សំណួរ
១. តើមូលហេតុអ្វីខ្លះបានជាអ្នកចង់ក្លាយជាគ្រូបង្រៀន ?
២. ដើម្បីឪ្យប្រទេសជាតិរីកចម្រើន តើគេត្រូវយកចិត្តទុកដាក់លើវិស័យអ្វីខ្លះ ?
៣. ដូចម្ដេចដែលហៅថាអំពើហិង្សាក្នុងគ្រួសារ ? តើវាមានទម្រង់ដូចម្ដេចខ្លះ ?
៤. តើសិស្សដែលទទួលបានបរាជ័យក្នុងការសិក្សាបណ្ដាលមកពីកត្តាអ្វី ?
៥. តើសសរស្តម្ភនៃការបង្រៀនមានអ្វីខ្លះ ?
ចម្លើយ
១. បានជាខ្ញុំចង់ក្លាយជាគ្រូបង្រៀនពីព្រោះ ៖
- ចង់ឪ្យកុមារយុវជនជាអ្នកបន្តវេនពីមនុស្សចាស់ធ្វើការអភិវឌ្ឍដើម្បីក្លាយជាអំពើល្អដែលមានប្រយោជន៍ជាទីសង្ឃឹម និងជាសរសរទ្រូងប្រទេសជាតិ
- អប់រំឪ្យមានចំណេះដឹងទូលាយ
- អប់រំឪ្យមានសីលធម៌ និងគុណធម៌ល្អ
- អប់រំឪ្យលក្ខណៈវិទ្យាសាស្រ្ដ និងបច្ចេកទេស ជឿនលឿន
- អប់រំឪ្យមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ
- អប់រំឪ្យមានសុខភាពមាំមួន
- អប់រំឪ្យមានសាមគ្គីភាពល្អ
- អប់រំឪ្យមានល្បិចនិងវិធីសាស្រ្ដសម្រាប់ផ្តល់ចំណេះដឹង និងអប់រំដល់មនុស្សជំនាន់ក្រោយ ក្លាយជាពលរដ្ឋពិតប្រាកដ
- អប់រំឪ្យយល់ពីដឹងពីបរិស្ថានល្អ
- ខិតខំស្រាវជ្រាវចំណេះដឹងថ្មីៗស្រាវជ្រាវបទពិសោធន៍ល្អៗដល់អ្នកបន្ដ
- ចេះស្វ័យអភិវឌ្ឍ
- គ្រូជាអ្នកដឹងនាំខាងសតិបញ្ញារបស់មនុស្ស
- គ្រូជាអ្នកកសាងបញ្ញារបស់សង្គមជាតិ គ្រូល្អនាំឪ្យយុវជនល្អ នាំឪ្យប្រទេសជាតិមានជាតិមានការអភិវឌ្ឍ ថ្លៃថ្នូរ និងរុងរឿង
- គ្រូជាអ្នកកសាងធនធានមនុស្សសម្រាប់អភិវឌ្ឍប្រទេសជាតិ
- គ្រូជាអ្នកបង្ហាញឆ្ពោះទៅរកសន្ដិភាពសេចក្ដីថ្លៃថ្នូរ និងសុភមង្គល
- គ្រូជាវិស្វ័ករខាងសតិបញ្ញារបស់ប្រទេសជាតិ
- គ្រូជាគ្រូពេទ្យបំបាត់រោគល្ងង់ខ្លៅលើពិភពលោក
- គ្រូជាអ្នកសង់គ្រិះរបស់ជីវិតមនុស្សយើង ។
២. ដើម្បីឪ្យប្រទេសជាតិរីកចម្រើនគេត្រូវយលចិត្តទុកដាក់វិស័យ
ក. វិស័យវប្បធម៌
- ជំនឿ សាសនា វិជ្ជា វិទ្យាសាស្រ្ដ
- ភាសាស អក្សរសាស្រ្ដ អក្សរសិល្ប៍ សិល្បៈ ព័ណ៌មាន
- ទំនៀមទម្លាប់ ប្រពៃណី ការសិក្សា អប់រំ កីឡា ល្បែងកំសាន្ដ ច្បាប់
ខ. វិស័យសង្គម
- លំនៅដ្ឋាន ចំណីអាហារ សំលៀកបំពាក់
- ម៉ាស៊ីន សំណង់ បង្កបង្កើនផល មធ្យោបាយធ្វើដំណើរ
- មុខរបរ វិជ្ជាជីវៈ
- សេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម សង្គមកិច្ច សន្ដិសុខ សុខការងារ នយោបាយក្នុង និង ក្រៅប្រទេស
- គ្រូសារ វណ្ណៈជាតិកំណើត វណ្ណៈការងារ និងស្ថាប័នផ្សេងៗទៀត ។
៣. អំពើហិង្សាក្នុងគ្រួសារ គឺសំដៅលើំអំពើដែលកើតឡើងចវាងប្ដី និងប្រពន្ធកូននៅក្នុងបន្ទុក និងជនទាំងឡាយណាំសិ្ថតនៅក្រោមដំបូលផ្ទះតែមួយ ។ អំពើហិង្សាក្នុងគ្រួសារមានទម្រង់ដូចខាងក្រោម ៖
- ផ្លូវកាយ បង្ហឪ្យមានស្នាមរបួស កាប់សម្លាប់ ការទាត់ធាក់...
