ស្យង់ និងតិចនិចខុសគ្នាត្រង់ ៖
- ស្យង់មានលក្ខណៈជាទ្រឹស្តីសុទ្ធសាធ មិនអើពើនិងផលប្រយោជន៍មិនខ្វល់ខ្វាយចំពោះប្រតិបត្តិ ។ ឯតិចនិចមានលក្ខណៈជាការប្រតិបត្តិតែងគិតដល់ប្រយោជន៍ជានិច្ច ។
- ស្យង់កើតពីចំណង់ចេះ ដើម្បីចេះចំនង់យល់ដើម្បីយល់ជាកម្មវត្ថុនៃការពិចារណាជាកូននៃចំងល់និងចំនង់ដឹង ។ ឯតិចនិច កើតឡើងពីចំនង់បំពេញតំរូវការនៃជីវីតជាមធ្យោបាយទង្វើ ជាកូននៃប្រយោជន៍និងការចាំបាច់របស់ជីវីត ។
- គោលដៅរបស់ស្យង់ គឺពុទ្ធិឯគោលដៅរបស់តិចនិចគឺផលិតកម្ម ។