សំណួរ
១. តើពាក្យគរុនិសិ្សតមានអត្ថន័យដូចម្ដេច ?
២. អ្នកជាគ្រូបង្រៀនមួយរូប តើអ្នកត្រូវមានលក្ខណៈសម្បត្តិយ៉ាងណានិងធ្វើសកម្មភាពអ្វីខ្លះសម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្ស ?
៣. តើគ្រូបង្រៀនត្រូវអនិវត្តសិទ្ធិសេរីភាពយ៉ាងណាខ្លះ ក្នុងមុខរបរវិជ្ជាជីវៈក្នុងគ្រូសារ និងសង្គមជាតិ ?
៤. ក្នុងឋានៈជាអ្នកអប់រំមួយរូប តើអ្នកធ្វើអ្វីខ្លះដើម្បីការពារវប្បធម៌អរិធម៌ខ្មែរ ?
៥. តើការសិក្សាវប្បធម៌ទូទៅមានគោលដូចម្ដេច ?
ចម្លើយ
១. ពាក្យគរុនិស្សិតមានន័យថា ៖
- គរុនិស្សិត = គរុ + និស្សិត
- គរុ = គ្រូ + គំរូ
- និស្សិត = គឺអ្នករៀនដែលស្ថិតនៅក្រោមការគ្រប់គ្រងនៃគ្រូ គឺអ្នកដែលមានកម្រិតយល់ដឹងខ្ពស់ ។
គរុនិស្សិតគឺជាអ្នករៀនផ្នែកច្បាប់គរុកោសល្យ ជាអ្នករៀនមុខវិជ្ជាជីវៈផ្នែកខាងគ្រូបង្រៀន ។
២. ក. គ្រូបង្រៀនត្រូវមានលក្ខណៈសម្បតិ្តដូចជា ៖
រូបសម្បត្តិ
- កាយសម្បទាមាំមួន
- រូបសម្បតិ្តសមរម្យ
- សុខភាពល្អមិនរោគប្រចាំកាយ
ចរិយាសម្បតិ្ត
- មានកិរិយាមាទថ្លៃថ្នូរ សុភាពរាបសារ សំដី ទន់ភ្លន់ ម៉ឹងមាត់
- សំលៀកបំពាក់សមរម្យ មិនឆើតឆាយ មិនមួរជើងខោ ឬ ដាក់អាវក្នុងខោជានិច្ច
- មានចិត្តគំនិតស្មោះត្រង់ ស្រឡាញ់យុត្តិធម៌ មានព្រហ្មវិហារធម៌ចំពោះសិស្សជានិច្ច
- មានក្រមសីលធម៌វិជ្ជាជីវៈជាគ្រូបង្រៀន
ចំណេះដឹង
- មានចំណេះដឹងទូលំទូលាយ មានកម្រិតវប្បធម៌ ខ្ពស់សមត្ថភាពផ្នែកឯកទេសរបស់ខ្លួនច្បាស់ប្រកបដផយលក្ខណៈវិទ្យាសាស្រ្ដទំនើប
- មានចំណេះដឹងផ្នែកគរុកោសល្យ និងវិធីសាស្រ្ដល្អៗ ស្គាល់ចិត្តសាស្រ្ដរបស់សិស្សតាមវ័យ
- មានល្បិច ទេពកោសល្យ និងវិធីសាស្រ្ដបានល្អក្នុងការបង្ហាត់បង្ហាញបង្រៀនគ្រប់គ្រាន់ មានបទពិសោធ ស្នាត់ជំនាញ
- គោរពតាមគោលដៅអប់រំជាតិ និងក្រសូងអប់រំ
ចំណេះធ្វើ
- សម្រេចឪ្យបាននូវគុណភាព ប្រសិទ្ធភាពអប់រំ ខិតខំកសាងធនធានមនុស្សឪ្យក្លាយជាសិស្សល្អ ពលរដ្ឋល្អ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ
- ក្តាប់ឪ្យបាននូវរាល់តម្រូវការការជាក់ស្ដែងរបស់សង្គម
- សាលារៀនផ្សារភ្ជាប់នឹងការប្រតិបត្តិ ការបណ្ដុះបណ្ដាលធនធានមនុស្ស ត្រូវផ្សារភ្ជាប់នឹងពលកម្ម
ឥរិយាបថ
- គ្រប់ឥរិយាបថ ដេក ដើរ ឈរ អង្គុយ និយាយស្ដី គ្រូត្រូវធ្វើគំរូល្អដល់ជនដទៃ
- គ្រប់ទីកន្លែងគ្រូត្រូវរក្សាឪ្យបានភាពថ្លៃថ្នូរ ប្រកបដោយកិត្តិយស គ្រូត្រូវបង្កើតការទុកចិត្តពីអ្នកដទៃ ជាពិសេសសិស្ស
ចេះរស់នៅជាមួយអ្នកដទៃ
- ចេះរស់នៅក្នុងសុខសន្ដិភាព ជាមួយអ្នកដទៃ
- មានទំនាក់ទំនងល្អជាមួយមន្ដ្រីបុគ្គលិកក្នុងអង្គភាពតែមួយ
- ត្រូវរស់នៅប្រកបដោយសីលធម៌ល្អ ក្នុងសង្គមជាប្រចាំ
ខ. សកម្មភាព
- យកចិត្តទុកដាក់ដល់សិស្ស
- មានទំនាក់ទំនងល្អជាមួយសិស្ស គ្រួសារ និងសង្គម
- បង្រៀនឪ្យបានត្រឹមត្រូវ គោរពតាមកម្មវិធីសិក្សាដើម្បីឆ្លើយតបទៅនឹងមេរៀន មានកិច្ចតែងការបង្រៀន
