សំណួរ
១. តើវប្បធម៌ និងអរិយធម៌មានកំណើតមកពីណា ? មានចាប់ពីត្រូវណាមក ?
២. តើមានកត្តាសំខាន់អ្វីខ្លះ ដែលសម្រេចដល់ការបង្កើតវប្បធម៌ អរិយធម៌ របស់ជាតិសាសន៍នីមួយៗ ។
៣. តើគោលដៅសិក្សាអប់រំដែលតម្រូវឪ្យមនុស្សគ្រប់វ័យមករៀនដើម្បីឪ្យពួកគេទទួលបានអ្វីខ្លះសម្រាប់ជិវិតពួកគេ ?
៤. ហេតុអ្វីដែលនាំឪ្យមនុស្សមួយចំនួនពុំអាចករការងារបានរហូតក្លាយជាមនុស្សគំរក់នោះ ?
៥. គ្រូជាបុព្វការីជននៃសិស្សដោយសារគ្រូត្រូវធ្វើអ្វីខ្លះចំពោះសិស្សនោះ ? តើសិស្សត្រូវគោរពប្រត្តបត្តិគុណគ្រូដោយរប្រៀបណាខ្លះ ?
ចម្លើយ
១. វប្បធម៌មានកំណើតមកពីពលកម្មផ្នែកខួររក្បាល និងរូបរាងកាយរបស់មនុស្ស ។ ខ្លះថាវប្បធម៌មានកំណើតមកពីបញ្ហា និងបទពិសោធរបស់មនុស្ស វប្បធម៌មានចាប់តាំងពីពេលមនុស្សមានកំណើតកើតមកនៅផែនដីនេះមកម្លេះ ។
២. កត្តាសំខាន់ៗ ដែលសម្រចសំខាន់ៗ ដែលសម្រេចដល់ការបង្កើតវប្បធម៌ អរិយធម៌របស់ជាតិសាសន៍មួយៗដូចជា ៖
- កត្តាពលកម្ម
- កត្តាភូមិសាស្រ្ដ
- កត្តារបបសង្កម
- កត្តាសាសនា
- កត្តាវប្បធម៌ និងគំនិតច្នៃប្រឌិត ។
៣. គោលដៅសិក្សាអប់រំដែលតម្រូវឪ្យមនុស្សគ្រប់វ័យមករៀនដើម្បីឪ្យពួកគេទទួលបានសម្រាប់ជិវិតពួកគេមានដូចជា ៖
- គោលដៅរៀនដើម្បីរស់នៅជាមួយមនុស្សដូចគ្នាបានល្អ
- រៀនឪ្យពួកគេមានចំណេះដឹងល្អ
- រៀនដើម្បីឪ្យពួកគេមានចំណេះធ្វើ
- រើនដើម្បីចេះរស់នៅ ។
៤. ហេតុដែលនាំឪ្យមនុស្សមួយចំនួនពុំអាចរកការងារបានរហូតក្លាយជាមនុស្សគំរក់នោះព្រោះ ៖
- អ្នកនោះល្ងង់ខ្លៅ គ្មានចំណេះដឹងក្នុងខ្លួន
- អ្នកនោះមានគំនិតរើសអើងការងារ
- អ្នកនោះមានចរិកខ្ជិលច្រអូសគ្មានសេចក្ដីអៀនខ្មាស់រស់នៅដោយសារពឹងផ្អែកអ្នកដទៃ
- អ្នកនោះខ្វះចិត្តខន្ដី អត់ធ្មន់ខ្វះការតស៊ូនិង ការងារ
- អ្នកនោះធ្វេសប្រហែសរាល់ការងារដែលខ្លួនកំពុងធ្វើជាប្រចាំ
- អ្នកនោះគ្មានប្រាថ្ញា គ្មានការឈ្លាសវៃចំពោះការងារដែលខ្លួនត្រូវធ្វើ ។
៥. គ្រូវជាបុព្វការជននៃសិស្សដោយសារគ្រួត្រូវធ្វើគុណចំពោះសិស្សនោះគឺ ៖
- ខិតខំអប់រំណែនាំពត់អត្តចរឹកសិស្សឪ្យក្លាយជាមនុស្សល្អប្រសើរពិតប្រាកដ
- ប្រឹងប្រែងនាំសិស្សពីវិធីរៀនសូត្រដើម្បីសិស្សក្រេបយកចំណេះដឹងបានច្បាប់លាស់ និងមានប្រាជ្ញាឈ្លាសវៃលើសគេជាង
- ខិតខំផ្ទេរចំណេះដឹងដែលខ្លួនមានផ្តល់ទៅឪ្យសិស្ស និងវាយតម្លៃការសិក្សាដោយសុក្រិតយុត្តិធម៌បំផុត
- គ្រូតែងគ្រប់គ្រងការពារមើលការខុសត្រូវជំនួសឪពុកម្ដាយសិស្សក្នុងរង្វង់ម៉ោងសិក្សាក្នុងថ្នាក់ ក្នុងសាលារៀនយ៉ាងល្អប្រសើរបំផុត
- គ្រូតែងផ្ដល់មិត្តប្រឹក្សាចំពោះសិស្សដែលជួយវិបត្តិដោយខប្រើគតិបណ្ឌិត ជាមូលដ្ឋាន ។
សិស្សត្រូវគោរពប្រតិបត្តិគុណចំពោះគ្រូដូចជា ៖
- ត្រូវក្រោកឈរគោរពទទួលក្នុងេពេលវេលាដែលត្រូវដើរមកដល់ ឬ ជួបគ្រូតាមកន្លែងផ្សេងៗ
- ត្រូវស្មគ្រ័ចិត្តចូលខ្លួនចាំបម្រើលោកជានិច្ច
- ត្រូវជឿ និងស្ដាប់តាមឳវាទគ្រូជានិច្ចកាល
- ត្រូវបម្រើគ្រូពេលគាត់ជួបការគ្រោះថ្នាក់ ឬ ជួបការលំបាកនានា
- ត្រូវរៀនសិល្ប៍វិជ្ជាពីគ្រូដោយសេចក្ដិគោរព ។