សំណួរ
១. ក្រោយពីការបណ្ដុះបណ្ដាលនៅមហាវិទ្យាល័យគរុកោសល្យ តើអ្នកមានភារកិច្ចដូចម្ដេចខ្លះដើម្បីបំពេញតួនាទីជាគ្រួល្អ ?
២. នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្នមានយុវជន សិស្សមួយចំនួនកំពុងប្រឈមមុខទៅនឹងបញ្ជាអសកម្មស្រី ស្រា ល្បែង គ្រឿង ញៀន ...។ តើបញ្ហាទាំងនេះបណ្ដាលមកពីបញ្ហាអ្វីខ្លះ ?
៣. តើអ្នកជាគ្រូបង្រៀនត្រូវមានភារកិច្ចយ៉ាងណា ដើម្បីទប់ស្កាត់បញ្ជាទាំងនេះបាន ?
៤. តើការស្រឡាញ់រាប់អាន ការគោរព និងការជួយទុក្ខធុរៈអ្នកដទៃមានប្រយោជន៍អ្វីខ្លះដល់រូបអ្នក ?
៥. ហេតុដូចម្ដេចបានជាសមាជិកគ្រួសារត្រូវលើកកំពស់សុវត្ថិភាពនិងសុខភាពនៅក្នុងគ្រួសារ ?
ចម្លើយ
១. ក្រោយពីការបណ្ដុះបណ្ដាលនៅមហាវិទ្យាល័យគរុកោសល្យ អ្នកមានភារកិច្ចដើម្បីបំពេញតួនាទីជាគ្រូល្អ ៖
- បណ្ដុះបណ្ដាលឪ្យមានចំណេះដឹងទូលំទូលាយ
- ឪ្យមានចំណេះដឹងផ្នែកវិទ្យាសាស្រ្ដបង្រៀនខ្ពស់ទាន់សម័យទំនើប
- កលាងធនធានមនុស្សតាមផែនការអភិវឌ្ឍសេដ្ឋកិច្ច
- បណ្ដុះបណ្ដាលសភាការណ៍ជាក់ស្ដែង នៃសេដ្ឋកិច្ចទីផ្សារនិងរីកចម្រើខាងការសិក្សា
- កសាងធនធានមនុស្សដើម្បីបំពេញតម្រូវការរបស់សង្គម សហគមន៍
- បង្ហាត់បង្រៀនផ្នែកទ្រឹស្តីផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍ
- ត្រូវមានល្បិចនិងបទពិសោធន៍ក្នុងការបង្រៀន
- ត្រូវមានសីសធម៌ គុណធម៌ ព្រហ្មវិហារធម៌
- ត្រូវមានការត្រូវអភិវឌ្ឍ សិក្សាស្រាវជ្រាវ សិក្សាបន្ដ និងស្វ័យសិក្សា
- ត្រូវមានឧត្តមគតិ មនសិកាក្នុងវិជ្ជាជីវៈជាគ្រូបង្រៀន
- ត្រូវមានការបណ្ដុះបណ្ដាលសិស្ស និសិ្សតឪ្យពួកគេក្លាយជាអ្នកប្រជាធិបតេយ្យ និងលើកស្ទួយថែរក្សាកេមរតកសម្បត្តិវប្បធម៌ជាតិ
- សហការជាមួយសហគមន៍ និងរដ្ឋអំណាច ។
២. នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្នមានយុវជន សិស្សមួយចំនួនកំពុងប្រឈមមុខទៅនឹងបញ្ហាអសកម្ម ស្រី ស្រា ល្បែង គ្រឿង ញៀន ...។ បញ្ហាទាំងនេះបណ្ដាលមកពីបញ្ហាដូចជា ៖
- ភាពក្រីក្រដែលងាយនឹងអូសទាញយុវជន
- គ្រួសារខ្លះមធ្យម ឬ ក៏ធូរធារ បណ្ដែតបណ្ដោយកូនឪ្យខ្វះការអប់រំឬ បំរើសកូន
- រវល់នឹងការប្រកបមុខរបររកស៊ី ឬ ក៍រវល់ការងារជាមន្ដ្រីរាជការ ដោយមិនអប់រំកូនហើយមានទស្សនៈថា ការរកស៊ីចិញ្ចឹមផ្តត់ផ្តង់កូនចៅគឺជាភារកិច្ចតែមួយរបស់គ្រួសារ ធ្វើឪ្យយុវជនទាំងនេះមានឪកាសគ្រប់គ្រាន់ ងាយធ្លាក់ទៅក្នុងបញ្ជាអសកម្មទាំងនេះដូចជា ជក់គ្រឿងញៀន ដេកតាមផ្ទះសំណង់ ដើរលួចឆក់ ប្លន់...។
