Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រាសាទបាយ័ន ស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ ។ ប្រាសាទនេះកសាងនៅចុងគ្រិស្តសតវត្សរ៍ទី ១២ និងដើមគ្រិស្តសតវត្សរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័ន ទី៧ ។ ប្រាសាទនេះមានតួប៉មនីមួយៗ មានមុខបួនដែលមានកំពូល៤៩និងកំពូលក្លោងទ្វារចូល៥ទៀតសរុបទាំងអស់៥៤កំពូលដែលតំណាងឱ្យខេត្តក្រុងខ្មែរទាំង ៥៦ នៅសម័យកាលនោះ ។ មានអ្នកប្រាជ្ញមួយចំនួន បានគិតថាមុនទាំង៤ នោះរូបតំណាងឱ្យព្រះពោធិសត្វលោកកេស្វរៈអ្នកខ្លះទៀតគិតថាជារូបតំណាងព្រះបាទជ័យវរ្ម័នទី៧ ។ ប្រាសាទបាយ័នមានប្លង់បីជាន់ ។ ជាន់ទី ១ និងទី ២ មានថែរដែលមានចម្លាក់ដ៏ល្អ ។ ប្រាង្គនៅកណ្តាល ១៦ និងស្ថិតនៅជាន់ទី ៣ មានរាងកាកបាទ​។ សំណង់ប្រាសាទបាយ័នមាន លក្ខណៈស្មុគស្មាញ ទាំងថែរ ផ្លូវដើរ និងជណ្តើរ ។ ក្រៅពីទឹកមុខញញឹមនៃរូបបាយ័នប្រាសាទនេះមានចម្លាក់ដ៏ល្អប្រណីតដែលរៀបរាប់ពីរឿងទេវកថាប្រជាជននៅសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យ លែងប្រដាល់ ជល់មាន់ ។ ល។ និងថែមទាំងមានការរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តចម្បាំង និងព្យុហយាត្រា ជាដើម ។ ចម្លាក់នោះឆ្លាក់បានជ្រៅជាងនៅ ប្រាសាទអង្គរវត្ត តែមានលក្ខណៈសាមញ្ញ ។ ទិដ្ឋភាពនៃចម្លាក់បង្ហាញដោយផ្ទាំងតាមជួរ ពីរឬបីជួរ ។

  • ប្រវត្តិនៃឈ្មោះបាយ័ន

ពាក្យថាបាយ័នអ្នកគ្រូពៅសារសបានលើកពីគំនិតរបស់លោកប្វាស្សីលីយ៉េរ៍ដែលបានកំណត់លើឫសនៃពាក្យនេះ ដោយបានលើកឡើងថា បាយ័នជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលបានកសាងនៅក្នុងប្លង់ខុសគេ មានរាងមូល ដែលរំលឹកដល់យន្ត្រ ។ គំនិតខាងលើនេះមិនអាចយកជាការបានទេ ហើយអ្នកគ្រូ ពៅ សាវរស បានបន្ថែមទៅគំនិតរបស់ លោកសេដែសដែលបានឱ្យយោបល់ប្រៀបធៀបនៃពាក្យបាយ័នជាមួយវជយន្តដែលនិយាយនៅក្នុងសិលាចារឹក ។ រថយន្តគឺជាវាំងរបស់ព្រះឥន្ទបើតាមអត្ថបទល្បើកអង្គរវត្តដែលបានសរសេរឡើងនៅក្នុងសម័យកណ្តាលគឺព្រះឥន្ទបានឱ្យព្រះពិស្ណុការ(វិគ្វកម៌ន)ចុះមកឋានកណ្តាលដើម្បីកសាងប្រាសាទឱ្យព្រះកេតុមាលាដែលរំលឹកដល់វាំងរបស់ព្រះអង្គក្នុងគំនិតខ្មែរ គឺពេជយន្តរត្ន ឬទេវជយន្ត ។ ឈ្មោះមកពីការធ្វើឡើងវិញជាច្រើន និងការបង្ហាញពីការធ្វើឱ្យដូចទៅនឹងស្នាដៃ នៅលើផែនដីរបស់វិគ្វកម៌ន ។

