សំណួរ
១. តើលក្ខណៈទាំង ១០ យ៉ាងរបស់អ្នកដឹកនាំជាតិមានអ្វីខ្លះ ?
២. ដើម្បីឪ្យមានសន្ដិភាពចាំបាច់ត្រូវមានកត្តាអ្វីខ្លះ ? ហេតុអ្វី ?
៣. ប្រៀបធៀបការអប់រំ មនុស្សនៅក្នុងលទ្ធិពុទ្ធសាសនា និងព្រហ្មញ្ញសាសនាមានការខុសប្លែកគ្នាយ៉ាងណាខ្លះ ?
៤. តើបាតុភូតអ្វីខ្លះ ដែលជាផលវិបាកនៃការអប់រំ ? ចូរលើកយកបាតុភាពទាំងនោះដោយលើកឧទាហរណ៍មកបញ្ជាក់ ។
៥. តើកត្តាអ្វីខ្លះដែលបណ្ដាលឪ្យបរាជ័យក្នុងការបង្រៀនសូត្រ និង ការរៀន ?
ចម្លើយ
១. លក្ខណៈទាំង១០ យ៉ាងរបស់អ្នកដឹកនាំជាតិមានដូចជា ៖
- ពិសោធក្នុងកិច្ចការយូរ ចេះចាំរឿងរ៉ាងផ្សេងៗ ច្រើនដឹកការងាររាក់ជ្រៅធ្លាប់ឆ្លងកាត់បទពិសោធជិវិត និងការងារយូរមកហើយ ចេះអត់ធ្មត់ មិនឈាមរាវដូចកូនក្មេង
- ចេះដឹកគោរពច្បាប់វិន័យបញ្ហាតិផ្សេងៗ មានច្បាប់រដ្ឋធម្មនុញ្ញជាដើម មិនព្រមប្រព្រឹត្តល្មើសច្បាប់ និងទង្វើខាងកាយ វាចា ល្អប្រពៃណី មិនមានស្លាកស្នាម ឮខាងអំពើទុច្ចរិត ។
- មានចំណេះវិជ្ជាខ្ពស់ខ្ពស់ និងទូលំទូលាយ ស្គាល់បញ្ញា ស្គាល់សេចក្ដីត្រូវការរបស់សង្គម ដែលគ្រប់គ្រងំ និងឆ្លៀវឆ្លាតក្នុងការដោះស្រាយបញ្ហា
- មានការចេះដឹងពីគោលច្បាប់ គោលវិន័យទាំងច្បាប់គ្រប់គ្រងប្រទេសច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ជាតិ ទាំងឡាយ រួមមានសន្និសញ្ញា កតិកាផ្សេងៗ ដែលទាក់ទងនឹងរឿងនយោបាយ សង្រ្គាមសេដ្ឋកិច្ចសង្គមកិច្ច កិច្ចការវប្បធម៌ជាដើម ។
- មានការវៃឆ្លាត ពូកែក្នុងការរំងាប់អធករណ៍ ចំពោះការទាស់ទែងគ្នា ក្នុងសង្គមប្រកបដោយគតិបណ្ឌិត
- មានចិត្តស្រឡាញ់ធម៌ យកធម៌ជាធំ ស្រឡាញ់ការចេះដឹង ស្រឡាញ់ការពិត ចេះធ្វើខ្លួនឪ្យគេគោរព
- មានចិត្តសណ្ដោដោយបច្ច័យបួន តាមមានតាមបាន មិនលោភ មិនចងបានហួសឋានៈខ្លួន រស់នៅតាមធម្មតា សាមញ្ញមិនហ៊ឺហារ ស៊ីវិល័យហួសពីអ្វីដែលើខ្លួន និងប្រទេសខ្លួនកំពុងមាន
- មានសុខភាពកាយ និងចិត្តបរិបូរ មិនងាយខឹង មិនមួម៉ង មិនតក់ស្លុតទោះជាមានហេតុការណ៍អ្វីៗ កើតឡើងក៏ដោយ
- មានសេចក្ដីក្លាហាយ រ៉ឹងប៉ឹងនិងធឹង ប្រកបដោយសម្បជញ្ញៈ
- មានកិរិយាមានយាទល្អ ជ្រះល្អ ដឹងពីពិធីការ ដឹងពីសុជីវធម៌ក្នុងសង្គមមិនឆ្គង មិនឈ្លើយ ។
២. ដើម្បីឪ្យមានសន្ដិភាពចាំបាច់ត្រូវមានកត្តា ៖
- កត្តានយោបាយ
