សំណួរ
១. តើអ្នកត្រូវមានសីលធម៌ចំពោះគ្រួសារយ៉ាងម្តេចខ្លះ ?
២. តើអនក្ខរភាពផ្តល់ផលវិបាកដល់បុគ្គលនិងសហគមន៍ជាំតើយ៉ាងដូចម្ដេច ? ចូររៀបរាប ។
៣. ហេតុអ្វីបានជាអ្នកត្រូវយកចិត្តទុកដាក់ចំពោះកុមារ ?
៤. តើភាពក្រីក្របណ្ដាលមកពីអ្វី ? តើយើងអាចជួបសហគមន៍យើងយ៉ាងដូចម្ដេចដើម្បីកាត់បន្ថយភាពក្រីក្រ ?
៥. ប្រសិនបើមានអ្នកដឹកនាំតើសង្គមនឹងទទួលបានលទ្ធផលអ្វីខ្លះ ?
ចម្លើយ
១. អ្នកត្រូវមានសិលធម៌ចំពោះគ្រួសារ ដូចជា ៖
ក្នុងតួនាទីជាកូន
- ករស្តាប់ដំបូន្មានអាណាព្យបាល
- ជួយធ្វើកិច្ចការផ្ទះ
- ជួយថែរក្សាបងប្អូន
- មានភក្ដីភាពល្អចំពោះបងប្អូន មិនឈ្លោះទាស់ទែងគ្នា
- មិនធ្វើឪ្យមាតាបិតាពិបាកចិត្ត
- ខិតខំរៀនសូត្រដើម្បីមោទនភាពគ្រួសារ
- តបស្នងសងគុណ កតញ្ញូចំពោះមាតាបិតា ថែរក្សាពេលគាត់ជរា
តួនាទីជាមាតាបិតា
- ស្រឡាញ់កូនស្មើគ្នា
- មានព្រហ្មវិហារធម៌ចំពោះកូនគ្រប់ៗគ្នា
- បង្កភាពរីករាយ និងបំពេញតម្រូវការឪ្យគ្រួសារ
- ឧបត្ថម្ភឪ្យកូនបានរៀនសូត្រ រៀបចំឪ្យគ្រួសារ
- អប់រំណែនាំកូនឪ្យដើផ្លូវត្រូវ ជាមនុស្សល្អ កូនល្អ ពលរដ្ឋល្អ
- តាមដានការសិក្សាកូន មិនបណ្តែតបណ្ដោយកូនឡើយ
- ស្មោះត្រង់ភក្ដីភាពចំពោះគ្រួសារ មិនបង្កឪ្យមនបញ្ហាដល់គ្រួសារ
- មិនប្រើអំពើហិង្សានៅក្នុងគ្រួសារ មិនរំលាភសិទ្ធិប្រព័ន្ធ ។
២. អនក្ខរភាពផ្តល់ផលវិបាកដល់បុគ្គល និងសហគមន៍ជាតិយ៉ាងដូចជា៖
ក. ចំពោះបុគ្គល
- បាត់ម្ចាស់ការក្នុងការរស់នៅ
- គ្មានចំណេះដឹងពិបាករកការងារធ្វើ
- ការងារច្រើនប្រើដោយកម្លាំងកាយ
- ទទួលបានបប្រាក់កម្រៃទាបមិនសមាមាត្រនឹងថាមពលដែលបានបញ្ចេញ
- សុខភាពដទ្រុនទ្រោម ជម្ងឺ ស្ថានភាពជីវភាពលំបាក អំពើហិង្សាគ្រួសារ ខ្វះសុភមង្គល ។
ខ. ចំពោះសហគមន៍
- ខ្វះធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេស
- បាត់បង់ឯករាជ្យភាព បាត់ម្ចាស់ការក្នុងការអភិវឌ្ឍសហគមន៍
- សេដ្ឋកិច្ចសង្គមខិនភាព ពឹងផ្អែកលើជំនួញបរទេស ធ្វើឪ្យអត្តសញ្ញាជាតិបាត់បង់បន្ដិចម្ដងៗ
- ប្រទេសជាតិធ្លាក់ក្នុងនឹមអាណានិគមបរទេស ។
៣. បានជាអ្នកត្រូវយកចិត្តទុកដាក់ចំពោះកុមារពីព្រោះ ៖
- កុមារជាទំពាំងស្នងឬស្សី
- កុមារជាអ្នកបន្តវេនពីមនុស្សចាស់នាពេលអនាគត
