Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. តើការរស់នៅរបស់មនុស្សម្នាក់ៗ ត្រូវមានសីលធម៌ប៉ុន្មាន ? គុណធម៌ប៉ុន្មានយ៉ាង ?

២. តើសេចក្ដីសុខតាមផ្លូវលោក និងផ្លូវធម៌មានប៉ុន្មានយ៉ាង ?

៣. តើសេចក្ដីសុខតាមផ្លូវលោក មានប៉ុន្មានយ៉ាង ?

៤. ហេតុអ្វីបានជាគ្រប់ទីកន្លែង និងគ្រប់ពេលវេលាគេតែងត្រូវការអ្នកដឹកនាំល្អ ?

៥. ដើម្បីសម្រេចបាននូវសិទ្ធិមានចំណេះដឹងរបស់កុមារ តើស្ថាប័នពាក់ព័ន្ធមួយៗមានភារកិច្ចដូចម្ដេចខ្លះ ?

ចម្លើយ

១. ការរស់នៅរបស់មនុស្សម្នាក់ៗត្រូវមានសីលធម៌ ៥ យ៉ាងគឺ ៖

  • សីលធម៌ផ្ទាល់ខ្លួន ដឹងខុសដឹងត្រូវ ល្អអាក្រក់ ក្លាហាន ហ៊ានទទួលខុស ត្រូវលើអំពើរបស់ខ្លួន តាំងជាម្ចាស់នៃចិត្តនៃចិត្តរបស់ខ្លួន
  • សីលធម៌ក្នុងគ្រួសារ ស្គាល់ពីកាតព្វកិច្ចក្នុងគ្រួសារ
  • សីលធម៌វិជ្ជាជិវៈ មានមនសិកាការងារ រកស៊ីតាមសម្មាជីវោ តាមសមត្ថភាព មិនរំលោភលើអ្នកតូចជាងខ្លួន មិនរំលោភធ្វើការហួសកម្លាំងនាំឪ្យខូចសុខភាព
  • សីលធម៌សង្គម​មាន មានសាមគ្គីភាពល្អ មិនបង្កទំនាស់ គោរពសិទ្ធិគ្នាស្រឡាញ់យុត្តិអម៌ ស្រឡាញ់ មនុស្សធម៌ ទទួលស្គាល់ទុក្ខវេទនា របស់អ្នកដទៃ
  • សីលធម៌សកលលោក មានទំនាក់ទំនង​ល្អជាមួយបរទេស មិនប្រកាន់ជាតិសាសន៍​ សាសនា ។

សីលធម៌ ៥ យ៉ាងមាន ៖

  • គោរពមាតា បិតា ចាស់ទុំ
  • គោរពសិទ្ធិមនុស្ស
  • ព្រហ្មវិហារធម៌
  • សីល ៥
  • ទសពិធរាជធម៌ ។

២. សេចក្ដីសុខតាមផ្លូវលោក និងផ្លូវធម៌មាន ៖​

ក. សេចក្ដីសុខតាមផ្លូវលោក

  • សេចក្ដីសុខព្រោះមានទ្រព្យសម្បត្តិ
  • សេចក្ដីសុខព្រោះមានសិទ្ធិប្រើប្រាស់ទ្រព្យសម្បត្តិ
  • សេចក្ដីសុខព្រោះគ្មានបំណុល​
  • សេចក្ដីសុខព្រោះប្រកបការងារ សុចរិតទៀតត្រង់
  • សេចក្ដីសុខព្រោះមានចិត្តស្ងប់ មិនក្ដៅក្រហាយ ។

ខ. សេចក្ដីសុខតាមផ្លូវធម៌

  • បាណាតិបាតវេរមណី
  • អទិន្នា្ទទានាវេរមណី
  • កាមេសុមិច្ឆាចារាវេរមណី
  • មុសាវាទាវេរមណី
  • សុរាមេរយមជ្ជប្បមាទដ្ឋានាវេរមណី ។

