ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
រមណីយដ្ឋានទឹកជ្រោះលែងឃិនស្ថិតនៅ ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ រមណីយដ្ឋានទឹកជ្រោះលែងឃិន ពុំទាន់រៀបចំរចនាសម្ព័ន្ធគ្រប់គ្រងនៅឡើយ ។រមណីយដ្ឋានទឹកជ្រោះលែងឃិនមានទឹកជ្រោះធម្មជាតិព្រៃភ្នំខ្យល់អាកាសល្អស្រស់ស្អាតនិងមានភ្នំជាច្រើន ។ ទឹកជ្រោះលែងឃិនមានល្បាក់ទឹកធ្លាក់កំពស់ប្រហែល២២ដល់២៥មនិងមុខកាត់ទទឹងប្រហែល ៧ដល់១០ម នៅរដូវវស្សា និងរដូវប្រាំងមុនកាត់ទទឹងប្រហែល ៨ម តែប៉ុណ្ណោះ ។ រមណីយដ្ឋានទឹកជ្រោះលែងឃិនជារមណីយដ្ឋានដែលមានទឹកជ្រោះហូរធ្លាក់កំពស់ខ្ពស់ជាងគេនៅក្នុងខេត្ត ។ ទឹកនេះហូរជាល្បាក់ជម្រាលផ្នែកខាងក្រោមមានអាងស្តុកទឹកយ៉ាងធំដែលអាចហែលងូតលេងនិងមានដើមឈើធំៗជាម្លប់ យ៉ាងត្រជាក់ ។