- ផ្លូវចិត្ត ប្រើពាក្យទ្រគោះបោះបោក បញ្ឈឺ ផ្គើន ដៀមដាម រើសអើង
- ផ្លូវសេដ្ឋកិច្ច គាបសង្គត់ប្ដី ឬ ប្រពន្ធ កាន់កាប់ការចំណាយផ្សេងៗ
- ផ្លូវភេទ ចាប់បង្ខំរំលោភ ផ្លូវភេទ សេពសន្ថវៈ បំពានលើស្ដ្រីពេលតំណមពេលមានផ្ទៃពោះ អស់រដូវ ...។
៤. សិស្សដែលទទួលបរាជ័យក្នុងការសិក្សាបណ្ដាលមកពីកត្តាដូចជា ៖
កត្តាសង្គម
- ការសេពគប់មិត្តភក្ដិមិនល្អ
- អំពើពាលាអាវ៉ាសែលក្នុងសង្គមឆក់ប្លន់ ល្បែង សេពគ្រឿងញៀន
- ភាពអត់ការងារធ្វើ សិស្សបាក់ទឹកកចិត្ត
កត្តាគ្រួសារ
- កង្វះខាតជីវភាពក្នុងគ្រួសារ
- គ្រួសារខ្វះការអប់រំ ឪពុកម្ដាយខ្វះចំណេះដឹង
- ឪពុកម្ដាយគ្មានមុខរបរច្បាស់លាស់
- គ្រូសារគ្មានភាពកក់ក្ដៅ
- អំពើហិង្សាក្នុងគ្រួសារ
- ការលែងលះគ្នានាំឪ្យប៉ះពាល់ការសិក្សារបស់កូន
កត្តាសាលារៀន
- បរិយាកាសក្នុងម៉ោងសិក្សាមិនគួរជាទីចាប់អារម្មណ៍របស់សិស្ស
- សមត្ថភាពនៃការបណ្ដុះបណ្ដាលអប់រំសម្រាប់គ្រូមានកម្រិតទាបខ្វះសមត្ថភាពក្នុងគ្រប់គ្រង
- ការរើបចំថ្នាក់រៀនមិនគោរពទៅតាមនិយាយគរុកោសល្យ
- ថ្នាក់រៀនមានសិស្សច្រើន
- ខ្វះសម្ភារៈក្នុងការបង្រៀន
- កត្តាខ្លួនឯង
- មិនខិតខំរៀនសូត្ររវល់តែដើរលែងច្រើន
- មានបញ្ញាអន់
- ការរីកលូតលាស់បុគ្គលិកលក្ខណៈមិនល្អ
- មានជិងឺប្រចាំកាយ ។
៥. សសរស្ពម្ភនៃការបង្រៀនមានដូចជា ៖
ក. រៀនស្ដាប់
- ពីអ្វីដែលមានលក្ខណៈថ្មី
- ពីភាពជឿនលឿននិងលក្ខណៈវិទ្យាសាស្រ្ដ
- ដើម្បីទារកផលប្រយោជន៍ពីចំណេះដឹងនោះមកបំពេញនូវអ្វីដែលយើងខ្វះខា្តក្នុងការងារយើងក្នុងសង្គម និងជីវភាពរស់នៅ
- សមត្ថភាពយល់ដឹងផ្នែកទ្រីស្ដី
- សមត្ថភាពតាមទាន់ហេតុការណ៍នៃវិទ្យាសាស្រ្ដ
ខ. រៀនធ្វើ
- បង្កើនសមត្ថភាពបំណិន
- អាចដោះស្រាយទៅយតាមស្ថានភាពប្លែកៗ
- មានគំនិតច្នៃប្រឌិតទាញបានបទពិសោធការងារ
- ផ្សារភ្ជាប់ទ្រឹស្ដីក្នុងមេរៀនទៅការអនុវត្តជាក់ស្ដែង
គ. រៀនរៀបចំខ្លូន
- សមត្ថភាពទាញវិភាពរកហេតុផល
- ត្រូវចេះអភិវឌ្ឍន៍ផ្នែកពុទ្ធិថ្មី
- ត្រូវមានសា្មរតីទទួលខុសត្រូវខ្ពស់
- ចេះមានស្មារតីទទួលខុសត្រូវខ្ពស់
- ចេះអភិវឌ្ឍសមស្របទៅនឹងកាលៈទេសៈ
- ក្លាយជាមនុស្សថ្លៃថ្នូរ
- មានសីលធម៌ សមត្ថភាពវប្បធម៌
- ធ្វើអ្វីៗដើម្បីទិសដៅអភិវឌ្ឍន៍ប្រទេសជាតិ
- មានគោលបំណងជាក់លាក់
- ត្រូវមានទំនាក់ទំនងល្អជាមួយមនុស្សឪ្យបានល្អ
ង. រៀនរស់ជាមួយគ្នា
- ពង្រីងពង្រីកការយោគយល់ជាមួយអ្នកដទៃ
- ចេះដោះស្រាយទំនាស់ដោយសន្ដិវិធី
- ចេះសហការគ្នាយ៉ាងល្អរលូន
- មានអធ្យាស្រ័យទាក់ទងគ្នាប្រសើរ
- មានចិត្តមេត្តាករុណាធម៌
- ចេះស្តាប់យោបល់អ្នកដទៃ ។