- ជីវភាពគ្រូបង្រៀនមានកម្រិតទាបជាងសិស្ស មិនហ៊ាននិយាយស្ដី អប់រំសិស្ស និងខ្លាចអំពើហិង្សាដែលសិស្សបង្កឡើងតាមគ្រប់រូបភាព
- សាលាមានពេលវេលាតិចតួចណាស់ក្នុងការអប់រំ
- សាលាមានពេលខ្លះខ្លាចឥទ្ធិពលឪពុកម្ដាយរបស់សិស្ស ដែលមានបុណ្យសក្ដិ អំណាច តួនាទី
- ការចូលរួមពីមជ្ឈដ្ឋានសង្គមនៅធូររលង់
- ការលុកលុយវប្បធម៌បរទេសយ៉ាងអាណាធិបតេយ្យដែលធ្វើឪ្យយុវជនងាយទទួលយក និងអនុវត្តតាមដោយល្ថិតល្ងង់ គ្មានព្រំដែន
- ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយចំនួនមិនាបនយកចិត្តទុកដាក់ក្នុងការអប់រំដល់យុវជន ប៉ុន្ដែបែរជាជួរដួរផ្សព្វផ្សាយបន្ថែមនូវអ្វីដែលអាក្រក់បន្ថែមទៀតដូចជាភាពយន្ដអាសអាភាស ប្លន់ កាប់ចាក់ ធាប់ជំរិត ទស្សនាវដ្ដសិច...ដែលប្រឈមមុខនឹងជំងឺកាមរោគអេដស៍
- ការសាបព្រោះនុវឥទ្ធិពលអាក្រក់ពីកូនអ្នកមានអំណាចបុណ្យស័ក្តនិងទឹកលុយ...ច្រើនតែរួញខ្លួនពីច្បាប់
- ការសេពគប់មិនល្អ
- ការស្វែងយល់ពីអ្វីដែលប្លែកៗតាមរយៈការអូសទាញសម្ភារៈ លុយកាក់ដោយសារខ្វះការអប់រំ ក្រីក្រ
- អាងទៅលើបុណ្យសក្ដិលុយកាក់របស់ឪពុកម្ដាយ ...។
៣. ដើម្បីទប់ស្កាត់បញ្ហានេះក្នុងនាមជាគ្រូបង្រៀនត្រូវមានភារកិច្ចដូចតទៅ ៖
- រស់នៅសីលធម៌ល្អ ដើម្បីជាគម្រងដល់មហាជន
- ត្រូវអប់រំសិស្ស ដើម្បីឪ្យសក្ដិសមជាកូនល្អ សិស្សល្អ
- ត្រូវគោរពច្បាប់សង្គមឪ្យបានខ្ជាប់ខ្លួន ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អរបស់សង្គមជាតិ
- ត្រូវអប់រំសិស្សឪ្យខិតខំប្រឹងប្រែងសូត្រឪ្យបានពូកែ ដើម្បីយកចំណេះដឹងមកចិញ្ចឹមគ្រូសារ និងកសាងសង្គមជាតិ
- ត្រុវអប់រំសិស្សឪ្យជៀសវាងអំពើអបាយមុខទាំងនេះ ដើម្បីឪ្យសង្គមមានស្ថិរភាព
- មិនត្រូវសេពគប់សមាសភាពមិនល្អ ហើយត្រូវតែរាយការណ៍ឪ្យសមត្ថកិច្ចដើម្បិមានវិធានការបន្ទាប់ ។
៤. ការស្រឡាញ់រាប់អាន ការគោរព និងការជួយទុក្ខធុរៈអ្នកដទៃមានប្រយោជន៍ដូចជា ៖
- ទទួលបានៅការរាប់អាន ការគោរព ការជួយយកអសារពីអ្នកដទៃតបមកវិញ
- មានភាពស្កប់សុខ ស្រួលក្នុងចិត្ត
- មានមិត្តភាព សាមគ្គីភាពសហប្រតិបត្តិការល្អ
- ទទួលបានកិត្តិយសនិងសេចក្ដីថ្លៃថ្នូរ
- កសាងសង្គមមួយបានល្អ អាចធ្វើឪ្យបានសុខទាំងអស់គ្នា ។
៥. បានជាសមាជិកគ្រួសារត្រូវលើកកំពស់សុវត្ថិភាព និងសុខភាពនៅក្នុងគ្រួសារពីព្រោះ ៖
- ដើម្បីសុភមង្គលក្នុងគ្រួសារ
- កាត់បន្ថយចំណាយក្នុងគ្រួសារ
- ចង់ឪ្យគ្រួសារមានសាមគ្គីភាព ឯកភាព ស្មារតីភ្ញាក់រលឹកពីតួនាទី និងភារកិច្ចក្នុងគ្រួសារ
- គ្រួសារជាកោសិការបស់សង្គម ។