- ចូលរួមក្នុងកាងាសង្គម ពលកម្មសំអាតទីសាធារណៈ
- ចូលរួមក្នុងការងារសង្គម ពលកម្មសំអាតទីធ្លាសាលារៀន ចូលរួមទិវានឹងនិងទិវាផ្សេងៗ ...។
៣. គ្រូបង្រៀនត្រូវអនុវត្តសិទ្ធិសេរីភាពក្នុងមុខរបរវិជ្ជាជិវៈក្នុងគ្រួសារ និងសង្គមជាតិដូចជា ៖
ក. មុខរបរវិជ្ជាជីវៈ
- មានសិទ្ធិគោរពច្បាប់ គោរពម៉ោងពេលធ្វើការ ការគោរពតាមការចាត់តាំងរបស់អង្គភាព
- បំពេញការងារឪ្យបានត្រឹមត្រូវ គោរពបុគ្គលិកលក្ខណៈរបស់សិស្ស ទុក្ខលទ្ធភាពឪ្យសិស្សមានសេរីភាពក្នុងការក្នុងបញ្ចេញមតិយោបល់
ខ. ក្នុងសង្គម
- ជួយទំនុកបំរុងគ្រួសារ
- ធ្វើឪ្យគ្រួសារជគម្រូមួយក្នុងសង្គម
- គោរពសេរីភាពប្រព័ន្ធកូន
- មិនផ្គាច់ការ មិនប្រើហិង្សា
គ. ក្នុងសង្គម
- គោរពច្បាប់រដ្ឋ
- ធ្វើការដដើម្បីផលប្រយោជន៍សង្គម
- បំពេញភារកិច្ចជាប្រជាពលរដ្ឋបោះឆ្នោត បញ្ចេញមតិ ។
៤. ក្នុងឋានៈជាអ្នកអប់រំមួយរូប យើងត្រូវការពារវប្បធម៌ និងធរិយធម៌ដូចជា ៖
- ស្គាល់ តម្លៃវប្បធម៌ អរិយធម៌ជាតិរបស់ខ្លួនចេះឪ្យតម្លៃលើវប្បធម៌
- ការពារដោយទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌
- ចេះថែរក្សា ការពារ និងទប់ស្កាត់វប្បធម៌ពាលាអាវ៉ាសែ
- ផ្សព្វផ្សាយវប្បធម៌ជាតិដល់ស្រទាប់មហាជន ដល់បណ្ដាលប្រទេសនានា
- អនុវត្តរាល់គ្រប់ទង្វើ និងសកម្មភាពត្រូវស្ដែងឪ្យសមស្របតាមលក្ខណៈនៃវប្បធម៌ជាតិខ្លួន ។
៥. ការសិក្សាវប្បធម៌ទូទៅមានគោលបំណងដូចជា ៖
ក. ចំណេះដឹង
- បណ្ដុះស្មារតីឪ្យចេះថែរក្សាការពារវប្បធម៌ អរិយធម៌
- ដឹងប្រភពឬសគល់វប្បធម៌របស់ជាតិខ្លួនច្បាស់លាស់
- បណ្ដុះសីលធម៌ផ្លូវកាយ វាចា ចិត្ត
- ដឹងពីបញ្ហាជំនឿ សាសនា ទំនៀមទម្លាប់ ភាសា អក្សរសាស្រ្ដ សិល្បៈ របស់ជាតិ
- ដឹងពីការរីកលូតលាស់របស់វប្បធម៌ អរិធម៌
ខ. ចំណេះធ្វើ
- ផ្សព្វផ្សាយវប្បធម៌ អរិយាធម៌ របស់ជាតិឪ្យបានទូលំទូលាយ
- ចេះច្នៃប្រឌិតវប្បធម៌បរទេសដែលល្អមកជារបស់ជាតិខ្លួន ( តូបនីយកម្ម )
- ផ្សារភ្ជាប់ចំណេះដឹងទូទៅស្ដីពីវប្បធម៌ជាំតិ អន្តរជាតិភ្ជាប់ទៅនឹងវិជ្ជាផ្សេងទៀត ដើម្បីបើកទូលាយផ្នែកចំណេះដឹងទូទៅ
- លើកកំពស់ ថែរក្សាការពារកេរមរតគវប្បធម៌របស់ជាតិ
គ. ឥរិយាបថ
- ស្គាល់ពីកាតព្វកិច្ចច្បាស់លាស់
- ស្វ័យសិក្សាពេញមួយជិវិត ក្លាយជាពលរដ្ឋក្នុងសង្គមជាតិ
- មានមនសិការក្រមសីលធម៌វិជ្ជាជីវៈការងារ
- ស្គាល់ព្រំដែនច្បាប់ និងសង្គម
- មានទំនួលខុសត្រូវចំពោះការងារ
- លើកកំពស់សិទ្ធិមនុស្ស បរិស្ថានធម្មជាតិ កេរមរតកដូនតា
- បង្កើតទំនាកទំនងសាមគ្គីភាព ស្រឡាញ់យុត្តិធម៌ សច្ចៈធម៌
- មានទំនាក់ទំនងល្អជាមួយជាតិ អន្តរជាតិ ។
ឃ. ចេះរស់នៅជាមួយអ្នកដទៃ
- ចេះរស់នីជាមួយអ្នកដទៃ
- ចេះគោរពសិទ្ធិមនុស្ស លិទ្ធិប្រជាធិបតេយ្យ
- ចេះបង្កើតនូវមាគ៌ាវប្បធម៌សន្តិភាព
- ចេះរស់នៅជាពលរដ្ឋល្អ មានសីលធម៌ គុណធម៌ ។