  • ព្រះពុទ្ធរាជនៅប្រាសាទបាយ័ន

គេបានប្រទះឃើញចម្លាក់ព្រះពុទ្ធអង្គប្រក់នាគ ស្ថិតនៅក្នុងឥរិយាបថសមាធិ នៅបាតអណ្តូង ដែលស្ថិតនៅចំកណ្តាលប្រាសាទបាយ័ន កាលពីឆ្នាំ ១៩៣២ ។ ចម្លាក់ព្រះពុទ្ធអង្គនេះបង្ហាញឱ្យយើងដឹងនូវផ្នត់គំនិតនយោបាយនាសម័យព្រះបាទជ័យវរ្ម័នទី ៧ កាលពីចុងគ្រិស្តសតវត្សរ៍ ទី១២ ដើមគ្រិស្តសតវត្សរ៍ទី ១៣ ។ បណ្ឌិត មីសែល ត្រាណេ អ្នកឯកទេសខាងវប្បធម៌ប្រវត្តិសាស្រ្តបានមានប្រសាសន៍ឱ្យដឹងថាក្រៅពីការបង្ហាញនូវផ្នត់គំនិតនយោបាយរបស់ព្រះបាទជ័យវរ្ម័នទី៧នាសតវត្សរ៍នោះចម្លាក់ថ្មបុរាណនេះនៅមានសារៈសំខាន់មួយទៀតគឺបង្ហាញពីការផ្លាស់ប្តូរពីលទ្ធិទេវរាជមកលទ្ធិពុទ្ធរាជក្នុង រជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី ៧ ។ ពីព្រោះថា បល្ល័ង្ក ឬព្រះអាទិទេពខាងព្រហ្មញសាសនា ត្រូវបានជំនួសដោយព្រះបដិមាតំណាងឱ្យព្រះសម្មាសម្ពុទ្ធអង្គ ឬព្រះអវលោកស្វរៈទៅវិញ ដូចករណីចម្លាក់ព្រះពុទ្ធអង្គខាងលើនេះ ជាដើម ។ លោកបណ្ឌិតបានបន្តឱ្យដឹងថា ការផ្លាស់ប្តូរប្រពន្ធសាសនាខាងលើនេះអាចគូសបញ្ជាក់តាមរយៈព្រះភក្រ្តរបស់ព្រះភក្រ្តរបស់ព្រះអង្គ ដែលតំណាងឱ្យព្រះរូបរបស់ព្រះមហាវីរក្សត្រ គឺព្រះបាទជ័យវរ្ម័នទី ៧ តែមង្ត នេះជាចំណុចយ៉ាងសំខាន់បំផុត ។ តាមការស្រាវជ្រាវខាងបុរាណវិទ្យានិងខាងសិលាចារឹក លោកសាស្រ្តាចារ្យបានដឹងថា ការដែលគេឆ្លាក់ព្រះរូបព្រះមហាក្សត្រទៅជាព្រះពុទ្ធរូប គឺជាប្រពៃណីទូទៅក្នុងសង្គមខ្មែរបុរាណ ។ លោក ត្រាណេ បានបញ្ជាក់ឱ្យដឹងថា កត្តាទាំងនេះហើយដែលបង្ហាញឱ្យឃើញដឹងថា ព្រះពុទ្ធអង្គនៃប្រាសាទបាយ័ន ដែលសព្វថ្ងៃ គេបានយកទៅទុកនៅក្នុងអគារក្បែរ លានព្រះគម្លង់ ពិតជាតំណាងឱ្យព្រះពុទ្ធរាជ ជំនួសឱ្យទេវរាជយ៉ាងប្រាកដមែន ។ ចំពោះចលនាបន្លាស់ប្រព័ន្ធគំនិតពីទេវរាជមកពុទ្ធរាជ បានទទួលការគាំទ្រពីអ្នកប្រាជ្ញធំៗ ដូចជា ហ្រ្គោស៍ លីយ៉េរ៍ និងសេដែស ជាដើម ។ គួររំឭកថា ព្រះពុទ្ធដ៏ធំរបស់យើង ត្រូវបានគេជួលជុលឡើងវិញ ព្រោះត្រូវបានគេកម្ទេចជាច្រើនចំណែក ហើយទម្លាក់ចោលក្នុងបាតអណ្តូង ក្រោយពីប្រតិកម្មសិវនិយមចំពោះលទ្ធិព្រះពុទ្ធសាសនា ក្រោយពី​ព្រះបាទជ័យវរ្ម័នទី៧ បានសោយទិវង្គតទៅនោះ ។

