ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក្នុងខណៈនេះចាត់ទុកការស្លាប់ជាខណៈមួយដែលខន្ធទាំង៥ត្រូវរលាយ ហើយចាត់ទុកការកើតជាខណៈមួយដែលខន្ធទាំង៥ផ្គុំផ្សំជាថ្មីឡើងវិញ ។ខន្ធទាំង៥ មនុស្សសត្វត្រូវរលត់លទៅវិញនៅពេលស្លាប់ជាការពិត ប៉ុន្តែនៅសល់ថាមពលឬចំហាយនៃខន្ធដែលប៉ះទង្គិចនូវធាតុឯទៀតបណ្តាលឲ្យកើតជារូបមួយឡើងទៀត ។ ថាមពលឬចំហាយចាស់នេះមានឈ្មោះថាកម្មផលនេះឯង ។
ដូចនេះជិវីតចាស់មានទំនាក់ទំនង និងជីវីតថ្មី ។ ជីវិតចាស់ និងជីវីតថ្មីដូចគ្នាផងប្លែកគ្នាផង ។ ដូចគ្នាត្រង់ជីវីតថ្មីទទួលចំហាយកម្ម ផលពីជីវិតចាស់ ប៉ុន្តែពុំដូចគ្នាត្រង់ជីវីតថ្មីមានការកសាងការអប់រំថ្មីៗទៀត ។
ទស្សនៈពុទ្ធនិយមបានយល់ឃើញ សត្វលោកទាំងឡាយរមែងវិលកើត វិលស្លាប់មិនចេះអស់មិនចេះហើយក្នុងសំសារៈ(វដ្តសង្សារ) ។ ការកើតឡើងរមែងមានចាស់ឈឺស្លាប់ ហើយនៅរស់តែងជួបប្រទះទុក្ខសោក រោគាព្យាធិ ជរា ព្យាធិ មរណៈ និងទុក្ខសោកផ្សេងបានគឺមិនចាប់កំនើតតទៅទៀត ។
នៅត្រង់ចំណុចនេះហើយដែលព្រះសិទ្ធាថ៍ចង់ដឹងនិងស្រាវជ្រាវរកឫសគល់ ប៉ុន្តែក្រោយមកព្រះអង្គត្រាស់ដឹងហើយទ្រង់បានសម្តែងថា ដរាបណាផលកម្មមិនទាន់ផុតរលត់ ដរាបនោះសត្វលោកនៅតែកើតតទៅទៀត ។ បើអាចបំបាត់កំណើតត្រូវបំបាត់ផលកម្មសិន ទើបកំណើតនោះរលត់ទៅឯងៗ ។ ឯពាក្យថាផលគឺផ្លែផ្កាដែលលេចចេញពីកកម្ម ។ បើកម្មល្អផលល្អ បើកម្មអាក្រក់ផលក៏អាក្រក់ ។
មនុស្សជាអ្នកកសាងកម្មដោយខ្លួនឯង ហើយក៏ទទួលកម្មនេះដោយខ្លួនឯងដែរ។ ម៉្យាងទៀតអំពើល្អ និងអាក្រក់ពុំងាចលុបលាង ឬសងគ្នាបានទេ ។ ប្រសិនបើអំពើនោះអាក្រក់ផលល្អផង លទ្ធផល់ក៏ល្អផងអាក្រក់ផងដែរ ។ ឯកម្មផលមិនសាបសូន្យទេគ្រាន់តែបានទទួលយូរឬឆាប់ដូចជា៖
ដូចនេះទ្រឹស្តីកម្មផលជាទ្រឹស្តីទំនាក់ទំនងរវាងហេតុនិងផលនេះ ។ ហើយមានលក្ខណៈស្របតាមវិទ្យាសាស្រ្តស្យង់ថែមទៀត ព្រោះវិទ្យាសាស្រ្តស្យង់បានអះអាងថាហេតុ និងផលទាក់ទងគ្នាជានិច្ច ។ ហេតុតូច ផលតូច ហេតុធំផលធំ ហេតតុល្អផលល្អ ហេតុអាក្រក់ផលអាក្រក់ ។ល។ ដូចនេះលក្ខណៈកម្មផលដែលបានបកស្រាយខាងលើបញ្ជាក់បានថា ទ្រឹស្តីនេះសមស្រប និងវិទ្យាសាស្រ្តស្យង់ ។