ្ញាប្រតិបត្តិប៉ុននោះទេថែមទាំងមានបញ្ញាទ្រឹស្តីដែលអាចអោយខ្លួនទៅដល់បញ្ញត្តិកម្មនៃសច្ចៈទូទៅមានរូបបារម្មណ៍បង្កើតដែលអាចអោយខ្លួនបង្កើតថ្មីថែមទៀតផង ។ បញ្ញាសត្វជាបញ្ញាប្រតិបត្តិមានព្រំដែនជាពិសេសសត្វស្ថិតនៅក្រោមបញ្ជាសភាវៈគតិ ។
ដោយសារសមត្ថនេះ ទើបមនុស្សមានប្រវត្តិហើយផ្លាស់ប្តូរអរិយធម៌វប្បធម៌ ពីសម័យមូយទៅសម័យមានការជឿនលឿនលើគ្រប់វិស័យ ផ្ទុយពីសត្វ គ្មានប្រវត្តិ តែមានតែការវិវត្តន៍ផ្នែកជីវវិទ្យាប៉ុននោះ ។
ម៉្យាងទៀតមនុស្សមានវិចារញាណមានមនោសញ្ចេតនានេះវិនិច្ឆ័យរកហេតុផលធ្វើការងារ ប្រកបដោយគោលបំណងច្បាស់លាស់ ហើយចេះកែឆ្នៃធម្មជាតិមកបំរើផលប្រយោជន៍មនុស្សជាតិ ដែលសត្វពុំមាននិងពុំអាចធ្វើបាន ។