- កត្តាសេដ្ឋកិច្ច
- កត្តាច្បាប់
- កត្តាសិទ្ធិមនុស្ស
- ការយោគយល់ ។
៣. ប្រៀបធៀបការអប់រំមនុស្សនៅក្នុងលទ្ធិពុទ្ធសាសនា និងព្រហ្មញ្ញសាសនាមានការខុសប្លែកគ្នា ដូចជា ៖
ក. ពុទ្ធសាសនា
- ជំនឿព្រលឹងខន្ទទាំង៥ និងធាតុផ្សំបង្កើតរូបរាងជាថ្មីហៅថា ជីវិតថ្មី
- ជីវិតថ្មីទទួលចំហាយកម្មពៀរ
- គ្មានរូប គ្មានទុក្ឋ គ្មានកំណើត សូន្យនិព្វាន
- ជីវិតចាស់មានទំនាក់ទំនងនឹងជិវិតថ្មី
- ជីវិតចាស់ដូចគ្នា ផង និងខុសគ្នាផង
- ខុសគ្នាត្រង់ជិវិតថ្មីមានកសាងថ្មី អំពើថ្មីនិងការអប់រំថ្មី
- ភាវៈកើតឡើងរមែងកើតឡើងធំធាត់ កើតចាស់ឈឺស្លាប់
- បើចង់បំបាតកំណើតត្រូវបំបាត់ផលកម្ម ទើបកំណើនរលត់
- អប់រំឪ្យធ្វើបុណ្យកុំប្រព្រឹត្តអំពើបាបធ្វើល្អធ្វើអាក្រក់បានអាក្រក់
- គោរពតាមពុទ្ធោវាទ
- ប្រពៃណីទំនៀមទម្លាប់គេតែងគោរពព្រះពុទ្ធជាធំគ្មានសែនព្រេនក្នុងពាលី គ្មានស្លាធម៌ សូត្រធម៌តាមព្រះពុទ្ធ គោរពតាមពុទ្ធោវាទ ពទ្ធឳវាទ សន្សំកុសលដាក់ទាន
ខ. ព្រហ្មសាសនា
- ព្រះព្រហ្មជាអាទិទេពសំខាន់បំផុត ជាទេវបង្កើតលោកបង្កើតភាវៈ ធម្មជាតិ និងបង្កើតគម្ពីរវេទ
- ព្រះព្រហ្មជាអ្នកបង្កើតព្រហ្ម័នជាមេព្រលឹង ឬ ប្រលឹងធំរួចបង្កើតអាត្ម័ន ( ព្រលឹងបន្ទាប់បន្សំ ) ក្នុងនោះមានបុគ្គល ជាសំបកទទេ ។
- ព្រហ្មញ្ញសាសនាកើត ឬស្លាប់មិនអាស្រ័យលើកម្មផលដែលបានធ្វើនោះទេគឺទៅតាមកម្ម័នអំពើល្អ អំពើអាក្រក់ កម្ម័នជាត្រួតពិនិត្យនិងជាអ្នកសម្រេចព្រហ្មលិខិត
- ជឿលើអាទិទេព ជឿលើខ្មោច អាបធ្មប់ និងមន្តអាគមផ្សេងៗ ទស្សន៍ទាយគន់គូ បញ្ជន់រូបដើម្បីសាកសួរខ្មោច ព្រាយ និងដើម្បីរៀបចំពិធីអង្វករ
- អប់រំឪ្យជឿនលើមន្ដអាគម អច្ចៈរិយរៈ បន់ស្រន់ ថ្វាយដង្ហាយ ដើម្បីករដល់អាទិទេព ព្រោះសេចក្ដីសុខ ឬទុក្ខកើតឡើងអាស្រ័យលើអាទិទេព
- តាមទំនៀបទម្លាប់បុរាណ សាសនាព្រាហ្មណ៍តែង ប្រារព្ធពិធីតបៈយោគៈ ហោមពិធី សេវៈរាត្រី ពិធីបូជាយញ្ញ
- ពេលបុណ្យទានគេតែងធ្វើនំអន្សម នំគម ( ឥទ្ធិពលលិង្គព្រះឥសូរ )
- ពិធិកោជុ្ក ឬ ពិធីហៅព្រលឹង
៤. បាតុភូតដែលជាផលវិបាកនៃការអប់រំមានដូចជា ៖
- ការភូតភរ សំដែងឡើងទៅតាមទម្រង់ផ្សេងៗនៃអាកប្បកិរិយារបស់សិស្ស ។ មូលហេតុនេះច្រើនកើតមានឡើងនៅពេលសិស្សខ្លាចទណ្ឌកម្ម ហើយសិស្សត្រូវតែកុហកភូតភរពីកំហុសរបស់ការពិត
