ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
តំបន់រ៉ាមសារឬតំបន់ដីសើម នៅក្នុងប្រទេសកម្ពុជាមានបីកន្លែងធំ ។ ក្នុងនោះតំបន់ទឹកសាប មាន២កន្លែង និងតំបន់ឆ្នេរមានមួយកន្លែង ។
យោងទៅតាមការសិក្សាមួយ ដែលធ្វើឡើងដោយសមាគមន៍ថែររក្សាបរិស្ថាន និងវប្បធម៌បានឱ្យដឹងថា តំបន់រ៉ាមសារ ឬតំបន់ដីសើមនេះ គឺមាននៅទន្លេមេគង្គខាងលើ ឬនៅខាងជើងខេត្តស្ទឹងត្រែង បឹងទន្លេឆ្មា នៅបឹងទន្លេសាប និងនៅកោះកាប៉ិះនៅក្នុងតំបន់ឆ្នេរ ។
តំបន់រ៉ាមសារទាំងនោះគឺជាប្រភពនៃដង្ហើមកសិកម្មនិងជីវសាស្រ្តចម្រុះនៅក្នុងប្រទេសកម្ពុជាដ៏សំខាន់មួយ ។ ជាប្រភពផ្គត់ផ្គង់ជីវភាពមួយដ៏សំខាន់របស់ប្រជាពលរដ្ឋមូលដ្ឋាននិងជាកន្លែងអភិរក្សធនធានធម្មជាតិ និងជីវសាស្រ្តចម្រុះមួយដ៏សម្បូរបែប ។ សព្វថ្ងៃនេះតំបន់រ៉ាមសារ គឺជាអន្លង់ត្រីមេពូជ ដែនជម្រកសត្វស្លាប និងល្មូនជាច្រើនប្រភេទ ។ តំបន់រ៉ាមសារក៏ជាប្រភពផ្តល់ជីជាតិសម្រាប់ដំណាំចម្ភារនិងជាកន្លែងដែលប្រជាពលរដ្ឋអាចនឹងទទួលបាននូវអនុផលព្រៃឈើ និងម្ហូបអាហារដូចជាពពួកត្រីសាច់ធម្មជាតិ មានកង្កែប បន្លែ និងផ្លែឈើជាច្រើនប្រភេទ ។
មកដល់ពេលនេះតំបន់រ៉ាមសារមួយចំនួនក៏កំពុងតែរងគ្រោះនឹងការរុករានពីអ្នកចំណូលខាងក្រៅផងដែរ ។ ដូចជា ការកាប់បំផ្លាញព្រៃលិចទឹកដែលជាដែនជម្រកត្រី ការប្រែប្រួលអាកាសធាតុ និងនេសាទ និងប្រមូលអនុផលព្រៃឈើ និងសត្វព្រៃខុសច្បាប់ផ្សេងៗ ។
កម្ពុជា បានចូលជាសមាជិកនៃអនុសញ្ញាពិភពលោក ស្តីអំពីតំបន់រ៉ាមសារនេះកាលឆ្នាំ ១៩៩៩ ក្រោយពេលដែលអនុសញ្ញានេះបានបង្កើតឡើងតាំងតែពីឆ្នាំ ១៩៧១ ។