Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១ តើកត្តាសំខាន់ៗអ្វីខ្លះ ដែលបង្កលក្ខណៈដល់ការបង្ហាត់បង្រៀនការសិក្សារៀនសូត្រឪ្យមានប្រសិទ្ធិមាននិងគុណភាព ?

២. ដូចម្ដេចដែលហៅថាសុជីវធម៌ ហេតុអ្វីបានជាមនុស្សម្នាក់ៗត្រូវចេះសុជីវធម៌ ? តើសុជីវធម៌ និងសីលធម៌មានទំនាក់ទំនងគ្នាដូចម្ដេចខ្លះ ?

៣. សេចអង្គណាដែលបានបានបោះបង់ទីក្រុងអង្គរ ? នៅឆ្នាំណា ? ដោយមូលហេតុអ្វី ? ហើយបានមកបោះបង់ទីក្រុងនៅឯណាខ្លះ​មុនមកភ្នំពេញ ? មូលហេតុអ្វី ? ហើយបានមកបោះបង់ទីក្រុងនៅណាខ្លះ មុនមកភ្នំពេញ ?

៤. ក្នុងស្ថានភាពក្នុងការដោះស្រាយទំនាស់អាចមានស្ថានភាពបីកើតឡើងគឺ ស្ថានភាពឈ្នះ ចាញ់ ស្ថានភាពឈ្នះ ឈ្នះ ស្ថានភាពចាញ់ ឈ្នះ ។ ចូរបង្ហាញពីលក្ខណៈនៃស្ថានភាពនីមួយៗ ។

៥. តើអនក្ខរភាពផ្ដល់ផលវិបាក​ដល់បុគ្គល និងសហគមន៍ជាតិយ៉ាងដូចម្ដេច ?

ចម្លើយ

១. កត្តាសំខាន់ៗដែលបង្កលក្ខណៈដល់ការបង្ហាត់បង្រៀន​និងរៀនមានប្រសិទ្ធិភាព និងគុណភាពគឺ ៖

  • ធនធានមនុស្ស​មាន សមត្ថភាព ជំនាញ សមត្ថភាពប្រតិបត្តិ
  • សម្ភារក្នុងបង្រៀន និងរៀនទំនើបទាន់សម័យ អាគារសិក្សាគ្រប់គ្រាន់ សម្ភារៈឧបទេស មន្ទីរពិសោធន៍ ...
  • បរិស្ថានថ្នាក់រៀន ការគ្រប់គ្រងវិន័យ សីលធម៌ ការប្រាស្រ័យទាក់ទងគ្នាល្អរវាងសិស្ស និងគ្រូ​មានការគោរពគ្នាវិញទៅមក
  • លទ្ធភាពផលនៃការបង្រៀន និងរៀនមានលទ្ធផលល្អ​
  • កម្មវិធីសិក្សាមានស្តង់ដារសមស្របតាមតំបន់ និងអន្តរជាតិ
  • ការចូលរួមរបស់មាតាបិតាររបសើសហគមន៍ និងរដ្ឋអំណាចមូលដ្ឋាន
  • សេដ្ឋកិច្ចក្នុងគ្រួសារ និងសង្គមមានស្ថេរភាព
  • ទីផ្សារក្នុងការរកការងារធ្វើ ជំនឿ តម្លៃក្នុងសង្គម
  • ការលើកសរសើរ និងផ្តល់រង្វាន់
  • កត្តាសិស្សខ្លួនឯង
  • គោលនយោបាយ របស់រាជរដ្ឋភិបាល ។

២. សុជីវធម៌ គឺជាច្បាប់សម្រាប់ទូន្មានមនុស្សឪ្យរស់នៅបានសុខស្រួលនៅក្នុងសង្គម ឬ ច្បាប់គួរសមក្នុងជីវិតរស់នៅ ។ បានជាមនុស្សម្នាក់ៗត្រូវចេះសុជីវធម៌ព្រោះ ៖

  • ចេះរៀបចំខ្លួនកុំឪ្យមានការផ្ដាំឆ្លងក្នុងឥរិយាបថណាមួយ
  • ចេះរៀចំឥរិយាបថ និងឬកពាឪ្យសមសួនតាមកាលៈទេសៈ
  • ចេះរៀបចំកាយវិកាក្នុងពេលសន្ទនាជាមួយអ្នកដទៃឬក្នុងពេលចូលរួម ក្នុងពិធីផ្សេងៗ
  • ចេះប្រើសំលៀកបំពាក់សមរម្យទៅតាមកាលៈទេសៈ
  • ចេះនិយាយ និងសរសេរីត្រឹមត្រូវតាមក្បួនខ្នាត
  • ចេះទទួលភ្ញៀវ និងគោរណសិទ្ធិគ្នា​

