Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


វត្តមានបារាំងនៅទឹកដីខ្មែរបានផ្តល់ផលវិជ្ជមាន និងផលអវិជ្ជមានដូចជា ៖

ក. ផលវិជ្ជមាន

  • ជួយសិក្សាស្រាវជ្រាវអំពីវប្បធម៌ខ្មែរនិងជួសជុលប្រាសាទបុរាណ
  • ជួយទាមទារយកខេត្តមួយចំនួនពីសៀមមកឱ្យខ្មែរវិញដូចជា ខេត្តបាត់ដំបង និងមហានគរ តាមរយៈសន្ធិសញ្ញាបារាំងនិងសៀម ថ្ងៃទី ២៣ មីនា ១៩០៧
  • នៅឆ្នាំ ១៩០៤ ក្រោមការគាបសង្កត់របស់បារាំងសៀមបានប្រគល់ខេត្តម្លូព្រៃ ទន្លេពៅ និងខេត្តកោះកុងមកឱ្យខ្មែរវិញ
  • ជួយលើកស្ទួយវិស័យវប្បធម៌ខ្មែរ
  • ជួយពង្រឹងវិស័យអប់រំនៅស្រុកខ្មែរដោយបានយកចិត្តទុកដាក់បង្កើតសាលារៀននៅតាមទីវត្តសាលាតាមឃុំនិងសាលាបឋមសិក្សាបារាំងចំណែកឯមធ្យមសិក្សាបង្កើតដំបូងមានតែវិទ្យាល័យស៊ីសុវត្ថិមួយគត់ឆ្នាំ១៩០៤នៅឆ្នាំ១៩១៥គណកម្មការរៀបចំវចនានុក្រមខ្មែរត្រូវបង្កើតឡើងដើម្បីធ្វើឱ្យភាសាជាតិមានលក្ខណៈប្រាកដនិយយម
  • វិស័យសេដ្ឋកិច្ចមាន កសិកម្ម ឧស្សាហកម្ម (កៅស៊ូ ក្រចៅ ថ្នាំជក់)
  • វិស័យលើកស្ទួយជីវភាពកម្មករ និងបង្កើតមន្ទីរពេទ្យដើម្បីព្យាបាលជំងឺកម្មករ
  • កសាងគមនាគមន៍ស្ពានថ្នល់ ផ្លូវរថភ្លើង ។

ខ. ផលអវិជ្ជមាន

  • ធ្វើឱ្យសង្គមខ្មែរកាន់តែក្រីក្រឡើង
  • ធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្លាប់នៅក្នុងសង្គ្រាមលោកលើកទី១ ទី២
  • ធ្វើឱ្យបាត់បង់វត្ថុដ៏មានតម្លៃគឺ វត្ថុកេតនភ័ណ្ណ
  • បាត់បង់ទឺកដីកម្ពុជា ក្រោមនិងតំបន់ដាឡាត់ដោយកាត់ឱ្យយួន
  • ខេត្តត្រាចត្រូវធ្លាក់ក្នុងកណ្តាប់ដៃសៀម ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login