Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើនិមិត្តសញ្ញានៃក្រសួងអប់រំយុវជន និងកីឡាមានរូបសញ្ញាអ្វីខ្លះ ? ហើយមានអត្ថន័យអ្វីខ្លះ ?

២. តើអំពើហិង្សាក្នុងគ្រួសារកើតឡើងដោយសារអ្វី ? ផ្ដល់ផលអាក្រក់អ្វីខ្លះចំពោះគ្រួសារ និងប្រយោជន៍សាធារណៈ ?

៣. សីលធម៌ជាអ្វី ? ក្នុងការរស់នៅតើមនុស្សត្រូវមានសីលធម៌អ្វីខ្លះ ?

៤. គុណធម៌ជាអ្វី ? មានប៉ុន្មានយ៉ាង ? អ្វីខ្លះ ?

៥. ដូចម្ដេចដែលហៅថាទសពិធរាជធម៌ ? រួមមានអ្វីខ្លះ ?

ចម្លើយ

១. និមិត្តសញ្ញានៃក្រសួងអប់រំនិងកីឡា មានរូបសញ្ញាដូចខាងក្រោម នេះ ៖​

  • ក្បាច់ភ្ញីទេសពណ៌មាសព័ទ្ធជារង្វង់តំណាង្យវប្បធម៌ខ្មែរនិងនិមិត្តរូបនៃស្រទាប់យុវជននដែលកំពុងសិក្សា អប់រំដែលមានការរីកចម្រើនលូតលាស់ជាផ្កាជាផ្លែ​
  • រង្វង់មូលទ្រភ្លឺគប់ពណ៌មាស ជានិមិត្តរូបនៃវិស័យកីឡាដែលមានយុវជនជនជាអ្នកទ្រទ្រង់និងបន្តវេន​
  • កាំស្មើពណ៌មាស​ ចាំងបំភ្លឺផ្ទៃមេឃ ជាពន្លឺនៃវិជ្ជាអប់រំ សតិបញ្ញាស្មារតី ដល់ប្រជាជនខ្មែរទាំងព្រះរាជាណាចក្រកម្ពុជា
  • កំណាត់ខ្សែបូរពណ៌ផ្ទៃមេឃ ដែលមានចរិតអក្សរក្រសួងអប់រំយុវជននិងកីឡាជានិមិត្តរូបនៃវិស័យអប់រំសិក្សាដែលមានទំនាក់ទំនងជាមួយអន្តរជាតិ ។

២.​ អំពើហិង្សាក្នុងគ្រួសារកើតឡើងដោយសារៈ ៖​

  • ក្រីក្រ
  • ល្ងង់ខ្លៅ ខ្វះចំណេះដឹង
  • ប្រព្រឹត្តគ្រឿងញៀន
  • ល្បែងស៊ីសង
  • ស្ថានភាពគ្រួសារ
  • ភាពគ្មានការងារធ្វើ
  • ការរើសអើងខាងសាសនា
  • ឥទ្ធិពលសង្រ្គាម
  • វិបត្តផ្លូវចិត្ត អសីលធម៌
  • ការរំលោភឈ្លានពាន តណ្ហា

+ ផ្តល់ផលអាក្រក់ចំពោះគ្រួសារដូចជា ៖

  • កុមារកំពា្រ ស្រ្ដីមេម៉ាយ
  • សេដ្ខកិច្ចគ្រួសារធ្លាក់ចុះ
  • បាត់បង់ភាពថ្លៃថ្នូរ
  • បាត់កិតិ្ដយស
  • ទទួឡឲលការមើលងាយពីអ្នកដទៃ
  • ប៉ះពាល់ដល់អនាគតកូន
  • កូនមិនបានទទួលការអប់រំ
  • សុខភាពផ្លូវចិត្ត ការទ្រុតទ្រោម
  • វិបត្តិផ្លូវចិត្ត អត្តឃាត ឃាតកម្ម​ ។

+ ប៉ះពាល់ប្រយោជន៍សាធារណៈ

  • បាត់បង់សេដ្ឋកិច្ចជាតិ
  • បាត់បង់ធនធានមនុស្ស
  • សីលធម៌សង្គមស្រុតចុះ
  • បាត់់បង់ ខូតខាតទ្រព្យសម្បត្តិសាធារណៈ​
  • ខូចខាតសណ្ដាប់ធ្នាប់ សន្ដិសុខសង្គម ។

៣. សីលធម៌ជាធម៌ឆ្ពោះទៅរកអំពើាកុសល ឬ ជាកន្លែងនៃចរិយាមនុស្សដែលប្រកបដោយគុណធម៌ ដើម្បីរស់នៅសមស្របសង្គម ឬ ជាទ្រ្ដីនៃពាក្យទូទៅទាំងឡាយដឹកនាំមនុស្សទៅរកសេចក្ដីល្អ ។​

ក្នុងការរស់នៅមនុស្សត្រូវមានសីលធម៌ ៥ យ៉ាងដូចជា ៖

  • សីលធម៌ផ្ទាល់ខ្លួន
  • សីលធម៌ក្នុងគ្រួសារ
  • សីលធម៌ក្នុងវិជ្ជាជិវៈ
  • សីលធម៌ពិភពលោក ។

៤. គុណធម៌គឺជាសកម្មភាពរបស់មនុស្សធ្វើអំពើល្អទាំងកាយ វាចា ចិត្ត ។ គុណធម៌រួមមានប្រាំប្រការគឺ ៖

  • គោរពមាតាបិតាចាស់ទុំ
  • គោរពសិទ្ធិមនុស្ស
  • មានព្រហ្មវវិហារធម៌
  • មានសីល ៥
  • មានទសពិធរាជធម៌ ។

៥. ទសពិធរាជធម៌ គឺជាធម៌ទាំងដប់ប្រកាសសម្រាប់ព្រះមហាក្សត្រទ្រង់ អនុវត្តន៍តាម និងចំណែនាំឪ្យប្រជារាស្រ្ដប្រតិបត្តិតាមជាដរាប ។ ទសពិធារាជធម៌មាន ១០​ប្រការគឺ ៖

  • ទានៈ ការធ្វើអំណោយ
  • សីលៈ ការរក្សាសីលប្រាំ​
  • បរិច្ចាគៈ ការចំណាយព្រះរាជទ្រព្យ
  • អាជ្ជវៈ មានសេចក្ដីទៀតត្រង់
  • មទ្នវៈ មានសេចក្ដីទន់ភ្លន់
  • ត​បៈ កាន់ឧបោសផសីលតាមកាលកំណត់
  • អក្កោធនៈ មិនកំដៅក្រហាយអ្នកដទៃ
  • អរិហិង្សាៈ មិនបៀតបៀនអ្នកដទៃ
  • ខន្ដិៈ  មានសេចក្ដីអន់ធន
  • អរិរោធនៈ មិនបំពានលើសីល លើច្បាប់ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login