- ការខ្ជិលរៀន បណ្ដោយមកពីសិស្សមិនតម្លៃនៃការសិក្សា ឬមិនមានអារម្មណ៍ ដក់ជាប់នឹងការសិក្សា ឬជួនកាលទៀតមកពីអាណាព្យាបាលមិនដាស់តឿនកូន ឬក៏គ្រូមិនសួរមេរៀនចាស់ ឬដាក់កិច្ចការផ្ទះឪ្យសិស្សធ្វើ
- ការគេចខ្លួន បណ្ដាលមកពីមានវិបត្តិផ្លូវចិត្ត ឬជួបប្រទះនឹងបញ្ហាបែបណាមួយនៅផ្ទះ ឬនៅថ្នាក់រៀន ។
- ការត្រាច់ចរគ្មានគោលដៅ ការត្រាច់ចរគ្មានដៅមកពីការអស់សង្ឃឹមនឹងរស់នៅចុះសម្រុងនៅក្នុងគ្រួសារ ។ការតានតឹងក្នុងចិត្តហួសប្រមាណបង្ខំឪ្យគេចេះដើរទៅគ្មានគោលដៅ ។ បើក្មេងស្រីអាចប្រថុយខ្លួន...។
- ការលួចគេ បណ្ដាលមកពីកង្វះខាត និងស្រេកឃ្លាន ឬការចង់បានហួសហេតុ ។
- អំពីសពាណៈ កើតមកពីសង្គម ។ អំពើពាលាខ្លះអូសទាញក្មេងឪ្យហ៊ានប្រព្រឹត្តល្មើស ឬនាំឪ្យកើតជំងឺកាមរោគក៏មានដែរ ។ អំពើពាលានេះនំឪ្យក្មេងជាប់បទល្មើស ។
- ការញៀនល្បែងស៊ីសង
- ការជក់គ្រឿនញៀន ។
៥. កត្តាដែលបណ្ដាលឪ្យបរាជ័យក្នុងការបង្រៀនសូត្រ និងការរៀនគឺ ៖
ក. ការរៀន
- បញ្ហាសេចក្ដី
- ជីវភាពដ៏លំបាកនៅក្នុងគ្រួសារ
- កង្វះការថែទាំនិងជំនួយលក្នុងការសិក្សានៅផ្ទះ
- មាសនភារកិច្ចនៅផ្ទះច្រើនហួស
- ខ្វះការយកចិត្តទុកដាក់ពីឪពុកម្ដាយ
- ខ្វះចំណង់ចំណូលចិត្តក្នុងសិក្សា
- ការសេពគប់មិនល្អ
- មាតាបិតាមានកំរិតវប្បធម៌ទាប
- ទំនាក់ទំនងក្នុងគ្រួសារខ្វះភាពកក់ក្ដៅ ឬប្រើហិង្សានៅក្នុងគ្រួសារ
- សិក្សាមានសុខភាពមិនល្អ
- ការគិតយឺតយ៉ាវ
- ខ្វះការប្រុងប្រយ័ត្តជាប្រចាំ
- ភាពងាយមានប្រតិកម្មផ្លូវចិត្ត និងមានសកម្មភាពមិនសមស្រប
ខ. ការបង្រៀន
- ខ្វះវិធីសាស្រ្ដបង្រៀនមិនចរះប្រើប្រាស់ល្បិចបង្រៀន និងលំនាំចាត់តាំងនៃការបង្រៀន
- ខ្វះការត្រួតពិនិត្យជាប្រចាំនូវលទ្ធផលទាំងឡាយរបស់សិស្ស
- មិនដាក់កិច្ចការត្រួតពិនិត្យ
- គ្រួខ្វះចំណេះដឹងគរុកោសល្យ កិត្យានុភាពរបស់គ្រូនៅមាសកម្រិតទាប
- ចំនួនសិល្សក្នុងថ្នាក់ច្រើនពេក
- គ្រួឈប់ញឹកញយដងមិនមកបង្រៀន
- កម្មវិធីសិក្សាមិនច្បាស់លាស់ ឬអនុវត្តកម្មវិធិសិក្សាមិនចប់
- គ្រូខ្វះមនិសកាក្នុងការគ្របគ្រង និងអប់រំសិស្សក្នុងម៉ោងសិក្សា
- គ្រូមិនបញ្ដុះពង្រីងចំពោះចំណេះធ្វើ និងបំណិតជិវិត
- គ្រូបង្រៀនតែទ្រឹស្ដី ខ្វះការអនុវត្ត ។