ក្នុងដំនាក់សរីវិទ្យា មានមូលដ្ឋានសរីរវិទ្យាបីគឺ ៖
- សរីរាង្គទទួល ៖ សំរាប់ទទួលរំញោច ។ ភ្ញោចទាំងបីប្រភេទ បង្កើតអោយមានរំញោចលើកោសិកាចុង នៃសរីរាង្គឥន្រ្ទិយ ។ ឧទាហរណ៍ ៖ ភ្នែកទទួលរំញោចពណ៌ និងទំរង់ដោយសាររេទីន ។
- សរសៃប្រសាទប្រទាញចូល ៖ សំរាប់បញ្ចូនរំញោចទៅមណ្ឌលប្រសាទ គឺខួរក្បាល ។ ឧទាហរណ៍ ៖ សរសៃប្រសាទអុបទិច បញ្ចូនររំញោចពណ៌ និងទំរង់ទៅខួរក្បាល ។
- មណ្ឌលប្រសាទ ៖ ទឹកបញ្ចប់ខួរក្បាល ក៏បានទទួលអារម្មណ៍ ។ ឧទាហរណ៍ ៖ កំពយពតនៃសំបកខួរ ទទួលរំញោចពណ៌និងទំរង់ពីសរសៃប្រសាទ ។
បើគ្មានទទួលអារម្មណ៍ពីខួរក្បាលទេ គេមិនអាចចាត់ថាជាឥន្រ្ទិយារម្មណ៍បានឡើយ គឺវាមានត្រឹមរេផ្លិចតែប៉ុននោះ ។