- វ័យកុមារជាវ័យដែលកំពុងលូតលាស់ផ្លូវកាយ បញ្ញា ស្មារតី
- វ័យកុមារជាវ័យដែលកំពុងត្រូវការសិទ្ធិជាងអ្វីៗទាំងអស់
- វ័យកុមារជាវ័យដែលត្រូវការចំណេះដឹងទូលំទូលាយក្នុងត្រៀមខ្លួនទទួលខុសត្រូវចំពោះអនាគតរបស់ខ្លួន និងវាសនារបស់ប្រទេសជាតិ
- វ័យកុមារជាបែបដែលកំពុងរៀនសូត្រត្រាប់តាមសភាពទាំងឡាយដែលនៅជុំវិញខ្លួន ។
ដូចនេះគេត្រូវផ្តល់អ្វីៗដែលល្អ ចំពោះកុមារដើម្បីឪ្យក្លាយជាមនុស្សល្អ ប្រសិនបើយើងមិនបានយកចិត្តទុកដាក់ចំពោះសកុមារ លើការថែរទាំសុខភាពនិងអប់រំឪ្យបានល្អទេ កុមារមិនអាចក្លាយជាធនធានមនុស្សដ៏ល្អឡើយ ។
៤. ភាពក្រីក្របណ្ដាលមកពី ៖
- អនក្ខរភាពចំណេះដឹងទាបភាពល្ងង់ខ្លៅ
- អសមត្ថភាព សមត្ដភាពទាប ជំនាញខ្សោយ
- ខ្វះការច្នៃប្រឌិត ខ្វះគំនិតផ្គួចផ្ដើម
- ខ្ជិល ខ្វះភាពម្ចាស់ការ
- ថរិកាចំណូលទាប ឬ ខ្វះចំណូលបន្ថែម
- ការខ្វះទុនរកស៊ី
- ការច្រើនចំណាយថវិកាច្រើនទៅលើកូន
- សុខភាពមិនល្អ ឈឺច្រើន ខាតទាំងពេលវេលាប្រកបមុខរបរ ខាតលើផ្ទៃព្យាបាល
- ខ្វះគំនិត មិនចេះទុកដាក់ ខាតលក្ខណ៍
- អបាយមុខ មានស្រី ស្រា ល្បែង
- ពុករលួយស៊ីសំណូក សួកប៉ាន់
- អយុត្តិធម៌ រើសអើង បក្សពួកនិយម
- កែងប្រវ័ញ្ច គាបសង្កត់ រំលោភសិទ្ធិ
- គ្មានការងារធ្វើ
- បាត់អាជីព ចូលនិវត្តន៍
- ចំណូលផលទុនតិចតួច ឳនភាពសេដ្ឋកិច្ច
- អសុវត្ថិភាពសង្គម លួច ឆក់ ប្លន់
- គ្រោះធម្មជាតិ
- សង្រ្គាម
ដើម្បីកាត់បន្ថយភាពក្រីក្រយើងត្រូវ ៖
- ចូលរួមបំបាត់ភាពអវិជ្ជា
- អភិវឌ្ឍសេដ្ឋកិច្ចសហគមន៍
- អប់រំប្រជាជនឪ្យមានចំណេះដឹង
- ចូលរួមបំបាត់អំពើពុករលួយ
- ចូលរួមបំបាត់អំពើអសន្ដិសុខសង្គម
- ផ្ដល់ឥនទានចឹងដល់អ្នកក្រីក្រ
- លើកកំពស់ផលិតផលក្នុងស្រុក
- ចូលរួមទប់ស្តាប់វប្បធម៌បរទេស ។
៥. ប្រសិនបើមានអ្នកដឹកនាំល្អសង្គមនឹងទទួលបានលទ្ធផលដូចជា ៖
- មានការអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយនិរត្តន៍ភាព
- មានស្ថេរភាពនយោបាយ
- មានកំណើតសេដ្ឋកិច្ច
- មានទំនាក់ទំនងល្អលើឆាកអន្ដរជាតិ
- ប្រជាពលរដ្ឋរស់នៅថ្លៃថ្នូរ មានភាពសុខដុមរម្យនាប្រកបដោយយុត្តិធម៌
- សម្បូរធនធានមនុស្ស
- ប្រទេសជាតិក្លាយជានីតិរដ្ឋមានប្រជាធិបតេយ្យ
- មានហេដ្ឋារចនាសម្ព័ន្ធគេប់គ្រាន់ ។