សំណួរ
១. អ្នកជាពលរដ្ឋខ្មែរត្រូវធ្វើម្ដេចដើម្បីឪ្យប្រទេសជាតិឈានឡើងរីកចម្រើនលូតលាស់សម្បូររុងរឿងជានិរត្តន៍ ?
២. តើលក្ខខណ្ឌអ្វីខ្លះដែលគ្រូបង្រៀនត្រូវប្រកាន់យក ?
៣. ហេតុអ្វីបានជាគ្រូរៀបចំកិច្ចតែងការបង្រៀន ?
៤. តើត្រូវពឹងផ្អែកលើលក្ខណៈវិនិឆ្ឆ័យណាខ្លះដែលអាចឪ្យយើងចាត់ទុកថាជាគ្រូចំណាន ?
៥. ហេតុអ្វីបានជាក្រសួងអប់រំយុវជន និងកីឡាតម្រូវឪ្យមានការបញ្ច្រាបជំងីអេដស៍នៅក្នុងកម្មវិធីសិក្សាចំណេះទូទៅព្រោះអ្វី ?
ចម្លើយ
១. ដើម្បីឪ្យប្រទេសជាតិឈានឡើងរីកចម្រើនលូតលាស់សម្បូររុងរឿងនិរត្តន៍ត្រូវ ៖
- មានស្មារតីថែរក្សាការពារសម្បត្តិវប្បធម៌ជាតិ
- នាំគ្នាលើតំកើងអត្ដសញ្ញាណជាតិ
- ប្រើប្រាស់អ្វីៗ ដែលជាសម្បត្តិវប្បធម៌ជាតិឪ្យបានច្រើន ហើយមានលក្ខណៈសុក្រិតភាពស្របតាមចំណូលចិត្តរបស់ ប្រទេសជាតិ
- ស្រាវជ្រាវនិងស្វែងយល់វប្បធម៌ជាតិឪ្យស៊ីជម្រៅ
- ទប់ស្កាត់វប្បធម៌បរទេស
- ចេះកែច្នៃវប្បធម៌ឪ្យមកជាលក្ខណៈខ្មែរ
- គោរពច្បាប់រដ្ឋ និងច្បាប់សង្គម
- ចូលរួមបង្កើតសេដ្ឋកិច្ចជាតិចៀងវាងការនាំចូលផលិតផលបរទេសខុសច្បាប់
- មានទំនួលខុសត្រូវ និងតម្លាភាព ។
២. លក្ខខណ្ឌដែលគ្រូបង្រៀនត្រូវប្រកាន់យក ៖
- ការស្លៀកពាក់សមរម្យទៅតាមវ័យ ពេលវេលា ទីកន្លែងសកម្មភាពមជ្ឈដ្ឋានជុំវិញ មិនត្រូវពាក់ស្បែកជើងឃ្លុប អត់ស្រោមទេ
- ឬកពារនិងអាកប្បកិរិយាសាមញ្ញ សុភាពរាបសារ មានចិត្តអត់ធ្មត់នឹងនរប្រកាន់នូវព្រហ្មវិហារធម៌ មានទំនាក់ទំនងល្អគ្នាអ្នកគ្រប់គ្នា មិនត្រូវមានចិត្តអំនួត សប្រព្រឹត្តអំពើពាលាអាវ៉ាសែ ។ ជាមួយមានន័យថាមានសីលធម៌រស់នៅក្នុងភាពថ្លែថ្នូរនៅក្នុងគ្រួសារ និងសង្គម ។
- អំពីមុខរបរទី២ជាគោលការណ៍ ការមានមុខរបរទី ២ តែងនាំមកនូវភាពរំខានដល់មុខរបរ ទី ១ តែនាពេលបច្ចុប្បន្ន នេះបើមិនមានរបរមួយទៀតពិតជាដាច់ពោះព្រោះគ្រូប្រាក់ខែតិច ។
៣. បានជាគ្រូរៀបចំកិច្ចតែងការបង្រៀន ពីព្រោះ ៖
- កម្មវិធីសិក្សាតម្រូវឪ្យមានចំណេះដឹងមួយទូលំទូលាយ និងប្លែក
- ក្នុងការអនុវត្តកម្មវិធីបង្រៀនទំនើបតម្រូវឪ្យមានកិច្ចតែងការមួយយ៉ាងល្អិតល្អន់