សុជីវធម៌មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយសីលធម៌ព្រោះថាកាលណាមានលំអផ្នែកឥរិយាបថ ក៏ត្រូវមានលំអផ្នែកស្មារតីចិត្តគំនិតថែមទៀតគឺទៀតគឺត្រូវមាននិច្ចសីលដូច បាណា អទិន្នាទានា កាមេ សុមិច្ឆាចារា មុសា និងសុរាជាដើមដើម្បីប្រព្រឹត្តខ្លួនឪ្យរស់នៅក្នុងភាពថ្លៃថ្នូរទាំងផ្លូវកាយ វាចា និងចិត្ត ។

៣. សេ្តចដែលបានបោះបង់ទីក្រុងអង្គរ គឺព្រះបាទពញាយ៉ាតនៅឆ្នាំ ១៤៣១-១៤៣៤ ។ ហើយមូលហេតុនៃការការបោះបង់អង្គរគឺ ៖

  • សង្រ្គាមឈ្លានពានសៀម
  • ចំនួនប្រជាជនថយចុះ ដោយសារសៀមកៀរ
  • ធម្មជាតិមិនអំណោចផល ( ដីអស់ជីជាតិ )
  • ទីក្រុងនៅជិតសៀមពេក

ហើយបាមកបោះបង់ទីក្រុងនៅឯទួលបាសាន​ ស្រីសឈរ ខេត្តកំពង់ ចាមរួចមកភ្នំពេញ ។

៤. លក្ខណៈនៃស្ថានភាពនីមួយៗ គឺ ៖

+ ស្ថានភាពឈ្នះចាញ់

  • យើងខ្ញុំឈ្នះ គេចាញ់
  • ជាការប្រយុទ្ធស្លាប់រស់
  • ប្រើអស់ថាមពលអត្តនោម័ត កម្លាំងកាយចិត្ត បញ្ញា ស្មារតី សម្ភារៈ
  • គិតតែផលប្រយោជន៍រឿងៗខ្លួន
  • ប្រើគ្រប់ល្បិចឧបាយកល យុទ្ធសាស្រ្ដ យុទ្ធវិធី វិធានការ មធ្យោបាយឪ្យតែឈ្នះ
  • យើងឬ​ខ្ញុំខ្លាំងជាង យើងឬក៏ខ្ញុំឈ្នះ គេខ្សោយជាង គេចាញ់ ។

+ ស្ថានភាពឈ្នះ-ឈ្នះ

  • ស្ថានភាពចាញ់ យើងក៏ឈ្នះ
  • យើងឬក៏ខ្ញុំឈ្នះ ឈ្នះ ទាំងអស់គ្នា
  • ប្រើការសម្របសម្រួលគ្នាទៅវិញទៅមក
  • ធ្វើសម្បទានដល់គ្នាទៅវិញទៅមក
  • លះបង់ប្រយោជន៍ខ្លះៗ ដល់គ្នាទៅវិញទៅមក បន្ទន់ឥរិយាបទទៅវិញទៅមក
  • ទុកឪកាសឪ្យគ្នាទៅវិញទៅមក​

+ ស្ថានភាពចាញ់-ឈ្នះ

  • ស្ថានភាពចាញ់ យើងក៏ឈ្នះ
  • យើងឬ ក៏ខ្ញុំខ្សោយជាងគេ គេខ្លាំងជាងច្រើន
  • ជាការប្រយុទ្ធស្លាប់រស់ មានមួយ អត់មួយ
  • គិតតែផងប្រយោជន៍រៀងខ្លួន
  • គ្មានបន្ទន់ឥរិយាបទ គ្មានសម្របសម្រួលអ្វីទាំងអស់
  • ប្រកាន់ជំហររឹងត្អឹង ។

៥. ផលវិបាកនៃអនក្ខរភាពដូចជា ៖

  • បាត់ម្ចាស់ក្នុងការរស់នៅ
  • គ្មានចំណេះពិបាកក្នុងការរកការងារធ្វើ
  • ការងារមាត្រនឹងថាមពលដែលបានបញ្ចេញ
  • ការងារច្រើនប្រើដោយកម្លាំងកាយ ទទួលបានប្រាក់កម្រៃទាប មិនមានសមាមាត្រនឹងទ្រុឌទ្រោម ជំងឺ ស្ថានភាពជីវភាពលំបាក អំពើហិង្សា គ្រួសារខ្វះសុភមង្គល
  • ខ្វះធនធានមនុស្សក្នុងអភិវឌ្ឍសហគមន៍
  • សេដ្ឋកិច្ចសង្គមអន់ថយ ពឹងផ្អែកតែជំនួញបរទេសធ្វើឪ្យអត្តសញ្ញាណាជាតិត្រូវបំផ្លាញបន្ដិចម្ដងៗ
  • ប្រទេសជាតិធ្លាក់ក្នុងអាណានិគមបរទេស ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login