៣. សេចក្ដីទុក្ខតាមផ្លូវលោកមាន ៥ យ៉ាង ៖​

  • ទុក្ឌព្រោះស្រែកឃ្លាន
  • ទុក្ខព្រោះរកស៊ីពុំបាន
  • ទុក្ខព្រោះជីវភាពដុនដាប ជំពាក់បំណុលគេ​
  • ទុក្ខព្រោះអសន្ដិសុខ គ្មានសុវត្ថិភាព
  • ទុក្ខព្រោះមានសង្រ្គាមឥតឈប់ឈរ ។

៤. បានជាគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាគេតែងត្រូវការអ្នកដឹងនាំល្អពីព្រោះ ៖

  • មានគំនិតផ្គួចផ្ដើមក្នុងការបំពេញការ
  • គោរព និងអនុវត្តច្បាប់ ឬវិនិយ
  • មានតម្លាភាពក្នុងការគ្រប់គ្រងចាត់ចែងការងារ
  • មានស្មារតីជ្រោមជ្រែងសមាជិកក្រុមការងារ
  • គោរពនិងការពារសមិទ្ធិផលប្រយោជន៍ប្រជាជន
  • ប៉ិនប្រសប់ទទួលខុសត្រូវ
  • មានស្មារតីទទួលខុសត្រូវខ្ពស់
  • ត្រូវមានទេពកោស្យលដឹកនាំ ។

៥. ដើម្បីសម្រេចបាននូវសិទ្ធិមានចំណេះដឹងរបស់កុមារស្ថាប័នពាកព័ន្ធនីមួយៗ មានភារកិច្ចដូចជា ៖

ក. មាតាបិតា ឬ អាណាចក្រ ឬសហគមន៍មាតាបិតាដូចជា ៖

  • ចិញ្ចឹមបីបាច់ថែរក្សាកូន
  • ផ្តត់ផ្គង់ឪ្ម្យកូនរៀនសូត្រ
  • អប់រំទូន្មានកូនតាមគន្លងសីលធម៌
  • មិនត្រូវយកដំកូន ជេរកូនឡើយ

ខ. សាលារៀន

  • អប់រំបង្រៀនបណ្ដុះបណ្ដាលធនធានមនុស្ស
  • មិនត្រូវធ្វើទារុណកម្មសិស្ស
  • គ្រប់គ្រងសកម្មភាពកែលំអររាល់កំហុសឆ្គងផ្សេងៗ
  • កុមារឪ្យកុមារទាំងពីរភេទបាចូលរៀន
  • ត្រូវលើកទឹកចិត្តសិស្សគ្រប់រូបភាព

គ. សហគមន៍ ចៅសង្កាត់ ភូមិ ឃុំ

  • ចូលរួមចំណែកកសាងមូលដ្ឋានសម្ភារៈ
  • ចូលរួមការងារគ្រប់គ្រងអប់រំ
  • បង្កឪ្យកុមារក្រីក្របានចូលរៀន
  • អប់រំឪពុកម្ដាយបញ្ជូនកូនទៅរៀន

ឃ. រដ្ឋភិបាល​

  • ត្រូវបង្កើតសាលារៀន
  • រៀបចំច្បាប់ការពារសិទ្ធិកុមារ
  • បណ្ដុះបណ្ដាលគ្រូ​ ឧបត្ថម្ភកុមារ
  • ទប់ស្កាត់ការជួញដួរកុមារ

ង. អង្គការសហប្រជាជន និងអន្តរជាតិ

  • តាមរយៈអនុសញ្ញាស្ដីពីសិទ្ធិកុមារ
  • ឧបត្ថម្ភកុមារក្រីក្រ ពិការ
  • ជួប​កសាងសមត្ថភាព អប់រំលើគ្រប់ផ្នែក និងប្រសិទ្ធិភាពខ្ពស់ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login