- គ្រូបង្រៀនពុំមានលទ្ធភាពបង្រៀន ដោយគ្មានការព្រាងទុកនោះទេ ។ បើគ្មានការព្រាងទុកនោះ ការបង្រៀនរបស់យើងនឹងមិនមានភាពច្បាស់លាស់ ចាប់ត្រង់នេះបន្តិច ចាប់ត្រង់នោះបន្ដិច និងមានភាពរារែកមិនធ្វើឪ្យសិស្សចាប់អារម្មណ៍ និងមានភាពស៊ីជម្រៅនោះទេ
- មានកិច្ចតែងការបង្រៀនជាការចាំបាច់កណ្ដាលមុខជំនាញនៅមានកម្រិតមួយមិនទាន់សមស្រប
- កិច្ចការបង្រៀននៃមេរៀនមួយដូចមានភ្ជាប់ជាមួយសម្រាប់រយៈពេលមួយម៉ោង ។
៤. ដែលអាចឪ្យយើងចាត់ទុកថាជាគ្រូចំណានត្រូវពឹងផ្អែកលើលក្ខណៈវិនិច្ឆ័យដូចខាងក្រោមនេះ ៖
- លក្ខណៈសម្បត្តិ អាកប្បកិរិយា សីលធម៌ យុត្តិធម៌េ ខន្ដី ព្យាយាម
- កម្រិតវប្បធម៌ទូលំទូលាយ
- គុណសម្បត្តិផ្នែកវិទ្យាសាស្រ្ដបច្ចេកទេស
- មានគំនិតប្រឌិតញាន
- វិទ្យាសាស្រ្ដ កិច្ចតែងការបង្រៀនកំណត់វត្ថុបំណងជាក់លាក
- ចេះជំរុញទឹកចិត្តសិស្ស ផ្តល់រង្វាន់ ពាក្យសំដី
- មានមនសិកាវិជ្ជាជិវៈខ្ពស់
- ចេះប្រើប្រាស់សម្ភារៈឧបទេសស្របតាមនិយាមគរុកោសល្យ
- បង្កបរិយាកាសទូលាយដល់សិស្ស
- មានផែនការបង្រៀន
- ស័្វយសិក្សាបន្ថែមរាល់ចំណេះដឹងថ្មីៗ
- ជួយកែលំអ និងវាយតម្លៃផលសិក្សារបស់សិស្ស
- ចេះគ្រប់គ្រងសណ្ដាប់ធ្នាប់ និងលក្ខណៈសិស្ស
- មានទំនាក់ទំនងល្អជាមួយអង្គភាពរួមភាពការងារមួយគ្នា ។
៥. បានជាក្រសួងអប់រំយុវជន និងកីឡាតម្រូវឪ្យមានការបញ្ច្រាបជំងឺអេដស៍នោក្នុងកម្មវិធីសិក្សាចំណេះទូទៅព្រោះ ៖
- អេដស៍ជាជំងឺកាចសាហាវ (ជម្ងឺសង្គម)
- អេដស៍ជាជំងឺកាចសាហាវ កើតហើយត្រូវឬស្លាប់ ព្រោះគ្មានថ្នាំព្យាបាល
- អេដស៍ឆ្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់តាមរយៈការរួមភេទការប៉ះពាល់ឈាមអ្នកជំងឺ
- ជម្ងឺអេដស៍ជាជំងឺបំផ្លាញសេដ្ឋកិច្ចបុគ្កល គ្រួសារ និងសង្គមជាតិទាំងមូល
- យុវជនសិក្សានៅសាលាចំណេះទូទៅជាមនុស្សងាយឆ្លងជំងឺឆ្លង
- ពួកគេចូលចិត្តសេពគប់នឹងគ្រឿងញៀន ល្បែងស៊ីសង ហើយប្រព្រឹត្តនិងការរួមភេទ
- ចេះបង្ការជម្ងឺអេដស៍ និងស្វែងយល់ពីផលលំបាកនៃជម្ងឺអេដស៍
- ចេះការពារដោយប្រើប្រាស់ស្រោមអនាម័យទាំងស្រីទាំងប្រុស
- មិនចេះរើសអើងអ្នកជម្ងឺ ។