Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. តើភ្លេងណាដែលបង្កបរិយាកាសស្រងេះស្រមោចលន្លង់លន្លោចជាងគេ ? ភ្លេងនោះមានឧបរណ៍អ្វីខ្លះ ? ហើយគេនិយមលេងក្នុងពិធិអ្វីខ្លះ ?

២. តើឧបរណ៍ភ្លេងជនជាតិខ្មែរយើងត្រូវបានចែកជាប៉ុន្មានជំពូក ? ចូររៀបរាប់ឧបរណ៍នៃជំពូកនីមួយៗ ។

៣. ដូចម្ដេចដែលហៅថារបាំតន្ដី ?

៤.​ តើរូបអប្សរា ឬ អក្សរាមានអត្ថន័យដូចម្ដេច ?

៥. ចូរអ្នករៀបរាប់របាំប្រជាប្រិយប្រពៃណីខ្មែរដែលអ្នកបានស្គាល់ ។

ចម្លើយ

១. ភ្លេងណាដែលបង្កបរិយាកាសស្រងេះស្រមោចលន្លង់លន្លោចជាងគេគឺ ភ្លេងក្លងធ្លាក់ ។

+ ភ្លេងនោះមានឧបករណ៍ដូចជា ៖

  • គងធំមួយគូចងព្យួរទន្ទឹមគ្នា
  • ស្គរមុខពីររាងវែងរបៀបជាស្គរក្លីង តូចខាងឆ្វេងធំខាងលើ ធំខាងស្ដាំ ។
  • ស្រឡៃមួយ

+ គេនិយមលេងក្នុងពិធីតំកល់សព ហែសព ឬបូជាសព ។

២. ឧបករណ៍ភ្លេងរបស់ជនជាតិខ្មែរយើងត្រូវបានចែកជា៤ ជំពូក ៖

  • គ្រឿងដែលមានខ្សែសម្រាប់ព្រះ ឬកូតឲ្យឮសូរ មានដូចជាសាដៀវ ទ្រ ចាប៉ី តាខេ ...។
  • គ្រឿងផ្ទុំឲ្យកើតជាសូរ មានដូចជាៈ ខ្លុយ ប៉ីពក ស្រឡៃ ស័ង្ក ប៉ីអ ....
  • គ្រឿងដាស់ស្បែកសម្រាប់វាយ ឬទះឲ្យមានសូរ មានដូចជាៈ ស្គរអារក្ស ឬស្គរដី ស្គរធំ សំភារ ស្គរទ័ព ស្គរក្លងឆ្នាក់ ស្គរថូន ស្គរឆៃយ៉ាំ
  • គ្រឿងដែលគោះ គោះទង្គិចឲ្យកើតជាសូរ មានដូចជារនាត រនាតឯករនាតធុង រនាតដែក នោតថោង ...។

៣. របាំតន្ដីគេអាចហៅថារបាំព្រះរាជទ្រព្យ ព្រោះថារបាំរបស់ព្រះរាជាដែលនិយមលេងតែក្នុងព្រះបរមរាជវាំងក្នុងពេលបួសងួហដើម្បីថ្វាយអាទិទេព ឬថ្វាយ វិញ្ញាណខ្ខ័ន្ធ ព្រះរាជាដែលបានចូលទីវង្គតទៅហើយ ។  របាំនេះមានកំណើតតាំងពីយូរយាណាស់មកហើយ ហើយត្រូវបានជនជាតិខ្មែរយើងនិយមរាប់អានក្នុងពិធីធំៗរបស់ជាតិ ។  របាំនេះពុំបានទទួលឥទ្ធិពលពីក្រៅទេ ព្រោះមានភារៈជាអ្នករបាំងដងា្វយនៅក្នុងព្រះបរមរាជវាំង ។ នៅក្នុងសម័យអង្គរគេបានធ្លាក់រូបទេពអប្សរដែលជាស្តី្ររបាំចុះពីឋានសួគ៌មករាំនៅតាមជញ្ជាំងប្រាសាទ ដែលយើងសព្វថ្ងៃនេះ ហៅថារបាំអប្សរា ឬ រូបអប្សរា ឬគេហៅត្រឹមអប្សរា ។

៤. រូបអប្សរា ឬអប្សរា ជារូបរបាំនៃអប្សរដែលមានប្រភពតាមគំរូនៃរបាំតន្ដី ដែលជារបាំព្រះរាជទ្រព្យរបស់ព្រះរាជា ដែលមានតាំងពីយូរយារណាស់មកហើយដោយពុំទទួលឥទ្ធិពលពីបរទេសឡើយ ។ របាំនេះជារបាំដែលមានតម្លៃ ឬ ជារបាំមង្គលសម្រាប់លេងក្នុងពិធីបួងសួងថ្វាយអាទិទេព ឬ ថ្វាយដល់វិញ្ញាណក្ខ័ន្ធព្រះរាជានានាដែលបានចូលទីវង្គតទៅហើយ ។ ដោយមានសារៈសំខាន់ និងតម្លៃនៃរបាំនេះគួបផ្សំនឹងលក្ខណៈប្រណិតនៃរបាំនេះផងទើបគេធ្លាក់លើជញ្ជាំងប្រាសាទនូវរូបរបាំនេះ ដែលមាននៅសេសសល់រហូតមកដល់សព្វថ្ងៃនេះ ។

ដោយរូបអប្សរាតំណាងនូវរបាំតន្ដីរបស់ព្រះរាជានេះហើយដែលគេតែងយល់ថារូបអប្សរាមានអត្ថន័យតំណាងសិល្បៈខ្មែរឆ្លុះបញ្ចាំងតាមរយៈរូបអប្សរាគេអាចយល់ពីចិត្តគំនិតជនជាតិខ្មែរ ថាជនជាតិមួយមានលក្ខណៈច្នៃប្រឌិតទន់ភ្លន់សុភាពរាបសារ និងស្រឡាញ់សន្តិភាពជាទីបំផុត ។

៥. របាំប្រពៃណីខ្មែរ ឬគេហៅរបាំប្រជាប្រិយខ្មែរ របាំប្រជាប្រិយខ្មែរយើង មានច្រើនដូចជា ៖

  • របាំត្រដិ
  • របាំយីកេ
  • របាំគោះអង្រែ
  • របាំរាំវង់
  • របាំក្ងោក
  • របាំស្នែងទន្សោង
  • របាំរាំក្បាច់...។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login