  • ចម្លាក់ត្រីប្រាសាទបាយ័ន្តនិងអង្គរវត្ត

ចម្លាក់ក្រឡោតទាបនៅលើជញ្ជាំងរោងខាងកើត ស្លាបខាងត្បូង ប្រាសាទអង្គរវត្ត បង្ហាញពីរឿងទេវកថាមួយបរិយាអំពី “ការកូរសមុទ្រទឹកដោះ” ។ ផ្ទាំងខាងលើនៃផ្ទាំងចម្លាក់ បង្ហាញនូវពួកទេពអប្សរា កំពុងហោះរេរាំនៅលើផ្ទៃ អាកាស ។ ផ្នែកកណ្តាលបង្ហាញសកម្មភាពកូរសមុទ្រទឹកដោះដោយពួកឥសូរនិងទេវតាដែលមានព្រះនារាយណ៍ជាអាជ្ញាកណ្តាល ។ ពួកឥសូរដែលឈរនៅផ្នែកខាងក្រោមបង្ហាញពី ពពួកសត្វទឹកជាច្រើនប្រភេទដែលមានរូបរាងប្លែកៗ ។ ក្នុងនោះត្រីខ្លះមាន រូបរាងចម្លែកណាស់ ហើយមិនដែលប្រទះឃើញក្នុងធម្មជាតិទៀតផង ។ តាមរយៈដំណើររឿងខាងលើ ការកូសមុទ្រទឹកដោះ ប្រព្រឹត្តទៅអស់រយៈពេល ១.០០០ឆ្នាំ ហើយលេចចេញនូវបាតុភូត ផ្សេងៗ ជាច្រើនដូចជា ពួកទេពអប្សរា ដំរីព្វរ៉ាវ័ន្ត សេះឧច្ច័យស្រព នាងលក្សីនិងអ្វីៗ ជាច្រើនទៀត ។ ចុងក្រោយបង្អស់គឺទឹកអម្រឹតដែលជាទឹកមន្តពិសិដ្ឋសម្រាប់ធ្វើអោយជីវិតលែងស្លាប់ ។ ក្រៅពីប្រាសាទអង្គរវត្តចម្លាក់ត្រីក៏មានបង្ហាញនៅលើជញ្ជាំងប្រាសាទដទៃដែរ ។ ប្រាសាទបាយ័ន្ត ដែលសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័ន ទី៧ នៅអំពរឿងរ៉ាវប្រវត្តិសាស្រ្តទេវកថា និងជីរកថាប្រចាំថ្ងៃរបស់ប្រជាជន ។ ចម្លាក់នៅរោងទងខាងត្បូងស្លាបខាងកើតនៃប្រាសាទនេះបង្ហាញអំពីការប្រើប្រាស់ឧករណ៍នេសាទដូចជាធ្មុកដៃ និងសំណាញ់ ។ លើសពីនេះ ចម្លាក់ហាក់ដូចជា បង្ហាញពីផលប្រយោជន៍ត្រីក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជននាសម័យអង្គរ ។ ម៉្យាងទៀត ចម្លាក់ទាំងនេះមើលទៅហាក់ដូចជាត្រីកំពុងហែលក្នុងទឹកតាមបែបធម្មជាតិ ។ តាមរយៈសារបញ្ចាប់បរិញ្ញាបត្ររបស់ លោក ជ័យ ឈន (១៩៧៣) យើងអាច ស្គាល់ ឈ្មោះត្រី ខ្លះដែលឆ្លាក់នៅលើជញ្ជាំង ប្រាសាទបាយ័នវិភាគរក ប្រភេទពូជត្រីទាំងអស់នេះទេ ។ ដោយមានការជួយជ្រោមជ្រែងពីរលោកទូចសៀងតាណាអ្នកអែកទេសត្រីប្រចាំគណៈកម្មាធិការជាតិទន្លេ មេគង្គ និងអ្នកស្រី Barbara Albrechtយើងអាចបញ្ចាក់អំពីអំបូរត្រីឬកាលថែមទាំងអាចស្គាល់ប្រភេទពូជត្រីដែលឆ្លាក់នៅលើជញ្ជាំងរោងទងខាងត្បូងនៃប្រាសាទបាយ័ន និងរោងទងខាងកើតនៃប្រាសាទអង្គរវត្តតទៀតផង ។ ក្នុងចំណោមប្រភេទត្រីចំនួន ១៦ ដែលឆ្លាក់បង្ហាញនៅលើជញ្ជាំងនៃរោងទងប្រាសាទអង្គរវត្ត និងបាយ័នយើងអាចវិភាគស្គាល់ពូជត្រីចំនួន១៣ការសង្កេតពិនិត្យផ្ទាល់លើចម្លាក់នៃប្រាសាទាំងពីរនេះ យើងរាប់ឃើញមានត្រីចំនួន ១.១៩៣ ។ ចំនួននេះយើងរាប់ចំពោះត្រីដែលអាចមើលឃើញច្បាស់ប៉ុណ្ណោះ ។ ក្រៅពីនេះ មានត្រីជាច្រើនទៀតដែលយើងពុំមានលទ្ធភាពវិភាគបាន ដោយហេតុថាចម្លាក់ខ្លះឆ្លាក់មិនទាន់រួច ហើយផ្នែកខ្លះពុកផុយដោយហេតុថាចម្លាក់មច្ឆជាតិមិនត្រឹមតែឆ្លាក់ទៅលើប្រាសាទទាំងពីរខាងលើទេ ។ នៅលើជញ្ជាំងស្រះស្រី (ឈ្មោះបុរាណកេហៅ “សិលាតដាក” ) ។ ដែលស្ថិតក្នុង បរិវេណព្រះបរមរាជ្យវាំងអង្គរ និងជញ្ជាំងលានស្តេច គម្លង់ចម្លាក់ត្រីច្រើនដែរ ។ តែនៅទីនេះយើងសូមលើកយកតែចម្លាក់ត្រីនៅប្រាសាទអង្គរវត្តនិងបាយ័នមកសិក្សាតែប៉ុណ្ណោះ ។ ចម្លាក់នៅប្រាសាទអង្គរវត្តមាន បង្ហាញអំពបូរត្រីមានស្រកាច្រើន ។ គេចាត់ទុកថាប្រភេទត្រីមាន ស្រកានេះប្រហែល៧៨%នៃប្រភេទត្រីទាំងអស់ ។ ក្រៅពីនោះ អំបូរត្រីស្លាតមាន៧%អំបូរត្រីរាស់មាន៤%និងអំបូរត្រីផ្ទូងមាន ៤.៦ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login