Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. តើរបាំណាដែលមានលក្ខណៈសាមញ្ញហើយត្រូវបានប្រជាពលរដ្ឋនិយមជាងគេ ?

២. តើសិល្បៈសៀកមានប្រភពមកពីណា ? ហើយខ្មែរយើងមានសិល្បៈសៀកអ្វីខ្លះ ?

៣. តើអត្តសញ្ញាណាជាតិជាអ្វី ? រួមមានអ្វីខ្លះ ? តើអត្តសញ្ញាណជាតិមានសារៈសំខាន់អ្វីខ្លះ ? តើអ្នកមានជំហរបែបណាជុំវិញបញ្ហាអត្តសញ្ញាណជាតិនេះ ?

៤. តើកត្តាព្រលឹងអ្វីខ្លះដែលបញ្ជាក់ថាខ្មែរមិនសាបសូន្យ ?

៥. តើទង់ជាតិខ្មែរមានពណ៌អ្វីខ្លះ ? ពណ៌នីមួយៗមានអត្ថន័យដូចម្ដេច ?

ចម្លើយ

១. របាំដែលមានលក្ខណៈសាមញ្ញហើយត្រូវបានប្រជាពលរដ្ឋឱយមជាងគេគឺរបាំរាំវង់ ។ របាំនេះមានលក្ខណៈសាមញ្ញព្រោះរបាំនេះ ពុំទាមទារឧបករណ៍ភ្លេងច្រើនប៉ុន្មានទេ សូម្បីតែស្គរដីមួយ គួបផ្សំនឹងបទចំរៀងគេអាចរាំរបាំនេះបានដែរហើយរបាំនេះបានបង្កការសប្បាយរីករាយដល់ប្រជាពលរដ្ឋនៅពេលទំនេរពីការងារ ក្នុងពេលបុណ្យចូលឆ្នាំ ពេលជប់លៀង ពេលអាពាហ៍ពិពាហ៍បុណ្យទានផ្សេងៗក្នុងគ្រួសារ ។

២. សិល្បៈសៀកមានប្រភពមកពីការប៉ិនប្រសប់ក្នុងមុខរបរល្បែងកីឡា និង មុខរបរផ្សេងៗដូចជា ៖​

  • ការបង្ហាត់សត្វ
  • ការរត់ប្រណាំង
  • ការជិះសេះ
  • ការលើកទំងន់
  • ការចោលស្ន
  • ល្បែងចំបាប់
  • បាញ់ព្រួញ
  • សិល្បៈកំប្លែង

ហើយខ្មែរយើងមានសិល្បៈសៀកជាច្រើនដូចជា ៖

  • ត្រិះកង់រទេះ
  • លំនឹង
  • វហ្សាសកម្ម
  • អាក្រូបាត
  • បង្ហាត់សត្វ
  • កាយសម្ព័ន្ធ ។

៣. អត្តសញ្ញាណជាតិ

អត្តសញ្ញាណ = អត្ត + សញាណ

  • អត្ដ ៖  ប្រែថា ខ្លួន ចិត្ត
  • សញ្ញាណ ៖ គ្រឿងសម្គាល់ ។

អត្តសញ្ញាណជាតិមានន័យថា គ្រឿងសម្គាល់របស់មនុស្សរស់នៅក្នុងសហគមន៍មួយ ដែលជាទូទៅមានភាសា និងវប្បធម៌មួយដូចគ្នា រស់នៅលើទឹកដីដូចគ្នាមានអតីតភាពដូចគ្នា និងឆន្ទៈរួមគ្នាបង្កើតបានជាចរឹកដូចគ្នា ។

+  អត្តសញ្ញាណជាតិខ្មែររួមមានដូចជា ៖

  • ឈ្មោះមនុស្ស
  • ទីកន្លែង
  • ធម្មជាតិ គោព្រៃ ដើមត្នោត ទន្លេសាប
  • ភាសា  គ្មានការលើកដាក់សំឡេង
  • ការស្លៀកពាក់ ហូល ផាមួង សំពត់បត់
  • ការប្រាស្រ័យទាក់ទង ការសំពះ អង្គុយបត់ជើង សុភាពរាបសារ
  • ការរស់នៅ លំនៅស្ថាន
  • ការហូបចុក សម្លកកូរ នំបញ្ចុក
  • សិល្បៈ តន្រ្ដី របាំ អក្សរសិល្ប៍ ល្បែងប្រជាប្រិយ ទំនៀមទមាប្រពៃណ៏ជាដើម ។

 +  អត្តសញ្ញាណជាតិមានសារៈសំខាន់មានដូចជា ៖

  • ស្គាល់តម្លៃអរិយធម៌ជាតិ
  • យល់ដឹងស៊ីជម្រៅពីព្រលឹងជាតិ
  • ស្គាល់ពីអត្តសញ្ញាណពិតរបស់ជាតិ ។

+   គោលជំហរជុំវិញបញ្ហាអត្តសញ្ញាណជាតិនេះមានដូចជា ៖

  • ស្រឡាញ់ពេញចិត្ត
  • ចេះថែរក្សាការពារអត្តសញ្ញាណជាតិ
  • ទប់ស្កាត់ និងចេះទទួលស្គាល់អ្វីដែលល្អ
  • ចេះបដិសេដអ្វីដែលអន់ថយអាសអាភាស ។

៤. កត្តាព្រលឹងដែលបញ្ជាក់ថាខ្មែរមិនចេះសាបសូន្យមានដូចជា ៖

  • ព្រលឹងដូនតា (អ្នកថែរក្សា)
  • ព្រលឹងទឹកដី ភូមិសាស្ត្រ)
  • ព្រលឹងជនជាតិ (មនុស្សខ្មែរ)
  • ព្រលឹងអក្សរសិល្ប៍
  • ព្រលឹងសិល្បៈ
  • ព្រលឹងប្រពៃណី
  • ព្រលឹងទំនៀមទម្លាប់
  • ព្រលឹងសាសនា

ដូចនេះព្រលឹងរបស់ជនជាតិខ្មែរដែលស្ថិតនៅជាប់នឹងខ្មែរមិនចេះសាបសូន្យឬបាត់បង់ឡើយ ពោលគឺស្ថិតនៅជាប់ជានិច្ច ។

៥. ទង់ជាតិខ្មែរមានបីពណ៌ ៖

  • ពណ៌ខៀវជាំ ជានិមិត្តរូបទឹកដីធំទូលំទូលាយសំបូរស្តុកស្តម្ភ ដោយសម្បត្តិធម្មជាតិ និងវប្បធម៌
  • ពណ៌ក្រហមឈាម  ជានិមិត្តរូបនៃសេចក្តីអង់អាចក្លាហានរបស់ជាតិខ្មែរក្នុងការពារ និងកសាងមាតុភូមិ ។
  • ពណ៌ស ( ជាផ្ទៃប្រាសាទកំពូលបី ) ជានិមិត្តរូបនៃសម្បត្តិវប្បធម៌ កេតនភ័ណជាតិ និងសេចក្តីរុងរឿងរបស់ជាតិខ្មែរ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login